ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​ប្រកួតប្រដាល់​​សម្រាប់ថ្ងៃសៅរ៍​ នៅសង្វៀន​​ទូរទស្សន៍បាយ័ន​​ ​និងប៉ុស្តិ៍លេខ5

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សូយ វីរៈ ​មកពី​ក្លឹប​អូដឹម​កីឡា ចង់​សាក​កម្លាំងជា​មួយ​ព្រំ សំណាង ​មកពី​ក្លឹប​​​កង​ទ័ពឆត្រ​យោង​៩១១ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​​បាយ័ន​ថ្ងៃ​សៅរ៍ ​ទី​១០ កញ្ញា ខណៈ​​ចាន់ សុខ​ហួន មកពី​ក្លឹប​និរោធ​មាន​ជ័យ ​ជួប​ហ៊ាម សំណាង មកពី​ក្លឹប​​ឃ្លាំង​​មឿង​កីឡា ។

រាជធានីភ្នំពេញ ៖ ​សូយ វីរៈ ​មកពី​ក្លឹប​អូដឹម​កីឡា ចង់​សាក​កម្លាំងជា​មួយ​ព្រំ សំណាង ​មកពី​ក្លឹប​​​កង​ទ័ពឆត្រ​យោង​៩១១ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​​បាយ័ន​ថ្ងៃ​សៅរ៍ ​ទី​១០ កញ្ញា ខណៈ​​ចាន់ សុខ​ហួន មកពី​ក្លឹប​និរោធ​មាន​ជ័យ ​ជួប​ហ៊ាម សំណាង មកពី​ក្លឹប​​ឃ្លាំង​​មឿង​កីឡា ។

​សូយ វីរៈ និង​ព្រំ​ សំណាង ជួប​គ្នា​លើក​នេះ​​ក្នុង​ឋានៈ​​ជា​គូ​ឯក​​ប្រចាំ​សប្តាហ៍​ ហើយ​​រវាង​ពួក​​គេ​ទាំង​២​នាក់​​​សុទ្ធ​តែ​ធ្លាប់​បាន​​ជួប​គ្នា​​២-៣ ​លើ​ក​រួច​មក​ហើយ ក្នុង​នោះ​មាន​ចាញ់ មាន​ឈ្នះ​ទៅ​វិញ​ទៅ​មក​ដូចគ្នា ។ ​វីរៈ ល្បិច​​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​​ក្រាស់​គួ​រសម ​តែចិត្ត​តូច​បន្តិច​​ របៀប​វាយ​ចេញទាំងស្នៀត​​ដៃ និង​ស្នៀត​ជើង​​មិន​សូវ​រហ័សរហួន​ឡើយ។ ចំណែក​ព្រំ ​សំណាង ទើប​តែ​​លេច​មុខ​នៅ​លើ​សង្វៀន​ម៉្ងៃនោះសោះ តែ​ល្បិច​ប្រយុទ្ធ​របស់​គេ​ល្អ​​គ្រាន់​បើ​ ​ចិត្ត​ក៏​សឿង​ណាស់​ដែរ ​គឺ​ហ៊ាន​​ស៊ី​​ហ៊ាន​សង  ឯកម្លាំង​​ស៊ុហ្វ​​របស់​គេ​វិញ​​អាចតស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​មិន​លំបាក​សោះ​​ឡើយ ។ ​គូ​នេះ​មិន​មាន​ខាង​ណា​សន្យា​​ទុក​មុន​ពី​ការ​ចាញ់​ឈ្នះ​​​ឡើយ តែសម្រាប់​​អ្នក​​មើល​​ភាគច្រើន​​​គេ​មាន​ជំនឿ​លើ​សំណាង​ច្រើន​ជាង ។

ចាន់ សុខ​ហួន និង​ហ៊ាម​ ​សំណាង ​សុទ្ធ​តែ​ជា​ជើង​ថ្មី​ដូច​គ្នា ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ក៏​មិន​សូវ​ជា​សម្បូរ​បែប​ប៉ុន្មាន​ឡើយ ​តែ​គូ​នេះ​​ចិត្ត​សឿង​ជាងអ្នក​ប្រដាល់​​ជើង​ចាស់​ទៅ​ទៀត ។ ​សុខ​ហួន មាន​​ស្នៀត​​កណ្តាប់​ដៃ​​​ខ្លាំង​វាយ​ចេញ​បាន​រហ័ស ឯសំណាង​វិញ ស្នៀត​កែង​ និង​ជង្គង់​រប​ស់​គេ​ក៏​អស្ចារ្យ​ណាស់​ដែរ ​មិន​អាច​ធ្វេស​ប្រហែស​​បាន​ឡើយ ។
ប្រាក់ មករា មកពី​ក្លឹប​​រ​ស្មី​កុមារ​កំព្រា​ ជួប​អ៊ុំ ​ពៅ មកពី​ក្លឹប​​ព្រែក​ឯក​​កីឡា ។ ឈាង​ សំអូន ​មកពី​ក្លឹប​​កងទ័ព​​ជើង​​គោ​ក ជួប​យ៉ាម ពិសិដ្ឋ ​មកពី​ក្លឹប​គជ​សារ​​កីឡា។

រីឯ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥ ថ្ងៃអាទិត្យ ទី​១១ កញ្ញា វិញ អូត ភូថង មកពី​ក្លឹប​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ជួប​សេន ប៊ុន​ថេន ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​មហា​ផ្ទៃ​​។ ​រវាង​គូ​នេះ​សុទ្ធ​តែ​ជាអ្នក​ប្រដាល់​ជើង​ចាស់​ដែល​មាន​ល្បិច​​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ក្រាស់​ឃ្មឹក​ដូចគ្នា តែ​​បើ​និយាយ​ពី​កម្លាំង​ស៊ុហ្វ​វិញនោះ​គឺ​អន់​បន្តិច​ហើយ ។ ​

អូត ភូថង ពី​មុន​មក​អ្នក​ណា​មិន​ល្បី​ថា ​គេ​មាន​ស្នៀត​កែង​ និង​ជង្គង់​​​អស្ចារ្យនោះ​។ ​​ប៉ុន្តែ​​មួយ​​រយៈ​មក​នេះ​គ្រប់​យ៉ាង​មិន​នៅ​ដូច​មុន​ទៀត​នោះ​ទេ ។ ​ចំណែក​សេន ប៊ុនថេន វិញ ​កាន់​តែ​អន់​ថែម​​ទៀត ព្រោះ​​ស្បែក​មុខ​​​របស់​គេ​​ស្តើង​​ខ្លាំង​ណាស់ ចិត្ត​ក៏​មិន​សូវ​ហ៊ាន​​ទៀត។ ​​ប៊ុនថេន ​ពូកែ​តែ​​ស្នៀត​​ជើង និង​ស្នៀត​​ដៃ​​បន្តិច​ប៉ុណ្ណោះ ​រីឯ​ការ​វាយ​ចេញ​ក៏​មិន​សូវ​រហ័ស​​រហួន​ តែ​ទោះ​បីជា​យ៉ាង​​ណា​គូ​នេះ មុន​នឹង​ចាញ់ ឬ​ឈ្នះ​ក៏​ពិបាក​បន្តិច​ដែរ។

សិង្ហ សាវ៉ន ​មកពី​ក្លឹប​សិង្ហ​កីឡា​ ​ជួប​សាំង ស៊ីថា ​មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ។ រវាង​អ្នក​ប្រដាល់​​​​ជើង​ចាស់​​មួយ​គូ​នេះ​​អត់​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​​មក​ឡើយ ។ សាវ៉ន ​មួយ​រយៈ​មក​នេះ​យីអ៊ុន​របស់​គេ​មិន​សូវ​ល្អ​ទាល់​តែ​សោះ ចាញ់​​ច្រើន​ជាង​ឈ្នះ ។ ​​ចំណែក​ស៊ីថា ​យី​អ៊ុន​​​របស់​គេ​​ល្អ​គួ​រសម តែគូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ម្យា៉ង​ម្នាក់ ។ ស៊ីថា ចិត្ត​ហ៊ាន​​ជាង​ ស្នៀត​​ជើង និង​ស្នៀត​ដៃ​ក៏​ល្អជាង​សាវ៉ន ​ដែរ ។​

រាជ​សីហ៍ ចាន់​ឌី មកពី​ក្លឹប​​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញឿន​ ជួប​ហេង ​កំសត់ មកពី​ក្លឹប​​ខេមរិន្ទ​មាន​ឫទ្ធិ ។ ស្វាយ ចាន់​ថន មកពី​ក្លឹប​កង​រាជអាវុធ​​ហត្ថ​រាជធានីភ្នំពេញ ប្រកួតជា​លក្ខណៈ​សាកល​ជាមួយ​ពេជ្រ ​សំរិទ្ធ​ មកពី​ក្លឹប​​អារុណ​រះ​កីឡា ៕