ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណានៅ​​ប្រទេស​​កូរ៉េខាងត្បូង​កើន​​ឡើង​៥,៣​ភាគរយ

12 ឆ្នាំ មុន

អតិផរណា​របស់ប្រទេស​កូរ៉េខាងត្បូង​បានកើនឡើង​ខ្ពស់បំផុតក្នុង​រយៈពេល៣ឆ្នាំ ​ដែល​មាន​អត្រា​៥,៣​ភាគរយ​ ក្នុងខែសីហា​ ស្រប​ពេល​​​​ដែល​តំលៃ​ម្ហូបស្រស់​ឡើងថ្លៃ ​បើទោះ​​ជា​រដ្ឋាភិបាល​បានខិតខំ​គ្រប់គ្រង​ទប់ស្កាត់​ការកើន​​ឡើងតំលៃ​ទំនិញក្តី ​។ នេះបើតាម​​ទិន្នន័យ​ដែល​បាន​បង្ហាញ​​នៅ​ថ្ងៃព្រហស្បតិ៍​ ទី១ កញ្ញា។​

អតិផរណា​របស់ប្រទេស​កូរ៉េខាងត្បូង​បានកើនឡើង​ខ្ពស់បំផុតក្នុង​រយៈពេល៣ឆ្នាំ ​ដែល​មាន​អត្រា​៥,៣​ភាគរយ​ ក្នុងខែសីហា​ ស្រប​ពេល​​​​ដែល​តំលៃ​ម្ហូបស្រស់​ឡើងថ្លៃ ​បើទោះ​​ជា​រដ្ឋាភិបាល​បានខិតខំ​គ្រប់គ្រង​ទប់ស្កាត់​ការកើន​​ឡើងតំលៃ​ទំនិញក្តី ​។ នេះបើតាម​​ទិន្នន័យ​ដែល​បាន​បង្ហាញ​​នៅ​ថ្ងៃព្រហស្បតិ៍​ ទី១ កញ្ញា។​

តំលៃទំនិញ​(CPI)ដែលបាន​លោតឡើង​នោះត្រូវបាន​ប្រកាសដោយ​ការិយាល័យស្ថិតិ ​ជាតិកូរ៉េ​ខាងត្បូងថា​ មានចំនួន៥,៦​ភាគរយ ជា ​តួលេខ​ខ្ពស់​បំផុតដែល​មិន​ធ្លាប់មាន​​គិតចាប់ពីខែ​ សីហា​ ឆ្នាំ២០០៨មក​។ ប្រសិន​បើប្រៀធៀប​ ជាមួយខែ​កក្កដាដែល​មានចំនួនតែ​៤,៧ភាគរយ​ វាកើន​ឡើង​១,១ភាគរយ។ ​​វាជាអត្រា​កើនឡើង​អតិផរណា​ជាប់គ្នា៨ខែ​ ផ្ទុយពីគោល​ដៅរបស់ធនាគារ​កណ្តាលដែល​បាន ព្យាករ​កំណត់អត្រា​អតិផរណាមាន​ចំនួនត្រឹម ​តែពី២ទៅ៤ភាគ​រយប៉ុណ្ណោះ ​។

អត្រាតំលៃ​ទំនិញCPI ​នៅ​ប្រទេស​​កូរ៉េ​ខាងត្បូង​ប្រចាំខែកើន​ឡើង០,៩ភាគ​រយក្នុងខែ​ សីហា ​ធៀបជាមួយ​ការកើនឡើង​តែ០,៧ភាគ​ ​រយកាលពីខែ​កក្កដា។ ​ចំណុចដែល​ធ្វើឲ្យមាន​អតិផរណា ​ដោយ​សារការ​ប្រែប្រួលតំលៃ​ប្រេងឥន្ទនៈតំលៃ​ស្បៀង ដែល​បានកើនឡើង​៤ភាគរយក្នុង​ខែសីហា​ ធៀប​ជាមួយ​​នាំមុន និង០,៣​ភាគរយធៀប​​ជា​មួយ​ខែ​​កក្កដា។​

ក្រសួង​ហិរញ្ញវត្ថុ​បានប្រយុទ្ធ​ប្រឆាំងជា​មួយ​អតិផរណា ​ធ្វើជាគោល​នយោបាយ​អាទិ​ភាព​​របស់​ខ្លួន ប៉ុន្តែតំលៃ​ស្បៀង​កើន​​ឡើង​ខ្ពស់​ជាងមុន ​ដោយសារភ្លៀង​ខ្លាំងក្នុងរដូវ​ក្តៅ ​និងការ​កើនឡើង​តំលៃប្រេង​ឥន្ធនៈពិភព​លោក​ និងតំលៃ​ទំនិញនានា​ ដែលធ្វើឲ្យ​​រំខាន​ដល់​ការ​​ខំប្រឹងប្រែង​របស់ក្រសួង។​ មន្ត្រីជាន់​ខ្ពស់របស់​ក្រសួងហិរញ្ញវត្ថុ​លោក Yoon ​Jong Won​ និយាយថា​ តំលៃកើន​ឡើង​ខ្ពស់​ជាង​ការរំពឹងទុក​ បានលោត​​ឡើងក្នុងខែ​សីហា​ ជាកក្តាមួយចំបង​ក្នុងការជំរុញឲ្យ​តំលៃ​កើនឡើង​លើផលិត​ផលកសិកម្ម និងមាស ​។

គាត់បន្តថា​ យើងសង្ឃឹម​ថាវានឹងធ្លាក់​ចុះនៅ​ត្រឹមប្រហែល​៤ភាគរយ ​បន្ទាប់ពីថ្ងឈប់​​សម្រាក​នា​ថ្ងៃ​​ទី១១ ទៅ១៣​ កញ្ញា ព្រោះតំលៃ​បន្លែ និងផ្លែ​​ឈើប្រហែល​នៅថេរ​ ម្យ៉ាង​ទៀតនា​ពេល​ថ្មី​ៗ​នេះតំលៃ​​ប្រេងក៏ធ្លាក់ចុះ។​ ប្រទេសកូរ៉េ​បានចេញរបាយ​កាណ៍ស្តីពីការ ​ធ្លាក់ចុះនៃវិស័យ​ពាណិជ្ជកម្ម​ក្នុងខែសីហាដែរ ​ធៀប​ជាមួយ​ខែមុន ​ដោយសារវា​ជាវិស្សមកាល​​រដូវក្តៅ​ និងការនាំចេញ​ផលិតផលបច្ចេក​​វិទ្យា​មាន​ការថយ​ចុះទៅកាន់​ប្រទេសអភិវឌ្ឍន៍​។ ស្ថានភាពបន្ត​នៃការធ្លាក់​ចុះនៃសេដ្ឋកិច្ច​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បានធ្វើឲ្យមាន​ភាពស្មុគស្មាញ​ក្នុងការសំរេច​ចិត្តថាតើត្រូវ​ដំឡើងអត្រា ​ការ​ប្រាក់ដើម្បីគ្រប់​គ្រងអតិផរណា​។

អ្នកវិភាគ​របស់ក្រុមហ៊ុន​មូលបត្រ​ Mirae Asset ​លោក Park Hee Chan​ និយាយថា ​វាដូចជាខុសធម្មតា​សំរាប់ធនាគារ​កណ្តាលក្នុង​ ការប្រតិកម្ម​លឿន ប៉ុន្តែវា​ប្រហែល​ជាអាច​បង្ខំ​ឲ្យ​អត្រាការប្រាក់​កើនឡើងជាថ្មី​ម្តងទៀត ​សំរាប់​ស្ថានការណ៍​ស្ថិរភាពរបស់​ពិភពម៉ាក្រូសេដ្ឋកិច្ច​ពិភពលោក​។ ធនាគារកណ្តាល​កូរ៉េក្នុងខែសីហា​ បានរក្សា​អត្រា​​ការប្រាក់ត្រឹម​៣,២៥ភាគរយ​ សំរាប់​រយៈ​ពេល​២ខែជាប់គ្នា ​ស្របពេលដែល​ភាពមិន​ច្បាស់​លាស់​នៃសេដ្ឋកិច្ចពិភពលោក៕