ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចាប់​​បាន​រថយន្ត​​យក្ស​​ដឹកគ្រញូង​ដែល​ជា​ប់​​​ផុង​ទៅណា​មិនរួច

12 ឆ្នាំ មុន

ខេត្ដសៀមរាប ៖រថយន្ដ​ធុនធំ​លំដាប់​យក្ស​«ភ្លៅ៥»មួយ​គ្រឿង​​ដែល​ដឹក​បាវ​អង្កាម​ពីលើ​ឈើ​ គ្រញូង​រាប់​ពាន់​ដុំ​ពីក្រោម​ ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​ធ្វើការ​ប​ង្ក្រាប​កាលពី​វេលា​ទៀប​ ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី៩ កញ្ញា ខណៈ​រថយន្ដ​នោះ​បានលួច​ដឹកឈើ​គ្រញូង​ចេញពី​ទីតាំង​ស្ដុក​មួយ​កន្លែង​ ក្នុងភូមិ​ចំបក់​ហែរ ឃុំ​កំ​ពង់​ថ្កូវ ស្រុក​ក្រឡាញ់

ខេត្ដសៀមរាប ៖រថយន្ដ​ធុនធំ​លំដាប់​យក្ស​«ភ្លៅ៥»មួយ​គ្រឿង​​ដែល​ដឹក​បាវ​អង្កាម​ពីលើ​ឈើ​គ្រញូង​រាប់​ពាន់​ដុំ​ពីក្រោម​ ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​ធ្វើការ​ប​ង្ក្រាប​កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី៩ កញ្ញា ខណៈ​រថយន្ដ​នោះ​បានលួច​ដឹកឈើ​គ្រញូង​ចេញពី​ទីតាំង​ស្ដុក​មួយ​កន្លែង​ក្នុងភូមិ​ចំបក់​ហែរ ឃុំ​កំ​ពង់​ថ្កូវ ស្រុក​ក្រឡាញ់ ហើយ​ផុង​កង់​ជាប់​​ទៅ​មុខ​លែង​រួច ក៏ប៉ុន្ដែ​ពុំ​មាន​ជន​ពាក់​ព័ន្ធ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ភ្លាម​ៗ​នោះ​ទេ​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​លោក​ទា គឹ​ម​សុទ្ធ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ប​ង្ក្រាប​​កាលពី​ព្រឹក​ថ្ងៃ​ទី៩ កញ្ញា ​បាន​មាន​ប្រសាសន៍​ថា​ប្រតិបត្ដិការ​បង្ក្រាប​ទៅ​លើ​រថយន្ដ​ដឹកឈើ​គ្រញូង​ដ៏ធំ​ម​ហិមា​នោះ​ធ្វើ​ឡើង​រួម​គ្នា​រវាងកម្លាំង​​រដ្ឋបាល​ព្រៃឈើនិងកម្លាំង​​នគរ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ ព្រមទាំង​កម្លាំង​​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការ​បញ្ជាផ្ទាល់​ដោយ​លោក​ទី សុ​វិ​ន​ថា​ល់ ព្រះរាជ​អា​ជា្ញ​អម​សាលា​ដំបូង​​ខេត្ដសៀមរាប​។

រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នោះ​ គេ​មិន​ទាន់​បានដឹង​ពី​ចំនួន​ជាក់លាក់​នៃ​ឈើ​គ្រញូង​ដែល​​រឹបអូស​បាន​នោះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅ​ឡើយ​​ទេ​ ខណៈ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​ប្រឹង​ប្រែ​ង​ធ្វើការ​វាស់វែង​​ ។ គេ​គ្រាន់តែ​ដឹង​ថា ​រថ​យន្ដ​ដឹក​​ឈើ​គ្រញូង​នោះ​ជា​ប្រភេទ​រថយន្ដ​ហ៊ី​ណូ ភ្លៅ៥ ក្បាល​ពណ៌ខៀវ ទ្រុង​ស ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A-0278 ។ ​ទោះជា​យ៉ាងណា​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ជំ​ហាន​ដំបូង​របស់​ខ្លួន​ថា ​ឈើ​គ្រញូង​ដែល​រឹបអូស​បាន​ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​រួម​គ្នា​នោះ​ ជា​ប្រភេទ​ឈើ​គ្រញូង​ក្រាក់​មាន​ចំនួន​ប្រមាណ​ពី​២០ទៅ​២៥​ម៉ែត្រគូប​។

លោក​ទា គឹ​ម​សុទ្ធ បាន​បញ្ជាក់ថា ឈើ​គ្រញូង​​ដែល​ចាប់​បាន​នេះ​ត្រូវ​បា​ន​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ដតូច​ៗ​ជា​ច្រើន​​​គ្រឿង​ចេញ​​ពី​តំបន់​អូរ​ស្មាច​់​របស់​ខេត្ដឧត្ដរមានជ័យ តាម​ផ្លូវជាតិ​លេខ ៦៨ យក​មក​លាក់​នៅក្នុងភូមិ​សាស្ដ្រ​ស្រុក​ក្រឡាញ់​នេះ​រង​់ចាំ​ឱ្យ​គ្រប់​ចំនួន​ទើប​គេ​ដឹក​តាម​រថយន្ដ​ធុនធំ​ដោយ​ប្រើ​រូបភាព​បន្លំដូចឃើ​ញ​ស្រាប់​​ហើយ ​​គឺ​រថយន្ដ​នេះ​គេ​បាន​ប្រើ​ល្បិច​ដាក់​បាវ​អង្កាម​ពីលើ ។

ទាក់ទិន​ទៅ​នឹង​ករណី​នោះ​ដែរ​លោក​អនុ​សេនីយ៍ឯក ឡុ​ង សំ​អឿ​ន នាយ​ផ្នែក​នគ​របាល​នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចូលរួម​ប​ង្ក្រាប​រថយន្ដ​​ធុន​យក្ស​ដឹកឈើ​គ្រញូង​នោះ​បាន​ថ្លែង​ថា រថ​យន្ដ​​ដឹកឈើ​ដែល​ត្រូវ​បា​នប​ង្ក្រាបនោះ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ចេញពី​ភូមិ​សាស្ដ្រ​នេះ​ច្រើន​ដង​រួច​មក​ហើយ ដោយ​ពួក​ឈ្មួញ​មាន​ការ​លាក់​ការ​​​ណ៍​ខ្ពស់ ទើបតែ​ពេល​នេះ​យើង​បាន​ដាក់​កម្លាំង​​តាម​ឃ្លាំមើល​ជា​ប្រចាំរ​ហូ​ត​ឈាន​ដល់​ការ​ចាប់​បាន​បែប​ហ្នឹង​។ លោក​បាន​បញ្ជាក់​ទៀត​ថា  ក្នុង​កា​រប​ង្ក្រាប​នេះ​យើង​បាន​ចាំ​ស្ទាក់​តាំង​ពី​ក្បាល​ព្រលប់ តែ​ទំនងជា​ក្រុម​ឈ្មួញ​គេ​មា​នប​ណា្ដ​ញ​ដែរ ទើប​រថយន្ដ​នោះ​សម្ងំ​សិន​រង​់​ចាំ​ដល់​ពេល​យើង​ដក​កម្លាំង​​ចេញភ្លាម​បាន​គេ​ចេញ ប៉ុន្ដែ​​​ដោយ​​សារតែ​ជា​អំពើ​ខុសច្បាប់​​​ទើប​រថយន្ដ​នោះ​​ជាប់ផុង​​ទៅ​មុខ​លែង​រួចក៏អស់​លក្ខណ៍​ ​។

លោក​ទី សុ​វិ​ន​ថា​ល់ ព្រះរាជ​អា​ជា្ញ​អម​សា​លា​​ដំបូង​ខេត្ដសៀមរាប​ដែល​បាន​ចុះ​បញ្ជា​កម្លាំង​​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា យើង​​មិន​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នូវ​​ជន​ណា​ម្នាក់ទេ ប៉ុន្ដែ​ពេល​នេះ​យើង​មានពន្លឺ​គ្រប់គ្រាន់​ហើយ​តាម​រយៈ​ឯកសា​រ​សម្គាល់​​​រថយន្ដ​ដែល​ចាប់​បាន បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​ដែល​ឱ្យ​គេដាក់​ឈើ​គ្រញូង​ល្មើសច្បាប់​ទាំង​នោះ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ក​រណី​​នេះ​ជា​ការ​ប្រព្រឹត្តបទល្មើស​ព្រៃឈើ​មាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ ដូច្នេះ​លោក​នឹង​ជំរុញ​ឱ្យ​មន្ដ្រី​ជំនាញ​រៀបចំ​សំណុំ​បែបបទ​ប​ញ្ជូន​មក​តុលាការ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ចេញ​ដីកាតាម​ចាប់​ក្រុម​ឈ្មួញ និង​អ្នកសមគំនិត​​ប្រព្រឹត្ត​បទ​ល្មើស​​​​ដឹក​ជញ្ជូន​​​ឈើ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕