ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍នៃការ​ធ្វើ​ម្ទេស​ឆ្អើរ

13 ឆ្នាំ មុន

ដំណាំ​ម្ទេស​បោ្លក ក្រៅពី​ប្រើ​ជា​បន្លែស្រស់ ហើយគេ​អាច​កែ​ច្នៃ​វា​ជា​ម្ទេស​ក្រៀម ដែលកសិករ​ភាគច្រើន​និយម​ហៅ​ម្ទេស​ឆ្អើរ ។ ម្ទេស​ឆ្អើរ​នេះអាច​ទុក​បាន​រយៈពេល​យូរ ហើយ​មាន​តំលៃ​ថ្លៃ​ទៀត​ផង ។ គេ​ប្រើ​វា​ធ្វើជា​គ្រឿង​ស្ល ដោយ​វា​ជួយ​បន្ថែម​រសជាតិ​ដល់ម្ហូបអាហារ​ឱ្យ​បាន​ឆ្ងាញ់​ពិសារ ។ ម្ទេស​ក្រៀម​នេះច្រើន​និយម​ធ្វើ​នៅ​តាមតំបន់ ជា​ពិសេស​កសិករ​នៅ​ភូមិ​កោះក្របី ឃុំ ផ្សារឆ្នាំង ស្រុក​កំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ។

ក្រោយ​ពី​ប្រមូល​ផល​ម្ទេស​ហើយ គេ​យកផ្លែ​ម្ទេស​ទាំងនោះ​មក​កាត់​សណ្ដង់​ចេញ និង​វះវា​ជា​ពីរ ហើយ​យក​ទៅ​ស្រុសទឹកក្ដៅ​កំពុង​ពុះ រួច​បង់អំបិល​ចូល​បន្ដិចការ​បង់អំបិល​នេះ​គឺ ប្រយោជន៍​ដើម្បី​ធ្វើ​ឱ្យ​ម្ទេស​រឹង​សាច់ ។ មាន​កសិករ​ខ្លះ​គាត់​បាន​ចាក់​ខ្លាញ់ត្រី​ចូល ដើម្បី​ធ្វើ​ឱ្យ​ម្ទេស​មើលទៅ​មាន​សម្បុរ​ភ្លឺរលាង ។ នៅ​ពេល​កំពុង​ស្រុសទឹកក្ដៅ គេច្របល់​វា​ចុះឡើង​ៗ​រហូត​ឃើញ​ម្ទេស​រាងស្រពាប់ (​ទន់​សាច់​) ទើប​ស្រង់​វា​ចេញ ហើយ​ទុក​ឱ្យ​ត្រជាក់​បន្ដិច ទើប​តំរៀប​ដាក់ហាលថ្ងៃ ។ ក្នុង​ការ​ហាល​ត្រូវ​ផ្កាប់​វាការពារ​នៅពេល​ម្ទេស​ស្ងួត​កុំឱ្យ​វារ​មូរ​ចូល​គ្នា ។ ប្រ​សិនបើ​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ គេ​ហាល​ត្រឹម​១​ថ្ងៃ ទៅ​១​ថ្ងៃ​កន្លះ​ប៉ុ​ុ​ណ្ណោះ ។ ប៉ុន្ដែ​ប្រសិនបើ​គ្មាន ថ្ងៃ​គ្រប់គ្រាន់​ទេ គេ​ហាល​រហូត​ដល់​រយៈពេល​២​ទៅ​៣​ថ្ងៃ​ទើប​ស្ងួត ។ នៅ​ពេល​ម្ទេសស្ងួត គេ​ប្រមូល​ច្រក​បាវ​លក់​តែ​ម្ដង ។

តាម​ការ​សង្កេត​របស់​កសិករ​ឃើញ​ថា ម្ទេស​ស្រស់​ចំនួន​១០០​គីឡូក្រាម ក្រោយពេល​ឆ្អើរ​ស្ងួត នៅ​សល់​ត្រឹមតែ​១៦​ទៅ​២០ គីឡូក្រាម​ប៉ុណ្ណោះ ។ ប៉ុន្ដែ​បើ​គិត​ពី​តំលៃ​វិញ ម្ទេស​ស្រស់​លក់​បាន​១​គីឡូក្រាម​តែ​តំលៃ ៣០០​រៀល​ទេ ចំពោះ​ម្ទេស​១០០​គីឡូក្រាមលក់​បាន​តែ​៣០.០០០​រៀល (​បី​ម៉ឺន​រៀល​)  ចំណែក​ម្ទេស​ឆ្អើរ​២០​គីឡូក្រាមលក់​បាន ១០០.០០០ រៀល​(​ដប់​ម៉ឺន​រៀល​) ។
ក្រោយ​ពី​បាន​ឆ្អើរ​ម្ទេស​លក់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក កសិករ​ទាំងនោះ​មានចំណាប់អារម្មណ៍​ថា ម្ទេស​ឆ្អើរ​ថ្វីបើ​យើង ចំណាយ​កំលាំង​ធ្វើ​ក៏​ពិតមែន ប៉ុន្ដែ​វា​ផ្ដល់ ប្រាក់​ចំណេញ​ច្រើន​ដល់​គាត់ ជាង​ការ​លក់ម្ទេស​ស្រស់ ។ បើ​ពេល​ណា​ធ្លាក់​ថ្លៃ គាត់​អាចទុក​រង់ចាំ​ដល់​ម្ទេស​ឡើងថ្លៃ​វិញ​បាន ។ ចំណែក​ម្ទេស​ស្រស់​លក់​បាន​តំលៃ​ថោក ហើយ​បើ​លក់​មិន​អស់​អាច​រលួយ​ខូច​ទៀតផង ៕