ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ទមិឡ​​​អត់សាសនា​​គាស់ទ្វារ​​​ព្រះវិហារ លួច​ព្រះពុទ្ធ​​​រូប​​​​២​អង្គ ព្រឹក​​ឡើង​​ឆោ​ឡោ​

12 ឆ្នាំ មុន

​ខេត្តស្ទឹងត្រែង​​​ ៖ ​​ព្រះពុទ្ធ​រូប​ដ៏ស័ក្តិ​សិទ្ធិ​​២​អង្គ​ត្រូវ​​បាន​​​បាត់​ជាលើកទី​​​​២ បន្ទាប់​ពី​អំឡុង​ឆ្នាំ​​​២០១០ ​​ត្រូវ​ក្រុមចោរ​មិនខ្លាច​​​ប្រេត​​​នរក​លួច​កាត់​​​​សោ​ចូល​យក​​​អស់​​​១២ ​អង្គ ក្នុង​​​វត្ត​ពោធិ​សិរី​​​រតនារាម ហៅ​​​វត្តហាង​​ឃូ​បាន ស្ថិត​ក្នុង​​ភូមិ​​ហាង​បាន សង្កាត់​​សាមគ្គី​ ក្រុង​​​ស្ទឹង​ត្រែង​​​ ។ ​ការ​បាត់​ព្រះ​ពុទ្ធ​​​​បដិមា​នេះត្រូវ​បាន​គណៈ​កម្ម​ការ​​អាចារ្យ​វត្ត​​​

ខេត្តស្ទឹងត្រែង​​​ ៖ ​​ព្រះពុទ្ធ​រូប​ដ៏ស័ក្តិ​សិទ្ធិ​​២​អង្គ​ត្រូវ​​បាន​​​បាត់​ជាលើកទី​​​​២ បន្ទាប់​ពី​អំឡុង​ឆ្នាំ​​​២០១០ ​​ត្រូវ​ក្រុមចោរ​មិនខ្លាច​​​ប្រេត​​​នរក​លួច​កាត់​​​​សោ​ចូល​យក​​​អស់​​​១២​អង្គ ក្នុង​​​វត្ត​ពោធិ​សិរី​​​រតនារាម ហៅ​​​វត្តហាង​​ឃូ​បាន ស្ថិត​ក្នុង​​ភូមិ​​ហាង​បាន សង្កាត់​​សាមគ្គី​ ក្រុង​​​ស្ទឹង​ត្រែង​​​ ។ ​ការ​បាត់​ព្រះ​ពុទ្ធ​​​​បដិមា​នេះត្រូវ​បាន​គណៈ​កម្ម​ការ​​អាចារ្យ​វត្ត​​​សន្និដ្ឋាន​​​ថា ប្រហែល​​ជា​ម៉ោង​​​​២​ទៅ​​​៣​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១ កញ្ញា ​​២០១១​។

ចៅ​អធិការ​​វត្ត​ពោធិ​សិរីរតនា​រាម ព្រះ​នាម​​ខាំ​ផៃ​​ ដារ៉ា​រ័ត្ន ​​ព្រះជន្ម​​​២១​​វស្សា​ ទើប​និមន្ត​ឡើង​កាន់តំណែង​​ជាព្រះ​​ចៅអធិការ​​វត្ត​នេះ​បាន​ចំនួន​​​២​ខែ​​ប៉ុណ្ណោះ បាន​មាន​សង្ឃ​ដីកា​ថា ​​​វេលា​យប់​ កើតហេតុ មានភ្លៀង​​​ធ្លាក់ជា​ខ្លាំង​​​​ សង្ឃ​​គង់​ក្នុង​វត្ត​​ទាំងអស់​​​បាន​សឹង​លង់​លក់​​ មិន​ចាប់​អារម្មណ៍​នឹង​ហេតុការណ៍​អ្វី​ទាំងអស់​ លុះព្រឹក​​ឡើង​​វេលា​ម៉ោង​​​៧​និង​​​១៥នាទី​​​ថ្ងៃទី​​​១ កញ្ញា ២០១១ ​ ស្រាប់​តែ​​​​ឃើញ​ទ្វារព្រះវិហារ​​​ខាងជើង​​​ចំហ​ ក៏​​ទៅ​​មើល​​ឃើញ​​​សោ​ទ្វារ​ត្រូវ​​គេកាត់​ផ្តាច់ និង​បាត់​ព្រះ​ពុទ្ធ​​​រូប​ចំនួន​​​២​អង្គ​ដែល​មួយអង្គមាន​កម្ពស់​​​៧តឹក ​ធ្វើ​ឡើងពី​​​ស្ពាន់​ ជំនាន់​​​ដើម (ជា​ស្ពាន់​លាយលោហ​ធាតុ​ផ្សេងៗបញ្ចូល) ​ចំណែក​​ព្រះពុទ្ធ​​​​រូប​មួយអង្គ​​ទៀត​​មាន​​​កម្ពស់​​​​​៥តឹក​​ធ្វើឡើង​​ពីស្ពាន់​សុទ្ធ (ជាស្ពាន់​បច្ចុប្បន្ន​​មិនមាន​លាយ​​លោហ​ធាតុ​​ណា​បញ្ចូលទេ​) ព្រះពុទ្ធ​រូប​​​​ទាំង​​​២អង្គ​ជា​​​រូប​​​គង់ព្រះភ្នែន ។

ព្រះចៅ​អធិ​ការ​​វត្ត​បាន​មាន​​ដីកា​ថា ​ក្រោយ​ឃើញ​​​​ហេតុការណ៍​នេះ​លោក​បាន​ប្រាប់ទៅ​​​លោក​អាចារ្យ​​គណៈ​កម្ម​ការ​​វត្ត​​ឱ្យ​រាយការណ៍​​​ទៅ​សមត្ថកិច្ច​​​​ចុះ​មក​ត្រួត​ពិនិត្យ​ និង​​ស្នើ​សុំ​ឱ្យសមត្ថ​កិច្ច​​​​​​ជួយស្វែង​រក​​ចាប់​​ជនល្មើស​​​​​ឱ្យ​បាន​​​ ដើម្បី​​​ឃើញ​ព្រះ​​ពុទ្ធ​រូប​​​​ទាំងនោះ​​​មក​វិញ​។​ គួររំលឹក​ឡើង​​​វិញ​ថា ករណី​​ចោរ​​រួច​ព្រះ​​​​ពុទ្ធ​រូប​នេះ​បាន​កើតឡើង​​២លើក​ហើយ រាប់ទាំង​លើក​នេះ​គឺ​ ​​កាល​​​អំឡុង​ឆ្នាំ​​​២០១០ ​វេលា​នោះ​​​យប់​មាន​ភ្លៀង​​ធ្លាក់​ជោក​ជាំ​​ដូច​យប់​កើតហេតុនាពេល​នេះ​ដែរ ​​បណ្តាល​​ឱ្យ​​ព្រះសង្ឃ​គ្រប់​អង្គ​សឹង​លង់​លក់​ លុះ​ព្រឹក​ឡើង​ស្រាប់តែ​​ព្រះពុទ្ធរូប​ចំនួន​​១២​​អង្គ ត្រូវ​​បាត់បង់​ គឺបាត់​​ជិត​ដល់​​ពេលបុណ្យ​ភ្ជុំ​ដូចគ្នា​៕