ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ស៊ី​​ទែន​ដឹក​ប្រេង​កិន​អ្នក​ជិះ​ម៉ូតូ​ចំ​ក្បាល​ស្លា.ប់​ពេល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវ​ស្លា.ប់ និង​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវជា​ប្អូនបង្កើត​បាន រង​របួស ក្នុង​ហេតុការណ៍​ជួប​គ្រោះថ្នាក់​ច​រាចរណ៍​រវាង​រថយន្ដ និង​ម៉ូតូ ។ គ្រោះថ្នាក់​ដ៏រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ កក្កដា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​១៧៨​ទៅ​១៧៩ ក្នុងភូមិ វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​ ។ មន្ដ្រី​ប៉ូលិស​ចរាចរ​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​រថយន្ដ

ខេត្ដ​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវ​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវជា​ប្អូនបង្កើត​បាន រង​របួស ក្នុង​ហេតុការណ៍​ជួប​គ្រោះថ្នាក់​ច​រាចរណ៍​រវាង​រថយន្ដ និង​ម៉ូតូ ។ គ្រោះថ្នាក់​ដ៏រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ កក្កដា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​១៧៨​ទៅ​១៧៩ ក្នុងភូមិ វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​ ។ មន្ដ្រី​ប៉ូលិស​ចរាចរ​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​រថយន្ដ​ស៊ី ទែន​ដឹក​ប្រេង​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ឆ្នូត​ក្រហម​ខៀវ ពាក់​ស្លាក​លេខ​ក្រុង​ព្រះសីហ​នុ 3A6148 បើកបរ​ក្នុង​ទិស​ដៅ​ពី​ក្រុង ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ បាន​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ធុន​សេ​១២៥ ពណ៌ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ក្រុង​ព្រះសីហ​នុ 1B0027 បើកបរ​ដោយ​ឈ្មោះ​មុត ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

អ្នក​បើក​ម៉ូតូ ត្រូវ​រថយន្ដ​កិន​ចំ​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​ឈ្មោះ​មុត ភ​ត្ដ្រា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល ។ អ្នកទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត​រស់នៅ​ក្នុងភូមិ ត្រ​ញំ​ង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ចំណែក​អ្នកបើកបរ​រថយន្ដ​ពេល​ជួប​ហេតុការណ៍​ដូច្នេះ​ក៏​ឈប់​រថយន្ដ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។ តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា គេ​ឃើញ​ម៉ូតូ​បើកបរ​នៅ​តាម​ចិញ្ចើម ផ្លូវ​ខាងស្ដាំ​ធម្មតា តែ​មិន​បាន​នៅ​លើ​ផ្លូវ​ក្រួសក្រហម​សំរាប់ទោ​ចក្រយាន​នោះ​ទេ ខណៈពេល​នោះ​ស្រាប់តែ​រថយន្ដ​ដែល​បើក​មក​ពីក្រោយ​កៀរ​ម៉ូតូ​ឱ្យ​ដួល​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ក្រោម​រថយន្ដ ហើយ​ក៏​ត្រូវកិន​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកប្អូនស្រី​ដែល​ជិះ​ពីក្រោយ​ត្រូវ​រង​របួសស្រាល ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។ រីឯ​អ្នកបើកបរ​រថយន្ដ​ក្រោយ ពេល​ជួប​ហេតុការណ៍​នេះ​រួច​ក៏​បាន​ឈប់រថយន្ដ ហើយ​រត់ឡើង​ជិះ​រថយន្ដ​ផ្សេង​គេចខ្លួន​បាត់​ទៅ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​យានយន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕