ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករណ៍​បាល់ទាត់​ជម្រុះយូរ៉ូ​2013យុវជន​អាយុក្រោម​21ឆ្នាំតាម​ពូលពី1ដល់10​សម្រាប់​ថ្ងៃសុក្រ

12 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូរ៉ូ​2013យុវ​ជន​អាយុ​ក្រោម​21ឆ្នាំ​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​7ប្រកួត​។ ក្រុម​ភ្ញៀវ​ France, Romania និង Turkey ល្អ​ជាង​ម្ចាស់​ផ្ទះ​។ Belarus បើក​ឆាក​1ប្រកួត​គឺ 1-0-0 ទាត់​បាល់​បាន​3គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​ចាញ់ Spain 3-1 ឈ្នះ Czech 1-0 និង​ឈ្នះ Greece 3-2 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូរ៉ូ​2013យុវ​ជន​អាយុ​ក្រោម​21ឆ្នាំ​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​7ប្រកួត​។ ក្រុម​ភ្ញៀវ​ France, Romania និង Turkey ល្អ​ជាង​ម្ចាស់​ផ្ទះ​។

ពូល​1

Belarus(4) V Bosnia(3)

Belarus បើក​ឆាក​1ប្រកួត​គឺ 1-0-0 ទាត់​បាល់​បាន​3គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​ចាញ់ Spain 3-1 ឈ្នះ Czech 1-0 និង​ឈ្នះ Greece 3-2 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Bosnia បើក​ឆាក​1ប្រកួត​គឺ 1-0-0 ទាត់​បាន​3គ្រាប់​ តែគ្មាន​របូត​សោះ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Italy1-0 ក្នុង​ផ្ទះ ស្មើ Hungary 0-0 បន្ទាប់​មកឈ្នះ San Marino 3-0 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Cyprus(1) V Greece(5)

Cyprus បើក​ឆាក​2ប្រកួត​គឺ 1-0-1 ទាត់​បាល់​បាន​7គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​​ចាញ់ Serbia 3-1ឈ្នះ​ San Marino 6-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Germany 4-1 ក្រៅ​ផ្ទះ​។

Greece បើក​ឆាក​1ប្រកួត​គឺ 0-0-1 ទាត់​បាល់​បាន​2គ្រាប់​ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​ចាញ់ Czech 3-0 ក្រៅ​ផ្ទះ​ ចាញ់ Czech 2-0 និង​បន្ត​ចាញ់ Belarus 3-2 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​4

Serbia(5) V Ireland(1)

Serbia ទើប​តែ​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2។ បី​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Slovakia 2-1 ស្មើ Croatia 2-2 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេងឈ្នះ​ Cyprus 3-1 ក្រៅផ្ទះ​។

Ireland បើក​ឆាក​បាន​2ប្រកួត​រួច​ហើយ​លទ្ធ​ផល​គឺ 1-1-0 ទាត់​បាល់​បាន​4គ្រាប់​ គ្មាន​របូត​សោះ​។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Germany 3-0 ស្មើ​ Faroe Island 0-0 ក្រៅ​ផ្ទះ​បន្ទាប់​មក​លេង​ឈ្នះ Faroe Island 4-0 ក្នុង​ផ្ទះ។​

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​6

Albania(1) V Poland(3)

Albania ទើប​តែ​បើកការ​ប្រកួត​ថ្ងៃ​នេះ​ដូច​ Poland ដែរ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 0-1-4 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Austria 2-2 ចាញ់ Belarus 2-1 ក្នុង​ផ្ទះ និងបន្ត​ចាញ់ Azerbaijan 3-2 ក្រៅ​ផ្ទះ​។

Poland លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-0-4 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Holland 3-2 ចាញ់ Finland 2-0 ក្រៅ​ផ្ទះ​ និង​ចាញ់​ Spain 1-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​7

Liechtenstein(5) V Turkey(1)

Liechtenstein បើក​ឆាក​1ប្រកួត​គឺ 0-0-1 ស៊ុត​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​6គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Holland 3-0 ក្នុង​ផ្ទះ​​ ចាញ់ Finland 3-0 និងបន្ត​​ចាញ់ Turkey​6-1 ក្រៅ​ផ្ទះ​។

Turkey បើក​ឆាក​1ប្រកួតគឺ 1-0-0 ទាត់​បាល់​បាន​6គ្រាប់ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Georgia 1-0 ឈ្នះ Ire land 1-0 និង​ឈ្នះ Liechtenstein 6-1 ក្នុង​ផ្ទះ​ទាំងបី​ប្រកួត ​។

ប្រវត្តិ​ជួប​គ្នា 3ប្រកួត​គឺ​៖
09-07 Liechtenstein 2-3 Turkey
03-08 Turkey 3-0 Liechtanstein
03-11 Turkey 6-1 Liechtenstein

ពូល​9

Latvia(5) V France(1)

Latvia បើក​ឆាក​1ប្រកួត​គឺ 0-0-1 គ្មាន​ទាត់​បាល់​បាន​1គ្រាប់សោះ តែ​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Andorra 1-0 ក្រៅ​ផ្ទះ​ស្មើ Moldova 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Latvia 2-0 ក្នុង​ផ្ទះ​។

France ទើប​តែ​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Belgium 1-0 ក្នុង​ផ្ទះ​ ស្មើ Ukraine 2-2 ក្រៅ​ផ្ទះ បន្ទាប់​មក​ឈ្នះ Malta 2-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Kazakhstan(1) V Romania(3)

Kazakhstan បើក​ឆាក​បាន​1ប្រកួត​គឺ 0-1-0 គ្មាន​ទាត់​បាល់​បាន​1គ្រាប់​សោះ​ តែ​ក៏​គ្មាន​របូត​​វិញដែរ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Montenegro 3-1 ចាញ់ Sweden 5-1 បន្ទាប់​មក​លេង​ឈ្នះ Romania 0-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Romania បើក​ឆាក​1ប្រកួត​គឺ 0-1-0 គ្មាន​ទាត់​បាល់​បាន​1គ្រាប់​សោះ តែក៏​គ្មាន​របូត​វិញ​ដែរ​។ 3ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ចាញ់ England 2-1 ក្រៅ​ផ្ទះ​ស្មើ England 0-0 និង​ស្មើ Kazak​hstan 0-0 ក្នុង​ផ្ទះ​។

ប្រវត្តិ​ជួបគ្នា 1ប្រកួត​គឺ៖
06-11 Romania 0-0 Kazakhstan