ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​គេ​ ហើយ​បា.ញ់​គំរាម​សម្លា.ប់​ទៀត​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​ឈ្មោះ​ណិប វណ្ណា ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ​ ត្រូវ​​បុរស​​ឈ្មោះ​មាស គង់ អាយុ​ប្រហែល​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​ រស់​នៅ​ភូមិជាមួយ​គ្នា​ ​បើក​រថ​យន្ត​ម៉ាក​វី​ហ្គោ ​បុក​រថ​យន្ត​ម៉ាក​កាមរី​ឆ្លាម​ស៊េរី​៩៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២​G៣៩៨៤ ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​បែក​កាង​​ផ្នែក​ខាង​ស្តាំ​

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​ឈ្មោះ​ណិប វណ្ណា ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ​ ត្រូវ​​បុរស​​ឈ្មោះ​មាស គង់ អាយុ​ប្រហែល​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​ រស់​នៅ​ភូមិជាមួយ​គ្នា​ ​បើក​រថ​យន្ត​ម៉ាក​វី​ហ្គោ ​បុក​រថ​យន្ត​ម៉ាក​កាមរី​ឆ្លាម​ស៊េរី​៩៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២​G៣៩៨៤ ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​បែក​កាង​​ផ្នែក​ខាង​ស្តាំ​ ព្រម​ទាំង​ចុះ​មក​ទាញ​យក​កាំ​ភ្លើង​ខ្លី​បាញ់​ចំនួន​២ ក្រាប់​បញ្ឆិត​ខ្លួន​ និង​វាយ​គល់​ថ្គាល់​មួយ​ដៃ​ពេញ​ទំហឹង​ទៀត​ផង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៦ កញ្ញា ២០១១​។

លោក​ណិប វណ្ណា ​និយាយ​ថា មុន​ដំបូង​មន្ត្រី​យោធា​រូប​នោះ​​បើក​រថ​យន្ត​ម៉ាក​វី​ហ្គោ​ មក​កៀរ​មិត្ត​ភក្តិ​របស់​លោក​ដែលកំពុង​តែ​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ឈ្មោះ​ខៀវ សីុណាត អាយុ​៣៤​ឆ្នាំ ជា​យោធា​ក្រុង​ប៉ៃ​លិន​នៅ​ត្រង់​ចំណុច​មុខ​ហាង​ពេញ​ចិត្ត​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន វេលា​ម៉ោង​១៧​។ ឃើញ​ដូច​នេះ​ មិត្ត​ភក្តិ​របស់​លោក​ផ្តួល​ម៉ូតូ​លោត​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​។ បន្ទាប់​មក​មន្ត្រី​យោធា​​រូប​នោះ​​ថយ​រថ​យន្ត​មក​ស្តី​បន្ទោស​ថា «ចង់​ស្លាប់​ឬ​អី»។ ប្រហែល​ជា​១០​នាទី​​ក្រោយ​មក​មិត្ត​ភក្តិ​របស់លោក​លើក​ម៉ូតូ ​ជិះបន្ត​ លុះ​​ប្រហែល​ជា​១០០​ម៉ែត្រ​ឈប់​ហៅ​ទូរ​ស័ព្ទ​ស្រាប់​តែ​មន្ត្រី​យោធា​រូប​នោះបើក​រថ​យន្ត​មក​ឈប់​ប្រាប់​ថា «តើ​ទូរ​ស័ព្ទ​ហៅ​គ្នា​មក​សង​សឹក​ឬ​អី​?»។

លោកណិប ​វណ្ណា ​បន្ត​ទៀត​ថា ​លោកបាន​ធ្វើ​ដំណើរ​​​ដោយរថយន្ត​​កាមរីឆ្លាមចេញពី​ផ្សារ​ព្រំ​សំដៅ​ទី​រួមខេត្ត​ប៉ៃលិន ហើយ​បើក​រថយន្ត​​វ​៉ា​រថយន្ត​មួយគ្រឿង​ម៉ាក Vigo ដែល​នៅ​ខាងមុខ​​ ព្រោះ​បើកយឺតៗ​​។ ពេលបើកវ៉ា​បានប្រហែល​​១៥០​ម៉ែត្រ ស្រាប់​តែ​​រថយន្ត​ Vigo បើក​វ៉ា​រថយន្ត​របស់​លោកវិញ​ ហើយ​​ឃើញ​ដូច្នេះ​លោកក៏​​បន្ថយល្បឿន ។ ពេល​នោះ​រថយន្ត​វីហ្គោ​​​បត់​ត្រឡប់​ក្រោយ ហើយ​បើក​យ៉ាង​លឿន​​មកបុក​រថយន្តរបស់លោកបណ្តាលឱ្យ​បែក​កាង​ខាង​ស្តាំ ព្រម​ទាំង​​ម្ចាស់​​ចុះ​មក​ដកកាំភ្លើង​​ខ្លី​បាញ់បញ្ឆិត​លោក​ចំនួនពីរគ្រាប់ ​និងវាយ​លោក​មួយដៃ​ត្រូវគល់ថ្គាម​​​ស្ទើរ​​សន្លប់ ថែមទាំង​គំរាម​ទៀត​ផង​។ ​​លោកបានសុំអង្វរកជននោះ​​​រហូត​ទាល់​តែ​បើក​រថយន្ត​​ទៅបាត់ ។

បុរសម្ចាស់រថយន្ត​​កាមរី​ឆ្លាម​បាន​ដាក់ពាក្យ​ប្តឹងទៅព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​​ខេត្ត ដើម្បី​​ឱ្យ​ជួយរក​យុត្តិធម៌​​​​ក្នុងរឿង​នេះ ដោយ​ទាម​​ទារ​​ឱ្យ​សង​ជំងឺចិត្ត​​​ចំនួន២០​លាន​រៀល ។ ​​
លោកជុំ ​​សែន​សទ្ធា ​ព្រះ​រាជ​អាជ្ញា​អម​​សាលាដំបូង​ខេត្ត​​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​​នៅព្រឹក​ថ្ងៃទី៧ កញ្ញា រូបលោកបាន​ទទួលពាក្យ​​បណ្តឹង​ពី​បុរសរងគ្រោះ​​ ហើយ​នឹងចេញ​ដីកា​កោះ​ហៅ​​នាយទាហាន​នោះមក​សួរនាំ​​ តើពិត​ជា​មាន​ហេតុ​ការណ៍​​​ដូចនោះ​​មែន​ដែរឬ​ទេ? ​បើពិត​​មែននោះ​​នឹងត្រូវ​​ចាត់ការ​ទៅ​តាមនីតិវិធី​ច្បាប់ ។ យើង​មិន​អាចសុំ​ការបំភ្លឺ​​បានទេ ពី​លោក​មាស គង់​ ដែលជា​នាយទាហាន​ជាប់ចោទ ៕