ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន បំពេញ​បេសកកម្ម​មនុស្ស​ធម៌​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​សីហា ឆ្នាំ​២០១១ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែលរួម​ដំណើរ​​ដោយ​លោក​ជំទាវ​ជា​ឧប​នាយករដ្ឋ​ មន្ត្រី​ លោក​ជំទាវ​ ឯក​ឧត្តម​​ក្នុង​​ស្ថាប័ន​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ រាជ​រដ្ឋា​ភិបាល​ ឯក​ឧត្តម​ លោក​ជំទាវ​​ជា​សមា​ជិក សមា​ជិកា​

ខេត្ត​ក្រចេះ ៖ រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​សីហា ឆ្នាំ​២០១១ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែលរួម​ដំណើរ​​ដោយ​លោក​ជំទាវ​ជា​ឧប​នាយករដ្ឋ​មន្ត្រី​ លោក​ជំទាវ​ ឯក​ឧត្តម​​ក្នុង​​ស្ថាប័ន​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ រាជ​រដ្ឋា​ភិបាល​ ឯក​ឧត្តម​ លោក​ជំទាវ​​ជា​សមា​ជិក សមា​ជិកា​គណៈ​កម្មា​ធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​បាន​​អញ្ជើញ​​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​លើ​ទឹក​ដី​ខេត្ត​ក្រចេះ​។

នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះ​សំណាលសួរ​សុខ​ទុក្ខ​​ និង​ចែក​អំណោយ​ឧបត្ថម្ភជូន​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍​ កុមារ​កំព្រា​ ជន​ពិការ​ និង​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ចំនួន​១.១២៩គ្រួសារ​មក​ពី​ក្រុង​ក្រចេះ​ ស្រុក​ចិត្រ​បុរី​ ស្រុក​សំបូរ​ ស្រុក​ព្រែក​ប្រសព្វ​ និង​ស្រុក​ស្នួល​។ ពិធី​ជួប​សំណេះ​សំណាល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​កាំ​ពី​ ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន និង​គណៈ​ប្រតិ​ភូ​អម​ដំណើរ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា​ឧប​ត្ថម្ភ​ជូន​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ កុមារ​កំព្រា​ ជន​ពិការ​ និង​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ចំនួន​១.៥៦៧​គ្រួសារ​ដែល​មក​ពី​ក្រុង​ក្រចេះ​ ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី​ និង​ស្រុក​ព្រែក​ប្រសព្វ​។ ពិធី​ចែក​អំណោយ​នេះ​បាន​​រៀបចំ​ឡើង​ក្នុង​បរិវេណ​រោង​ចក្រ​ក្រដាស ស្ថិត​ក្នុង​ភូមិ​ហាន់​ជ័យ​១ ឃុំ​ហាន់​ជ័យ​ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សរុប​គ្រួសារ​ដែល​ទៅ​ទទួល​អំណោយ​ទាំង​២​លើក​នេះ​មាន​ចំនួន​២.៦៩៦​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូ​ក្រាម មី​យើង​១​កេស​តូច​ ត្រី​ខ​១០​កំប៉ុង​ ក្រមា​១ សារុង​១ ភួយ​១ មុង​១​ ទឹក​បរិសុទ្ធ​១​កេស កំណាត់​ស​១​ដុំ និង​ថវិកា​៣​មឺុន​រៀល​។ ឧបត្ថម្ភ​ជូន​មន្ទីរ​ពេទ្យ​ និង​មណ្ឌល​​សុខ​ភាព​ក្នុង​នោះ​មាន​មណ្ឌល​សុខ​ភាព​ក្រចេះ​ និង​មណ្ឌល​សុខ​ភាព​សំបូរ មន្ទីរ​ពេទ្យ​​បង្អែក​ឆ្លូង ​មណ្ឌល​សុខ​ភាព​ព្រែក​ប្រសព្វ មណ្ឌល​សុខ​ភាព​ជ្រោយ​ថ្ម​ មណ្ឌល​សុខភាព​ឃុំកញ្ជរ​មណ្ឌល​សុខ​ភាព​ឃុំ​ពង្រ​ និង​មណ្ឌល​សុខ​ភាព​ដំរី​ផុង​ ដែល​ក្នុង​១​កន្លែង​​ទទួល​បាន​ថ្នាំ​បំបាត់​ឈឺ​ក្បាល​៤.៨០០​គ្រាប់​ ថ្នាំ​បំបាត់​ឈឺ​ចាប់​៤.៨០០​គ្រាប់​ ថ្នាំ​ផ្សះ​៤.០០០​គ្រាប់​ ថ្នាំ​បំបាត់​ជំងឺ​ផ្តាសាយ៣.៦០០​គ្រាប់​ និង​ថ្នាំ​បំបាត់​រាក​២.៤០០​គ្រាប់​។

មាន​ប្រសាសន៍​សំណេះ​សំណាល​ទៅ​កាន់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​២​កន្លែង​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែង​នូវ​ទឹក​ចិត្ត​អាណិត​អាសូរ​ និង​ចូល​រួម​រំលែក​ក្តី​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ ជា​ពិសេស​ចូល​រួម​មរណ​ទុក្ខ​ជាមួយ​គ្រួសារ​ដែល​បាត់​បង់​សមា​ជិក​គ្រួសារ​បណ្តាល​មក​ពី​លង់​ទឹក​ស្លាប់​ក្នុង​ពេល​មាន​គ្រោះ​ទឹក​ជំនន់​។ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​សូម​នាំ​មក​ជាមួយ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​ធម្ម​ពោធិសាល​ជា ស៊ីម សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រីហេង សំរិន ដែល​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជូន​ចំពោះ​ប្រជា​ពល​រដ្ឋទាំង​អស់​នូវ​ក្តី​នឹក​រលឹក​ជាមួយ​នឹង​ការ​ជូន​សព្ទ​សា​ធុការ​ពរ​ដល់​ប្រជា​ពល​រដ្ឋសូម​ប្រកប​តែ​នឹង​សេចក្តី​សុខគ្រប់​ប្រការ​។

លោក​ជំទាវ​កិត្ត​ិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​រំលឹក​អំពី​ប្រវត្តិ​តស៊ូ​វាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ទាំង​៣​ទទួល​បាន​ជ័យ​ជម្នះ​នា​ថ្ងៃ៧​ មករា ១៩៧៩ ជា​ប្រវត្តិ​សាស្ត្រ​ នាំ​ប្រទេស​ជាតិ​​ និង​ប្រជា​ពល​រដ្ឋ​​ឈាន​ឆ្ពោះ​ទៅកាន់​ដំណាក់​កាលសុខ​សន្តិ​ភាព​ បង្រួប​បង្រួម​ជាតិ​ និង​មាន​​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ដែល​ក្នុង​នោះ​តាម​រយៈ​នយោ​បាយ​ឈ្នះ-ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​លុប​បំបាត់​ភាព​ប្រទូស​្តរា៉យ​រវាង​ខ្មែរ និង​ខ្មែរ​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំង​មូល​មាន​សុខុដុម​រមនា​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​។

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ថា រាល់​អំណោយ​ដែល​ត្រូវ​បាន​យក​មក​ជូន​ដល់​ដៃ​បង​ប្អូន​​រង​គ្រោះ​គឺ​បាន​មក​ពី​ការ​ចូល​រួម​ចំណែក​ឧប​ត្ថម្ភ​ពី​​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ក្រៅ​ពី​នេះ​ទិវា​៨ ឧសភា ដែល​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ក៏​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​​ពី​សប្បុរស​ជន​ជា​ថវិកា សម្ភារ​ ដែល​ក្នុង​នោះ​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​ថ្នាក់​កណ្តាល​បែង​ចែក​ជូន​ដល់​សាខា​ខេត្ត​មួយ​ចំនួន​ដែល​ពុំ​ទាន់​មាន​លទ្ធ​ភាព​ស្វែង​រក​មូល​និធិ​ដើម្បី​ឱ្យ​សាខា​ទាំង​នោះ​បំពេញ​ប្រតិ​បត្តិ​ការ​ជួយ​ជន​រង​គ្រោះ​ក្នុង​ខេត្ត​របស់​ខ្លួន​។

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តាំ​ផ្ញើ​ដល់​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ក្នុង​ពេល​ទឹក​ស្រក​ទៅ​វិញ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បង្ក​បង្កើន​ផល​​ ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​​ដើម្បី លើក​កម្ពស់​ជីវភាព​រស់​នៅ​ឱ្យ​បាន​ប្រសើរ​ឡើង​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​រស់​នៅ​មាន​​អនា​ម័យ ហូប​ស្អាត​ ផឹក​ស្អាត ​តាម​រយៈ​ការ​ដាំ​ទឹក​ឆ្អិន​ដើម្បី​ការ​ពារ​ជំងឺ​នានា​។ រី​ឯស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រីមាន​ផ្ទៃ​ពោះ ហើយ​​ផ្ទុក​មេរោគ​អេដស៍​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរ​ពេទ្យ​តាម​ការ​កំណត់​ ព្រោះ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​ផ្ទុក​មេរោគ​អេដស៍​ បច្ចុប្បន្ន​ក្រសួង​សុខា​ភិ​បាល​មាន​​វិធី​សាស្ត្រ​ការ​ពារ​មិន​ឱ្យ​កូន​ក្នុង​ផ្ទៃ​ឆ្លង​មេរោគ​​នេះ​ពី​ម្តាយ​បាន​ឡើយ​។ ជា​ទូទៅ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ពេល​ឆ្លង​ទន្លេ​ត្រូវ​រូត​រះ​រក​ពេទ្យ​ដែល​មាន​ឯក​ទេស​ខាង​​ឆ្មប​ពិត​ប្រាកដ​ត្រឹម​ត្រូវ​ទើប​ធ្វើ​ឱ្យ​ចៀស​វាង​បាន​នូវ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយទាំង​កូន​។

លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​បាន​អំពាវ​នាវ​ដល់​​មាតា​ បិតា​ អាណា​ព្យា​បាល​មិន​ត្រូវ​​ធ្វេស​ប្រហែស​ ដោយ​ត្រូវ​ពិនិត្យរក្សា​កូន​ចៅ​តូចៗ​ឱ្យ​បាន​គត់​មត់​ ខ្លាច​ក្រែង​ជួប​គ្រោះ​លង់​ទឹក​ស្លាប់​ និង​អំពាវ​នាវ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​អប់រំ​​កូន​ចៅ​កុំឱ្យ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​នានា​ និង​កុំ​សេព​គ្រឿង​ញៀន​។ល។ ចំពោះ​បុរសៗ​ដែល​ជា​ប្តី​មិន​ត្រូវ​នាំ​អេដស៍​​ចូល​ផ្ទះ​ ឬ​ប្រសិន​បើ​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍​​មិន​ត្រូវ​បន្ត​ចម្លង​ដល់​អ្នក​ដទៃ​ទៀត​ឡើយ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោរពច្បាប់​ចរា​ចរ​ឱ្យ​បាន​ត្រឹម​ត្រូវ ​ចៀស​វាង​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ ព្រោះ​ថា បញ្ហា​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​ជំងឺ​អេដស៍​ទៅ​ទៀត​។ ចំពោះ​ការ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​​ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នឹង​ធ្វើ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់​គ្រួសារ​ទទួល​បាន​ភាព​សុខ​ដុម​រមនា​ កាត់​បន្ថយ​ការ​ចំណាយ​ឥត​ប្រយោជន៍​គឺ​បាន​សេចក្តី​ថា នោះ​ហើយ​ជា​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ក៏​បាន​ទទួល​ថវិកា​ពីប្រតិ​ភូ​អម​ដំណើរ និង​សប្បុរស​ជន​ដែល​មាន​ទឹក​ចិត្ត​ឧបត្ថម្ភ​ដល់​កាក​បាទក្រហម​កម្ពុជា​សរុប​ចំនួន​៣៣.៣០០ដុល្លារ​អាមេរិក​និង​៦.៨០០.០០០រៀល​ ហើយ​ថវិកា​ទាំង​នេះ​ត្រូវ​បាន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ក្រចេះ​ដើម្បី​បម្រើ​កិច្ច​ការ​មនុស្ស​ធម៌​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ក្នុង​នោះ​មាន​ការ​ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​រង​ការ​ខូច​ខាត​ដោយ​គ្រោះ​ទឹក​ជំនន់​ផង​ដែរ ៕