ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយអាយុ115ឆ្នាំជាមនុស្សចាស់ជាងគេបំផុតនៅលើលោក

12 ឆ្នាំ មុន

លោក​យាយ​ Besse Cooper ​បានធ្វើ​ពិធី​ខួបកំណើតរបស់​គាត់​គំរប់​១១៥ឆ្នាំ​ កាលពី​ចុងសប្តាហ៍កន្លងទៅ​ ហើយ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​មនុស្ស​ដែល​ចាស់​ជាង​គេ​បំផុត​ នៅទីក្រុង​ Monroe រដ្ឋ Georgia​ សហរដ្ឋ​អាមេរិក។ អ្នកស្រាវជ្រាវម្នាក់មកពី​មជ្ឈមណ្ឌលស្រាវ​ជ្រាវឯតទគ្គកម្មពិភពលោក​ក៏​បាន​ ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់​លោកយាយ​ផង​ដែរ​ ហើយ​ថែម​ទាំង​បាន​ប្រគល់​វិញ្ញាបនបត្រ​ឯតទគ្គកម្ម​ជូន​ដល់​លោក​យាយ​ជា​ មនុស្ស​ដែល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើភពផែនដីនេះ។

លោក​យាយ​ Besse Cooper ​បានធ្វើ​ពិធី​ខួបកំណើតរបស់​គាត់​គំរប់​១១៥ឆ្នាំ​ កាលពី​ចុងសប្តាហ៍កន្លងទៅ​ ហើយ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​មនុស្ស​ដែល​ចាស់​ជាង​គេ​បំផុត​នៅទីក្រុង​ Monroe រដ្ឋ Georgia​ សហរដ្ឋ​អាមេរិក។ អ្នកស្រាវជ្រាវម្នាក់មកពី​មជ្ឈមណ្ឌលស្រាវ​ជ្រាវឯតទគ្គកម្មពិភពលោក​ក៏​បាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់​លោកយាយ​ផង​ដែរ​ ហើយ​ថែម​ទាំង​បាន​ប្រគល់​វិញ្ញាបនបត្រ​ឯតទគ្គកម្ម​ជូន​ដល់​លោក​យាយ​ជា​មនុស្ស​ដែល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើភពផែនដីនេះ។

ពិធីខួបកំណើតរបស់​លោក​យាយ​ត្រូវ​បាន​គេ​រៀបចំនៅ​គេហដ្ឋាន​មួយ​នៅ​ភាគខាង​ជើង​រដ្ឋ​Georgia ដែលមានការចូលរួមដោយចៅៗ​ចំនួន​១២​នាក់ និងចៅទួតចំនួន១២នាក់។ លោក​យាយ​រស់នៅ​ម្នាក់​ឯង​ ក្រោយពី​ប្តី​របស​់​គាត់​បាន​ស្លាប់​កាល​ពីឆ្នាំ​១៩៦៣ ហើយ​បាន​សម្រេច​ចិត្ត​មិន​រៀប​ការ​ចាប់​តាំង​ពី​ពេល​នោះ​មក ៕