*ឆ្នាំ១៩៤៥
-ប្រទេសវៀតណាមបានប្រកាសឯករាជ្យភាពរបស់ខ្លួន ហើយបង្កើតឡើងនូវរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ។
*ឆ្នាំ១៩៧០
-អង្គការណាសា បានប្រកាសលុបចោលបេសកកម្មអាប៉ូឡូចំនួន២ គឺអាប៉ូឡូ១៥ និងអាប៉ូឡូ១៩ ដែលគ្រោងនឹងបញ្ជូនទៅកាន់ឋានព្រះចន្ទ។
*ឆ្នាំ២០០៣
-មេដឹកនាំក្រុមអាល់កៃដា អ៊ូសាម៉ា ប៊ីន ឡាដេន បានប្រកាសពីគម្រោងប្រើប្រាស់អាវុធជីវសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក ។
*ឆ្នាំ២០០៤
-តុលាការឧក្រិដ្ឋកម្មសង្គ្រាមអង្គការសហប្រជាជាតិនៅក្នុងទីក្រុងឡាអេ បានប្រកាសថា អតីតប្រធាធិបតីប្រទេសយូហ្គោស្លាវី លោកស្លូបូដាន មីឡូសេវិក មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញខ្លួនក្នុងការកាត់ទោសដោយលោកផ្ទាល់នោះទេ ហើយបានតែងតាំងមេធាវី២រូប ដើម្បីការពារក្តីឱ្យគាត់ ។
*ឆ្នាំ២០០៦
-កងទ័ពអីុតាលី បានមកដល់ប្រទេសលីបង់ ក្នុងឋានៈជាកងកម្លាំងអង្គការសហប្រជាជាតិ ស្របពេលដែលប្រទេសឥណ្ឌូណេស៊ីបានប្រកាសពីគម្រោងបញ្ជូនកងទ័ពចំនួន១.០០០នាក់មកកាន់ប្រទេសលីបង់ដែរ ។
*ឆ្នាំ២០០៨
-នាយករដ្ឋមន្ត្រីថៃ លោកសាម៉ាក់ ស៊ុនដារ៉ាវ៉េត បានប្រកាសប្រទេសមានគ្រោះអាសន្នក្នុងទីក្រុងបាងកក បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤៣នាក់រងរបួស ។
*ឆ្នាំ២០០៩
-ជញ្ជាំងការពារសត្រូវដែលមានអាយុកាល៣.៧០០ឆ្នាំ ត្រូវបានរកឃើញនៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល ។
*ឆ្នាំ២០១០
-យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន១៧នាក់ ត្រូវបានចាប់ជំរិតដោយក្រុមអ្នករត់ពន្ធមនុស្សនៅក្នុងតំបន់ Tijuana ភាគខាងជើងប្រទេសម៉ិកស៊ិក ៕
ចែករំលែកព័តមាននេះ