ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លៀកបំពាក់​​កីឡា​1.600សម្រាប់​ផ្តល់​ជូន​​អង្គ​ភាព​ប្រឆាំង​ភេរ​វកម្ម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​បញ្ជា​ការ​​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​​​ប្រឆាំង​​​ភេរវកម្ម​​​កាលពីថ្ងៃ​ ទី២ កញ្ញា ​លោកហ៊ុន ម៉ាណែត មេបញ្ជា​ការ​​នៃបញ្ជា​ការដ្ឋាន​​​ជាតិ​កម្លាំង​​ពិសេស​ប្រឆាំង​​ភេរវកម្ម​ នៃគណៈ​​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បានអន​ុ​ញ្ញាត​ឱ្យ​លោក JASON WANG នាយក​ក្រុម​ហ៊ុន​ Sportex ​ចូលជួប​សម្តែង​ការគួរសម​ និង​ជូនអំណោយ​​ជា​ខោអាវ​កីឡាចំនួន​១.៦០០​សម្រាប់​​​

រាជធានីភ្នំពេញ ៖ នៅ​បញ្ជា​ការ​​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​​​ប្រឆាំង​​​ភេរវកម្ម​​​កាលពីថ្ងៃ​ទី២ កញ្ញា ​លោកហ៊ុន ម៉ាណែត មេបញ្ជា​ការ​​នៃបញ្ជា​ការដ្ឋាន​​​ជាតិ​កម្លាំង​​ពិសេស​ប្រឆាំង​​ភេរវកម្ម​នៃគណៈ​​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បានអន​ុ​ញ្ញាត​ឱ្យ​លោក JASON WANG នាយក​ក្រុម​ហ៊ុន​ Sportex ​ចូលជួប​សម្តែង​ការគួរសម​ និង​ជូនអំណោយ​​ជា​ខោអាវ​កីឡាចំនួន​១.៦០០​សម្រាប់​​​ដល់នាយកដ្ឋាន​​ពិសេស​នៃ​លេខាធិការ​​ដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិប្រឆាំង​ភេរវកម្ម ។

នៅក្នុង​​​កិច្ច​​​ពិភាក្សា​លោកឧត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​​យ៉ាងជ្រាល​ជ្រៅ​​​ចំពោះ​​​ទឹកចិត្ត​​​សប្បុរសធម៌​របស់​លោក JASON WANG ​និង​​សហការី​របស់លោក​ដែល​នាំ​​យកអំណោយ​ជាសម្លៀកបំពាក់​កីឡា​​ជូន​ដល់អង្គ​ភាព​នាយកដ្ឋាន​​ពិសេស​នៃ​លេខាធិ​ការ​​ដ្ឋានគណៈ​កម្មាធិការ​ជាតិប្រឆាំង​​ភេរវកម្ម​ ។

លោក JASON WANG ​បានថ្លែង​អំណរ​គុណ​​ចំពោះ​លោក​ហ៊ុន ម៉ាណែត ​ដែល​បាន​ចំណាយ​​ពេលវេលាដ៏​​មានតម្លៃ​​ ដើម្បី​​ជួប ពិភាក្សា​​ជាមួយលោក ។ ​នេះគឺ​ជា​​អំណោយ​មួយ​ដែល​កើតចេញ​​ពីទឹកចិត្ត​​​​ល្អ​បរិសុទ្ធ​​ ខណៈ​ពេល​​ដែល​លោកបានចូលមក​បណ្តាក់​ទុនរកស៊ី​នៅ​ក្នុង​ព្រះ​រា​ជាណាចក្រ​កម្ពុជា​រយៈ​​ពេល​១០​ឆ្នាំមក​ហើយ​ក្នុងការបង្កើត​ជា​រោង​ចក្រ​​ផលិតសម្លៀក​បំពាក់​កីឡា​ម៉ាក Adidas ។

លោក JASON WANG ​​បញ្ជាក់ថា ​​រយៈ​ពេល​១០ឆ្នាំ​កន្លងមកនេះ លោកបាន​កត់​សម្គាល់​​ឃើញ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​មានភាព​​រីក​ចម្រើន​​​​ហួស​ពីការស្មាន ។ សមិទ្ធ​ផលទាំង​នេះ ​​​កើត​ចេញ​ពីការ​ដឹកនាំ​ដ៏ឈ្លាសវៃ​​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​​​​​ដែល​បាន​ខិត​ខំ​អស់​លទ្ធភាពក្នុងការ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​​មាន​​​ភាពរីក​ចម្រើន​លើគ្រប់​វិស័យ​ ជាពិសេស​​គឺ​​​កៀង​គរ​​អ្ន​កវិនិយោគ​​​បរ​ទេស​​ឱ្យចូលមកបោះ​ទុន​​វិនិ​យោគ​​នៅក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា ។

លោកឧត្តម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត បាន​បន្ត​ថា ក្រោយថ្ងៃ​រំដោះ​​​៧មករា ​​១៩៧៩ កម្ពុជា ​មានការ​​​លំបាក​ខ្លាំង​ណាស់ ​​ហើយ​រដ្ឋាភិបាល​​​កសាង​​ប្រទេស​ជាតិ​ផ្តើម​ចេញ​ពី​បាតដៃ​ទទេ ។ ​​ក្រោមនយោបាយ​​ឈ្នះ=ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន​ កម្ពុជាទទួល​បាន​សុខ​សន្តិភាព​​ ស្ថិរភាព និងរីកចម្រើន​​​ជា​លំដាប់​​ធ្វើ​ឱ្យ​​អ្នកវិនិយោគ​បរ​ទេស​​​មានជំនឿ​​ និង​ទុកចិត្តក្នុងការ​សម្រេចចិត្ត​​បោះទុន​វិនិ​យោគ​នៅក្នុង​ប្រទេស​កម្ពុជា៕