ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 06 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៩៣៩ -សង្គ្រាម​​លោក​លើក​ទី​២ ៖ អាហ្វ្រិក​ខាង​ត្បូង​​ប្រកាស​សង្គ្រាម​​ជា​មួយ​​ប្រទេស​អាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៥២ -ស្ថានីយ​ទូរទស្សន៍​ CBFT-TV ​លើក​ដំបូង​របស់​ប្រទេស​កាណា​ដា ​បាន​បើក​ការ​ផ្សាយ​ក្នុង​ទី​ក្រុង​ Montreal ។

*ឆ្នាំ១៩៣៩
-សង្គ្រាម​​លោក​លើក​ទី​២ ៖ អាហ្វ្រិក​ខាង​ត្បូង​​ប្រកាស​សង្គ្រាម​​ជា​មួយ​​ប្រទេស​អាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៥២
-ស្ថានីយ​ទូរទស្សន៍​ CBFT-TV ​លើក​ដំបូង​របស់​ប្រទេស​កាណា​ដា ​បាន​បើក​ការ​ផ្សាយ​ក្នុង​ទី​ក្រុង​ Montreal ។
*ឆ្នាំ១៩៩១
-សហ​ភាព​សូវៀត​​ទទួល​ស្គាល់​​ឯក​រាជ្យ​ភាព​រដ្ឋ​ក្នុង​​តំ​បន់​បាល់​ទិក ​មាន​ដូចជា​ប្រទេស​​អេស្តូ​នី ​លីទុយ​អានី និង​ឡេ​​តូនី ។
*ឆ្នាំ២០០៥
-​​ខ្យល់​ព្យុះ​​ទី​ហ្វុង​ ណា​ប៊ី​ បាន​កើត​​ឡើង​ក្នុង​ប្រទេស​ជប៉ុន​​​សម្លាប់​មនុស្ស​២១​នាក់ ​និង​មនុស្ស​ជាង​១​សែន​នាក់​ត្រូវបាន​​ជម្លៀស​ចេញ។
*ឆ្នាំ២០០៦
-​របាយ​ការណ៍​​រ​បស់​សហ​​ប្រតិ​បតិ្ត​ការ​​​ហិរញ្ញ​វត្ថុ​អន្តរជាតិ​​រប​ស់​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​​ថា សិង្ហ​បុរី​​គឺជា​ប្រទេស​ដែល​ស្ថិត​​នៅ​លំដាប់​​កំពូល​ក្នុង​ចំណោម​១៧៥​ប្រទេស​នៅ​​ក្នុង​ការ​ធ្វើ​ជំនួញ ។
*ឆ្នាំ២០០៧
-​លោក​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​​ចច ដាប់​ប៊ល​យូប៊ូស ជួប​ជា​មួយ​ប្រធានា​ធិបតី​​ប្រទេស​​ចិន ​ហ៊ូជីនតាវ។ លោក​​ប៊ូស បាន​ព្រម​ទទួល​​យក​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​​ព្រឹត្តិ​ការណ៍​​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ការ​ក្តៅ​​ពី​លោក​ហ៊ូ ជីន​តាវ ។
*ឆ្នាំ២០០៩
-​មនុស្សរាប់​ពាន់​នាក់​ត្រូវ​បាន​សង្គ្រោះ​ ខណៈ​​ពេល​ដែល​មនុស្ស​៨៨​នាក់​​បាត់​ខ្លួន​បន្ទាប់​ពី​​​លិច​សាឡាង​នៅតំបន់​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វ៊ី​លីពីន ។
*ឆ្នាំ២០១០
-​ប្រទេស​បារ៉ែន ​បាន​ចោទ​ប្រកាន់​​សកម្ម​ជន​ម៉ូ​ស្លីម​២៣​នាក់ ពី​បទ​ភេវរ​កម្ម​ និង​​ប៉ុន​​ប៉ង​ផ្តួល​​រំលំ​រដ្ឋា​ភិបាល៕