ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​តាំង​ខ្លួន​​ជាបុត្រាពៅរបស់​​​សម្តេច​ឪ

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​ ៖ ​បុរស​ម្នាក់​ដែល​​​​តាំង​ខ្លួន​ជា​បុត្រា​ពៅ​​របស់​សម្តេច​ព្រះ​ន​រោ​ត្តម ​សី​ហ​នុ និង​​ព្រះរាជ​អគ្គ​មហេសី នរោត្តម ​មុនិនាថ ​សីហនុ បាន​ទៅ​ចុះ​​​ឈ្មោះ​​​បោះ​ឆ្នោត​នៅ​សាលា​ឃុំ​ស្វាយ​រលំ​ ​ស្រុក​ស្អាង​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា​។ ជន​នេះ​បាន​បង្ហាញ​សំ​បុត្រ​​បញ្ជាក់​កំណើត​ដល់​មេ​ឃុំ​​ ​តែ​​មេ​ឃុំ​​​​​សង្ស័យ​ក្លែង​ក្លាយ​ ​ក៏​ឱ្យ​​ប៉ូលិស​រ​ដ្ឋ​បាល​​ស្វាយ​រលំ​​ឃាត់​ខ្លួន​​​។ ​​ប៉ូ​លិស​​បាន​​ដក​ហូត​សំបុត្រ​បញ្ជាក់​​កំណើត​ជន​សង្ស័យ​ក្លែង​ក្លាយ​មួយ​ ដែល​មាន​​នាម​ត្រ​កូល​​នរោត្តម​ និង​នាម​ខ្លួ​ន​សី​ហ​​ណា ​​ថ្ងៃ​កំណើត​ថ្ងៃ​សុក្រ​

ខេត្តកណ្តាល​​​ ៖ ​បុរស​ម្នាក់​ដែល​​​​តាំង​ខ្លួន​ជា​បុត្រា​ពៅ​​របស់​សម្តេច​ព្រះ​ន​រោ​ត្តម ​សី​ហ​នុ និង​​ព្រះរាជ​អគ្គ​មហេសី នរោត្តម ​មុនិនាថ ​សីហនុ បាន​ទៅ​ចុះ​​​ឈ្មោះ​​​បោះ​ឆ្នោត​នៅ​សាលា​ឃុំ​ស្វាយ​រលំ​ ​ស្រុក​ស្អាង​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា​។ ជន​នេះ​បាន​បង្ហាញ​សំ​បុត្រ​​បញ្ជាក់​កំណើត​ដល់​មេ​ឃុំ​​ ​តែ​​មេ​ឃុំ​​​​​សង្ស័យ​ក្លែង​ក្លាយ​ ​ក៏​ឱ្យ​​ប៉ូលិស​រ​ដ្ឋ​បាល​​ស្វាយ​រលំ​​ឃាត់​ខ្លួន​​​។ ​​ប៉ូ​លិស​​បាន​​ដក​ហូត​សំបុត្រ​បញ្ជាក់​​កំណើត​ជន​សង្ស័យ​ក្លែង​ក្លាយ​មួយ​ដែល​មាន​​នាម​ត្រ​កូល​​នរោត្តម​ និង​នាម​ខ្លួ​ន​សី​ហ​​ណា ​​ថ្ងៃ​កំណើត​ថ្ងៃ​សុក្រ​ ទី​៥ វិច្ឆិកា ឆ្នាំ​១៩​៨១ ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ប្រ​ទេស​កម្ពុជា​។ នា​ម​ត្រ​កូល និង​​នាម​ខ្លួន​ឪពុក​​នរោត្តម ​សី​ហុន​ ជន​ជាតិ​ខ្មែរ​ កើត​ថ្ងៃ​ចន្ទ ទី​១០ មីនា ឆ្នាំ​១៩១២ ​ទី​កន្លែង​កំណើត​ក្រុង​ភ្នំពេញ​ ខណ្ឌ​​ដង្កោ ប្រ​ទេស​កម្ពុជា ​នាម​ត្រ​កូល​ និង​​នាម​ខ្លួន​​​​​ម្តាយ​មុនិនាថ ជន​ជាតិ​បារាំង កើត​ថ្ងៃ​ពុធ​ទី​៦ ​កញ្ញា ឆ្នាំ​១៩៣៦ ​រដ្ឋ​ស៊ូ​ប៊ូ​យ៉ា ខណ្ឌ​កា​ប៊ី​ញ៉ា ប្រ​ទេស​បារាំង​។

មន្ត្រី​ប៉ូ​លិស​​​​ឱ្យ​ដឹង​ថា ​នៅ​​លើ​លិខិត​បញ្ជាក់​កំណើតនោះ​​មាន​ភាព​មិន​ប្រ​ក្រ​តី​ច្រើន​ដូចជា ​​មិន​មាន​បោះ​ត្រា ​ឬ​ចុះហត្ថលេខា​ពី​មន្ត្រី​អត្រា​នុកូល​ដ្ឋាន​​ទេ​។ ​​ក្រៅ​​ពី​ដក​ហូត​សំ​បុត្រ​បញ្ជាក់​កំណើត​​​​ក្លែង​ក្លាយនោះ​​ សមត្ថ​កិច្ច​​​ដក​ហូត​​​ព្រះ​រាជ​សារ​មួយ​ច្បាប់​​សង្ស័យ​ក្លែង​ក្លាយ​​ដែល​មាន​ព្រះហស្ត​លេខា​របស់​សម្តេច​ព្រះ​នរោត្តម ​សី​ហនុ​ ​។ ​នៅ​ក្នុង​​ព្រះ​រាជ​សារ​​​នោះ​​ផ្តាំ​ផ្ញើ​​ដល់​បុត្រា​បុត្រី​របស់​សម្តេច​ព្រះ​នរោត្តម​ សី​ហនុ​​ ទាំង​អស់​​ឱ្យ​ទទួល​ស្គាល់​ឈ្មោះ​សីហ​ណា ជា​ញាតិ​វង្ស​ និង​​ផ្តាំ​​ផ្ញើ​ឱ្យ​ចេះ​សាមគ្គី​គ្នា ​ស្រ​ឡាញ់​​គ្នា ​និង​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​ទាំង​អស់​ឱ្យ​ទទួល​ស្គាល់​ឈ្មោះ​សី​ហ​ណានេះ​ ។ ព្រះ​រាជ​សា​​រ​បញ្ជាក់​ថា បុត្រាពៅ​ឈ្មោះ​​សី​ហណា ស្គាល់​ទី​តាំង​​​​​​​កប់​កំណប់​នៅក្នុង​ព្រះបរម​រាជ​វាំង​​ ដែលអាច​​​គាស់យកមកប្រើ​​សម្រាប់​​កសាង​​​ប្រទេស​​​ឱ្យ​​ជឿន​លឿន​ សំបូរ​រុងរឿង​ ។ ចំណែក​​ឯកសារ​​មួយទៀត គឺ​ជា​ផែនទីគូស​​​ដោយ​ដៃ ​សរសេរ​​ថា ផែនទី​ក្នុងបរម​រាជវាំង​​​ បង្ហាញ​​​ពី​ទីតាំង​​​​​ផ្សេងៗ​ជាច្រើន​ទៀត​​។

បុរស​ឈ្មោះ​សីហណា ដែលតាំង​ខ្លួន​​ជា​បុត្រា​ពៅ​របស់​សម្តេច​ព្រះ​​​នរោត្តម សីហនុ នោះ​ត្រូវ​បាន​បញ្ជូនទៅ​​កាន់អធិការ​ដ្ឋាន​​ស្រុកស្អាង​​​​សាក​សួរ​​បន្តទៀត​។​ បើ​តាម​​មន្ត្រី​​ប៉ូលិស​​​​ស្រុកស្អាង​​​​ឱ្យដឹ​ងថា ​​ជន​នោះ​មាន​សតិ​មិន​គ្រប់ គឺ​​ពេល​សមត្ថ​កិច្ច​​​​​សាកសួរគេ​​​​ឆ្លើយ​​ស្រេច​តែ​ចិត្ត​​​នឹក​ឃើញ​ ​ម្តង​ឆ្លើយ​​​បែបនេះ ​ម្តង​បែបនោះ ​យក​ជា​ការ​​មិន​បានទេ​ ​​សូម្បី​​តែ​ទី​​លំនៅ​​របស់ខ្លួន​​សព្វ​ថ្ងៃ​​​ក៏​​មិន​ដឹង​​ពិតប្រាកដ​​​​ដែរ ៕