ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិន​រឹបអូសទំនិញ​ខុសច្បាប់​​តម្លៃ​​១៣លានដុល្លារ

12 ឆ្នាំ មុន

ប្រទេសចិននិយាយថា ខ្លួនបានរឹប​អូស​ទំនិញខុសច្បាប់ដូចជា វីដេអូខុសច្បាប់ និង​ផលិត​ផលក្លែងក្លាយ ក្នុង​យុទ្ធនា​ការ​បោស​សំអាត​របស់ក្លែងក្លាយ និងអ្នក​លួច​ចម្លង​កម្ម​សិទ្ធិបញ្ញាបានចំនួន១៣លាន​ដុល្លារ​កាល​ពីឆ្នាំ​កន្លង​ទៅ។

តាមទីភ្នាក់ងារព័ត៌មានស៊ីនហួ ចេញ​ផ្សាយ​កាលពីថ្ងៃអាទិត្យ ទី៤ ​កញ្ញា ថា ហាង​ទំនិញ​ចំនួន​៦៦៣​ដែល​បានលួចផលិតទំនិញក្លែង​ក្លាយ​លក់ ក្នុងនោះ​មាន​ឌីស្ករឿង ស៊ីឌី​តន្ត្រី សៀវ​ភៅ និងកម្មវិធី Solfware ត្រូវ​បាន​បិទ​ទ្វារ​គិត​ចាប់​ពីឆ្នាំមុ​នរហូត​ដល់ខែមិថុនា ឆ្នាំ​២០១១។

ការចុះបង្ក្រាបលើការរំលោភកម្មសិទ្ធិបញ្ញា​ជា​គន្លឹះ​យ៉ាង​សំខាន់បំផុត​តាម​ការទាមទាររបស់​អ្នក​ជំនួញបរទេសក្នុងប្រទេសចិន។ ក្រុម​ពាណិជ្ជ​ករនិយាយថា ឌីស្ក​ចម្រៀង​ចម្លង​ខុស​ច្បាប់ ម៉ូដ​សម្លៀកបំពាក់ និងទំនិញខុស​ច្បាប់​​ផ្សេងៗ​​​ក្នុង​ប្រទេស​ចិន​បាន​ធ្វើឲ្យម្ចាស់ផលិតផល​បាត់​បង់​ប្រាក់​រាប់​ពាន់​លានដុល្លារសម្រាប់ចំណូល​ប្រចាំ​ឆ្នាំ៕