ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគបាល់ទាត់​ជម្រុះ​យូរ៉ូ2012​តាមពូលពី ​Aដល់ l​ ៖ ​តួកគី-​រុស្ស៊ី-​ក្រូអាស៊ី-​អង់គ្លេស-​បារាំង​ ​និង ​ព័រទុយហ្គាល់​ ត្រូវការ​ជ័យជម្នះ​ថ្ងៃនេះ

12 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូរ៉ូ​2012 តាម​ពូល​ពី​ A-I នៅ​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន​22ប្រកួត។ ក្រុម​ Turkey, Belgium, Russia, Slovenia, France, Croatia, England, Portugal ត្រូវ​​ការ​ឈ្នះ​ថ្ងៃ​នេះ​។ Azerbaijan 6ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 1-0-5 ទាត់​បាល់​បាន​​5គ្រាប់ និង​របូត​វិញ​18គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Kazakhstan 2-1 ក្រៅ​ផ្ទះ​ចាញ់ Germany 3-1 និង​បន្ត​ចាញ់ Macedonia 1-0 ក្នុង​ផ្ទះ​។

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូរ៉ូ​2012 តាម​ពូល​ពី​ A-I នៅ​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន​22ប្រកួត។ ក្រុម​ Turkey, Belgium, Russia, Slovenia, France, Croatia, England, Portugal ត្រូវ​​ការ​ឈ្នះ​ថ្ងៃ​នេះ​។

ពូល​A

Azerbaijan(5) V Belgium(2)

Azerbaijan 6ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 1-0-5 ទាត់​បាល់​បាន​​5គ្រាប់ និង​របូត​វិញ​18គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Kazakhstan 2-1 ក្រៅ​ផ្ទះ​ចាញ់ Germany 3-1 និង​បន្ត​ចាញ់ Macedonia 1-0 ក្នុង​ផ្ទះ​។

Belgium លេខ​2ក្នុង​ពូល​មាន​11ពិន្ទុ​តាម​ពី​ក្រោយដោយ​ក្រុម Turkey មាន10ពិន្ទុ។ ជម្រុះ​ក្នុង​ពូល​7ប្រកួតគឺ 3-2-2 ទាត់​បាល់​បាន​15គ្រាប់​ និង​របូត​វិញ​10គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ឈ្នះ Azerbaijon 4-1 ស្មើ Turkey 1-1 ក្នុង​ផ្ទះ និង​ស្មើ Slovenia 0-0 ក្រៅ​ផ្ទះ។

ប្រវត្តិ​ជួប​គ្នា 3ប្រកួត​គឺ​៖
10-06 Belgium 3-0 Azerbaijan
11-07 Azerbaijan 0-1 Belgium
03-11 Belgium 4-1 Azerbaijan

Turkey(3) V Kazakhstan(6)

Turky ត្រូវ​ការ​ជ័យ​ជម្នះ​ថ្ងៃ​នេះ​ដើម្បី​ប្រជែង​យក​តំណែងលេខ​2ជាមួយ​ Belguim ។ ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 3-1-2 ទាត់​បាល់​បាន​9គ្រាប់​ និង​របូត​វិញ​7គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ Austria 2-0 ក្នុង​ផ្ទះ ស្មើ Belgium 1-1 ក្រៅ​ផ្ទះ បន្ទាប់​មក​ឈ្នះ Estonia 3-0 ក្នុង​ផ្ទះ។

Kazakhstan ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 1-0-5 ទាត់​បាល់​បាន​2គ្រាប់ និង​របូត​វិញ​15គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Germany 4-0 ឈ្នះ Azerbaijan 2-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Syria 1-1 ក្នុង​ផ្ទះ ។

ប្រវត្តិ​ជួប​គ្នា 3ប្រកួត​គឺ​៖
10-04 Turkey 4-0 Kazakhstan
06-05 Kazakhstan 0-6 Turkey
09-10 Kazakhstan 0-3 Turkey

Germany(1) V Austria(4)

Germany នាំ​មុខ​​ក្រុម​លេខ​2 10ពិន្ទុ​ ដូច្នេះ​គេ​ប្រកួត​ដោយ​គ្មាន​បារម្ភ​។ ជម្រុះ​ក្នុង​ពូល​7ប្រកួត​គឺ 7-0-0 ទាត់​បាល់​បាន​22គ្រាប់ និង​របូត​វិញ​3គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Austria 2-1 ឈ្នះ Azerbaijan ​3-1 ក្រៅ​ផ្ទះ និង​បន្ត​ឈ្នះ Brazil 3-2 ក្នុង​ផ្ទះ​។

Austria ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 2-1-3 ទាត់​បាល់​បាន​​10គ្រាប់​ និង​របូត​វិញ​10គ្រាប់ដែរ​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Germany 2-1 ឈ្នះ Latvia 3-1 តែ​ចាញ់ Slovakia 2-1 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត។ ប្រវត្តិ​ជួប​គ្នា​8ប្រកួត​ Germany ឈ្នះ​7 ស្មើ​1។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
08-04 Austria 1-3 Germany
02-08 Austria 0-3 Germany
06-08 Austria 0-1 Germany
00-11 Austria 1-2 Germany

ពូល​B

Russia(2) V Macedonia(5)

Russia មាន​13ពិន្ទុ​ស្មើ​ក្រុម​លេខ​1 និង​តាម​ពី​ក្រោយ​ដោយ​ក្រុម​លេខ​3 Slovakia មាន​13ពិន្ទុ​ដែរ។ ជម្រុះក្នុង​ពូល​6ប្រកួតគឺ 4-1-1 ទាត់​បាល់​បាន​9គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Armenia 3-1 ស្មើ Cameroon 0-0 បន្ទាប់​មក​​ឈ្នះ Serbia 1-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត ។

Macedonia ជម្រុះ​​ក្នុង​ពូល​6ប្រកួត​គឺ 1-1-4 ទាត់​បាល់​បាន​5គ្រាប់​ និង​របូត​វិញ​8គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Ireland 2-1 ក្រៅ​ផ្ទះ​ ចាញ់ Ireland 2-0 ក្នុង​ផ្ទះ តែ​ឈ្នះ Azerbaijan 1-0 ក្រៅ​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា 3ប្រកួត​គឺ​៖
11-06 Macedonia 0-2 Russia
09-07 Russia 3-0 Macedonia
10-10 Macedonia 0-1 Russia

Ireland(1) V Slovakia(3)

Ireland ត្រូវ​ការ​ជ័យ​ជម្នះ​ដើម្បី​រក្សា​តំណែង​លេខ1ក្នុង​ពូល​។ ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ​ 4-1-1 ទាត់​បាល់​បាន​11គ្រាប់ និង​របូត​វិញ​6គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Macedonia 2-0 ឈ្នះ Italy 2-0 ក្រៅ​ផ្ទះ​បន្ទាប់​មក​លេង​ស្មើ Croatia 0-0 ក្នុង​ផ្ទះ​។

Slovakia មាន​13ពិន្ទុ​ស្មើ​ Ireland ដែរ​។ ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 4-1-1 ទាត់​បាល់​បាន​6គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Denmark 2-1 ឈ្នះ​​Andorra 1-0 ក្នុង​ផ្ទះ និង​បន្ត​ឈ្នះ Austria 2-1 ក្រៅ​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា 3ប្រកួត​គឺ​៖
02-07 Ireland 1-0 Slovakia
09-07 Slovakia 2-2 Ireland
10-10 Slovakia 1-1 Ireland

Andorra(6) V Armenia(4)

Andorra ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 0-0-6 ទាត់​បាល់​បាន​1គ្រាប់ និង​របូត​វិញ​13គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Moldova 2-1 ក្រៅ​ផ្ទះ ចាញ់ Slovakia 1-0 ក្នុង​ផ្ទះ និង​ចាញ់ Slovakia 1-0 ម្តង​ទៀត​ក្រៅ​ផ្ទះ​។

Armenia ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 2-2-2 ទាត់​បាល់​បាន​10គ្រាប់ និង​របូត​វិញ​7គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Russia 0-0 ក្នុង​ផ្ទះ​ចាញ់ Russia 3-1 និង​ចាញ់ Lithuania 3-0 ក្រៅផ្ទះ​។

ប្រវត្តិ​ជួប​គ្នា 7ប្រកួត​គឺ​៖
09-08 Armenia 3-1 Andorra
10-99 Andorra 0-3 Armenia
06-02 Andorra 0-2 Armenia
03-05 Armenia 2-1 Andorra
10-05 Andorra 0-3 Armenia
02-07 Andorra 0-0 Armenia
10-10 Armenia 4-0 Andorra

ពូល​C

Faroe Island (6) V Italy(1)

Faroe Island ជម្រុះ​ក្នុង​ពូល​​8ប្រកួត​គឺ 1-1-6 ទាត់​បាល់​បាន​5គ្រាប់​ និង​របូតវិញ​22គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Slovenia 2-0 ឈ្នះ Estonia 2-0 ក្នុង​ផ្ទះ​ តែ​ចាញ់ N Ireland 11-0 ក្រៅ​ផ្ទះ​។

Italy ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 5-1-0 ទាត់​បាល់​បាន14គ្រាប់​ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Estonia 3-0 ចាញ់ Ireland 2-0 តែ​ឈ្នះ Spain 2-1 ក្នុង​ផ្ទះ​ទាំងបី​ប្រកួត​​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

N Ireland(3) V Serbia(11)

N Ireland ជម្រុះ​ក្នុង​ពូល6ប្រកួត​គឺ 2-3-1 ទាត់​បាល់​បាន​7គ្រាប់​ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Ireland 5-0 ចាញ់ Wales 2-0​ក្រៅ​ផ្ទះ​ តែ​ឈ្នះ Faroe Island 4-0 ក្នុង​ផ្ទះ​។

Serbia ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ 2-2-2 ទាត់​បាល់​​បាន​8គ្រាប់ និង​របូត​វិញ​9គ្រាប់ ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Korea Rep 2-1 ស្មើ Austria 0-0 បន្ទាប់​មក​ចាញ់ Russia 1-0 ក្រៅផ្ទះ​ទាំង​បី​​ប្រកួត។

ប្រវត្តិ​​ជួប​គ្នា 2ប្រកួតគឺ៖
11-09 N Ireland 0-1 Serbia
03-11 Serbia 2-1 N Ireland

Slovenia V Estonia

Slovenia ត្រូវ​ការ​ជ័យ​ជម្នះ​ថ្ងៃ​នេះ​ដើម្បី​រក្សា​តំណែង​លេខ​2ក្នុងពូល​។​ 7ប្រកួតជម្រុះ​ក្នុង​ពូល​គឺ 3-2-2 ទាត់​បាល់​បាន​9គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ស្មើ N Ireland 0-0 ឈ្នះ​ Faroe Island 2-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Slovenia 0-0 ក្នុង​ផ្ទះ​។

Estonia 7ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-1-4 ទាត់​បាល់​បាន​7គ្រាប់​ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Chile 4-0 ចាញ់ Uruguay 3-0 និង​បន្ត​ចាញ់​ Turkey 3-0 ក្រៅ​ផ្ទះ​ទាំងបីប្រកួត​។

ប្រវត្តិ​ជួប​គ្នា 6ប្រកួត​គឺ៖
06-92 Estonia 1-1 Slovenia
04-93 Slovenia 2-0 Estonia
03-95 Slovenia 3-0 Estonia
06-95 Estonia 1-3 Slovenia
02-07 Slovenia 1-0 Estonia
10-10 Estonia 0-1 Slovenia

ពូល​D

Belarus(2) V Bosnia(3)

Belarus មាន​12ពិន្ទុ​តាម​ពី​ក្រោយ​ដោយ Bosnia មាន​10ពិន្ទុ​ ហើយ​ចាញ់ក្រុម​លេខ​1ត្រឹម​តែ​1ពិន្ទុ​។ ការ​ប្រកួត​ថ្ងៃ​នេះ Belarus ​ត្រូវ​ការ​ជ័យ​ជម្នះ​។ ជម្រុះ​ក្នុង​ពូល​7ប្រកួត​គឺ 3-3-1 ទាត់​បាល់​បាន​6គ្រាប់​ និង​របូត​វិញ​2គ្រាប់។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ស្មើ France 1-1 ឈ្នះ​ Lu xembourg 2-0 និង​ឈ្នះ​ Bulgaria 1-0 ក្នុង​ផ្ទះ។

Bosnia ជម្រុះ​ក្នុង​ពូល​6ប្រកួត​គឺ​​ 3-1-2 ទាត់​​បាល់​បាន​8គ្រាប់ និង​របូត​វិញ​7គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Romania 3-0 ក្រៅ​ផ្ទះ​ឈ្នះ Albania 2-0 និង​ឈ្នះ Greece 4-0 ក្នុង​ផ្ទះ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Luxembourg(6) V Romania(4)

Luxembourg 7ប្រកួត​ជម្រុះក្នុង​ពូល​​គឺ 0-1-6 ទាត់​បាល់​បាន​1គ្រាប់ និង​របូត​វិញ​13គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Hungary 1-0 ក្នុង​ផ្ទះ ចាញ់ Belarus 2-0 និង​បន្ត​ចាញ់ Portugal 5-0 ក្រៅ​ផ្ទះ​។

Romania 6ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-2-2 ទាត់​បាល់​បាន​8គ្រាប់ និង​របូត​វិញ​6គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Brazil 1-0 ចាញ់ Paraguay 2-0 តែ​ឈ្នះ San Marino 1-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

ប្រវត្តិ​ជួបគ្នា ​5ប្រកួតគឺ៖
10-02 Luxembourg 0-7 Romania
09-03 Romania 4-0 Luxembourg
03-07 Romania 3-0 Luxembourg
10-07 Luxembourg 0-2 Romania
03-11 Romania 3-1 Luxembourg

Albania(5) V France(1)

Albania 6ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-2-2 ទាត់​បាល់​បាន​4គ្រាប់ និង​របូត​វិញ​6គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Bosnia 2-0 ចាញ់ Argentina 4-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Monte negro 3-2 ក្នុង​ផ្ទះ​។

France ត្រូវ​ការ​ឈ្នះ​ថ្ងៃ​នេះដើម្បី​បន្ត​តំណែង​កំពូល​តារាង​។ 6ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 4-1-1 ទាត់​បាល់​បាន​9គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Ukraine 4-1 ឈ្នះ​ Poland 1-0 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Chile 1-1 ក្នុង​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា​ 2ប្រកួត​គឺ​៖
11-90 Albania 1-1 France
03-91 France 5-0 Albunia

ពូល E

Finland (4) V Moldova (5)

Finland 6 ​ប្រកួត​ជម្រុះ​​​ក្នុងពូល គឺ 2-0-4 ​ទាត់បាល់​​បាន 11 គ្រាប់ និង​របូតវិញ​ 11 គ្រាប់​ដែរ ។ ​​3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ San  Marino 1-0 , ចាញ់ Sweden 5-0 ​តែ​ឈ្នះ Latvia 2-0 ក្រៅ​ផ្ទះ​ទាំង​បីប្រកួត​ ។

Moldova 6 ប្រកួត​ជម្រុះ​​​ក្នុងពូល គឺ 2-0-4 ​ទាត់បាល់បាន 7 គ្រាប់ និងរបូត​វិញ 9 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយគឺលេង​ចាញ់ Sweden 2-1 ក្រៅ​ផ្ទះ , ចាញ់ Sweden 4-1 ក្នុង​ផ្ទះ​​ និងបន្ត​​ចាញ់ Cyprus 3-2 ក្រៅ​ផ្ទះ ។

ជួបគ្នា 3 ប្រកួត​ចុង​ក្រោយគឺ៖
09-98 Finland 3-2 Moldova
06-99 Moldova 0-0 Finland
09-10 Moldova 2-0 Finland

Holland (1) V San Marino (6)

Holland 6 ប្រកួត​ជម្រុះ​ក្នុងពូលគឺ 6-0-0 ​ទាត់បាល់បាន 21 គ្រាប់ និង​របូត​វិញ 5 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​​​លេង​ឈ្នះ Hungary 5-3 ក្នុង​ផ្ទះ ស្មើ Brazil 0-0 និង​ស្មើ Uruguay 1-1 ក្រៅ​ផ្ទះ ។

San Marino 7 ប្រកួត​​ជម្រុះ​​ក្នុងពូល គឺ 0-0-7 គ្មាន​ទាត់​បាល់​បាន 1 គ្រាប់សោះ​​តែរបូត​វិញ 33គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Finland 1-0, ចាញ់ Hungary 3-0 និង​ចាញ់ Romania 1-0 ក្នុង​ផ្ទះ​ទាំង3 ប្រកួត ។

ប្រវត្តិ​ជួបគ្នា 5 ប្រកួតគឺ៖
03-93 Holland 6-0 San Marino
09-93 San Marino 0-7 Holland
03-97 Holland 4-0 San Marino
04-97 San Marino 0-6  Holland
09-10 San  Marino 0-5 Holland

Hungary (3) V Sweden (2)

Hungary 7 ប្រកួត​ជម្រុះ​​ក្នុង​ពូល គឺ 4-0-3 ​ទាត់​​បាល់​​​បាន 18 គ្រាប់ ​និង​របូតវិញ​13 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Luxembourg 1-0, ឈ្នះ San Marino 3-0 ក្រៅ​ផ្ទះ និង​ឈ្នះ Iceland 4-0 ក្នុង​ផ្ទះ ។

Sweden 7 ប្រកួត​​ជម្រុះ​​ក្នុងពូល គឺ 4-0-3 ទាត់​បាល់បាន 18 គ្រាប់ និង​របូតវិញ 13 គ្រាប់។ 3 ប្រកួត​​​ចុង​ក្រោយ​​គឺ​លេង​ឈ្នះ Moldova 4-1 ក្រៅ​ផ្ទះ ឈ្នះ Finland 5-0 ក្នុង​​ផ្ទះ និង​ឈ្នះ​ Ukraine 1-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​​​ជួបគ្នា 10 ប្រកួត​​ Sweden ឈ្នះ 8 Hungary ឈ្នះ 1 ស្មើ 1 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
09-05 Hungary 0-1 Sweden
09-08 Sweden 2-1 Hungary
09-09  Hungary 1-2 Sweden
09-10 Sweden 2-0 Hungary

ពូល F

Israel (3) V Greece (1)

Israel 7 ប្រកួតជម្រុះ​ក្នុងពូល គឺ 4-1-2 ទាត់បាល់បាន​ 10 គ្រាប់ និងរបូត​វិញ​7 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​ឈ្នះ Georgia 1-0 ក្នុង​ផ្ទះ, ​ឈ្នះ Latvia 2-1 ​តែចាញ់ Ivory Coast 4-3 ក្រៅ​ផ្ទះ ។

Greece 6 ប្រកួតជម្រុះ​​ក្នុងពូល គឺ 4-2-0 ​​ទាត់​បាល់​បាន 8 គ្រាប់ ​និងរបូត​វិញ 3 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ Malta 3-1 ក្នុង​ផ្ទះ , ស្មើ Ecuador 1-1 និង​ស្មើ Bosnia 0-0 ក្រៅ​ផ្ទះ ។

ប្រវត្តិជួបគ្នា 6 ប្រកួតគឺ៖
03-90 Greece 2-1 Israel
01-96 Greece 2-1 Israel
01-97 Israel 1-1 Greece
03-09 Israel 1-1 Greece
04-09 Greece 2-1 Israel
10-10 Greece 2-1 Israel

Malta (6) V Croatia (2)

Malta ជម្រុះ​ក្នុងពូល 6 ប្រកួតគឺ 0-0-6 ​ទាត់បាល់​បាន 2 គ្រាប់ ​និងរបូតវិញ 13 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Greece 1-0 ក្នុង​ផ្ទះ​​ចាញ់ Greece 3-1 ម្តង​ទៀត ក្នុង​ផ្ទះ​តែ​ឈ្នះ Africa 2-1 ក្នុង​ផ្ទះ ។

Croatia 6 ប្រកួត​ជម្រុះ​ក្នុងពូល គឺ 4-1-1 ​ទាត់​បាល់បាន 10 គ្រាប់ និងរបូតវិញ 10 គ្រាប់។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ស្មើ France  0-0 ក្រៅ​ផ្ទះ​, ឈ្នះ Georgia 2-1 ក្នុង​ផ្ទះ បន្ទាប់​មក​​លេង​ស្មើ Ireland 0-0 ក្រៅ​ផ្ទះ ។​

ប្រវត្តិជួបគ្នា 5 ប្រកួត​គឺ៖
10-98 Malta 1-4 Croatia
09-99 Croatia 2-1 Malta
03-05 Croatia 3-0 Malta
09-05 Malta 1-1 Groatia
11-10 Croatia 3-0 Malta

ពូល G

Bulgary (4) V England (1)

Bulgary 5 ប្រកួត​ជម្រុះ​​​ក្នុងពូល គឺ 1-2-2 ​ទាត់បាល់​បាន 2 គ្រាប់ និងរបូត​វិញ 6 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​ឈ្នះ Cyprus 1-0, ស្មើ Montenegro 1-1 បន្ទាប់មក​ចាញ់ Belarus 1-0 ក្រៅ​ផ្ទះទាំងបីប្រកួត ។

England លេខ 1 ​ក្នុងពូលមាន 11 ពិន្ទុ​តាម​ពី​ក្រោយ​ដោយក្រុម​លេខ 2 មាន 11 ពិន្ទុ​​ដែរ ។  5 ​ប្រកួត​ជម្រុះ​​ក្នុង​​ពូល គឺ 3-2-0 ​ទាត់​បាល់បាន 11 គ្រាប់ ​​និងរបូត​វិញ 3 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយ គឺ​ឈ្នះ Wales 2-0 ក្រៅ​ផ្ទះស្មើ Ghana 1-1 ​និង​ស្មើ Switzerland 2-2  ក្នុងផ្ទះ ។

​ប្រវត្តិ​ជួបគ្នា 4 ប្រកួត​​គឺ៖
03-96 England 1-0 Bulgary
10-98 England 0-0 Bulgary
06-99 Bulgary 1-1 England
09-10 England 4-0 Bulgary

Wales (5) V Montenegro (2)

Wales 4 ប្រកួត​ជម្រុះ​ពូលគឺ 0-0-4 ​ទាត់​បាល់​​បាន 1 ​គ្រាប់ និង​របូត​វិញ​ 8 គ្រាប់ ។ 3 ប្រកួតចុង​ក្រោយគឺ​លេង​ចាញ់ Scotland 3-1, ឈ្នះ N-Ireland 2-0 ​តែចាញ់ Australia 2-1 ក្នុង​ផ្ទះ​ទាំង​៣​ប្រកួត ។

​Montenegro 5 ប្រកួតជម្រុះ​​ក្នុង​ពូល ​គឺ​ 3-2-0 ​ទាត់​បាល់​បាន 4 គ្រាប់ និង​របូតវិញ​1 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ​​ Uzbekistan 1-0, ស្មើ Bulgaria 1-1 ក្នុង​ផ្ទះ​ បន្ទាប់មក​​ចាញ់ Albania 3-2 ក្រៅ​ផ្ទះ ។

​ប្រវត្តិជួបគ្នា​ 2 ប្រកួតគឺ៖
08-09 Montenegro 2-1 Wales
09-10 Montenegro 1-0 Wales

ពូល H

Norway (3) V Iceland (5)

Norway 5 ប្រកួត​ជម្រុះ​​ក្នុងពូល​គឺ 3-1-1 ​ទាត់​បាល់បាន 6 គ្រាប់ និងរបូតវិញ 4 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ចាញ់ Portugal 1-0 ក្រៅ​ផ្ទះ, ឈ្នះ Lithuania 1-0 និងឈ្នះ Czech 3-0 ក្នុ​ងផ្ទះ ។

Iceland 5 ប្រកួត​ជម្រុះ​ក្នុង​​ពូលគឺ 0-1-4 ​ទាត់​បាល់​បាន 2 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​ស្មើ Cyprus 0-0 ក្រៅ​ផ្ទះ, ចាញ់ Denmark 2-0 និង​ចាញ់ ​Hungary 4-0 ក្នុង​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត​​ Iceland ឈ្នះ 3 Norway ឈ្នះ 4 ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​​ចុង​ក្រោយគឺ៖
05-02 Norway 1-1 Iceland
09-08 Norway 2-2 Iceland
09-09 Iceland 1-1 Norway
09-10 Iceland 1-2 Norway

Cyprus (4) V Portugal (1)

Cyprus 4 ប្រកួត​​ជម្រុះ​ក្នុង​ពូល គឺ 0-2-2 ​​ទាត់​បាល់បាន 5 គ្រាប់ ​និងរបូតវិញ 8 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Iceland 0-0 ចាញ់ Bulgaria 1-0 ​តែឈ្នះ Moldova 3-2 ក្នុង​ផ្ទះ ​ទាំង​បីប្រកួត ។

Portugal លេខ1 ​ក្នុងពូលមាន 10 ពិន្ទុ ​តាម​ពី​ក្រោយ ដោយក្រុម​លេខ2 ​និង​លេខ​3 ​មាន 10 ពិន្ទុដែរ ។ 5 ប្រកួត​ជម្រុះ​​ក្នុងពូល​គឺ 3-1-1 ​ទាត់​​បាល់​បាន​ 11 គ្រាប់ និង​របូត​វិញ 7 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយ គឺ​លេង​ឈ្នះ Findland 2-0 ឈ្នះ Norway 1-0 ​និង​ឈ្នះ Luxembourg 5-0 ក្នុង​ផ្ទះទាំង​បីប្រកួត ។

ប្រវត្តិជួបគ្នា 3 ប្រកួតគឺ៖
06-01 Portugal 4-0 Cyprus
09-01 Cyprus 1-3 Portugal
09-10 Portugal 4-4 Cyprus