ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រងគ្រោះ​ដោយសារ​មេរោគអេដស៍-ជំងឺអេដស៍ចំនួន​15គ្រួសារ​នៅ​ ខណ្ឌចំការមនទទួលអំណោយ​​សង្គ្រោះ​ពីកាកបាទក្រហម​កម្ពុជា​សាខា​រាជធានីភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​អ្នកស្ម​គ្រ័​ចិត្ត​កាក​បាទ​ក្រហម​ កម្ពុជា​ប្រចាំ​នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ស្ដី​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ មេរោគ​អេ​ដស៍​-​ជំងឺ​អេដស៍​ចំនួន​១៥​គ្រួសារភ្លាម នា​ថ្ងៃ​ទី៣១ សីហា ឆ្នាំ២០១១ នៅ​សាលាសង្កាត់ប្រតិភូ​កាក​​បាទ​​ក្រហម​​

រាជធានីភ្នំពេញ ៖ ដោយ​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​អ្នកស្ម​គ្រ័​ចិត្ត​កាក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ស្ដី​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺ​អេដស៍​ចំនួន​១៥​គ្រួសារភ្លាម នា​ថ្ងៃ​ទី៣១ សីហា ឆ្នាំ២០១១ នៅ​សាលាសង្កាត់ប្រតិភូ​កាក​​បាទ​​ក្រហម​​កម្ពុជា​​សាខា​រាជធានី​ភ្នំពេញ រួម​មាន​លោក​ជំទាវអ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​គណៈ​កម្មាធិការ​ស្វែងរក​មូលនិធិ​សាខា​, លោក​ឧកញ៉ា លោក​ជំទាវ លោក លោក​​ស្រី ក្នុង​ជួរ​គណៈកម្មា​ធិការ​សាខា​, មន្ដ្រី​ប្រតិបត្ដិ​សាខា​, អនុ​សាខា​ខណ្ឌជាច្រើន​រូប​ បាន​ចុះ​សាក​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយសារ​មេ​រោគអេ​ដស៍​-​ជំងឺ​អេដស៍​ទាំង​១៥​គ្រួសារ ​នៅ​មូលដ្ឋាន​ខាងលើ ដើម្បី​ជួយ​សំរាល​ការ​លំបាក​ចំពោះ​មុខ ។

លោក​ជំទាវអ៊ួ​ន សុវណ្ណ​រិ​ន្ទ ក្នុង​នាមលោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រតិ​ភូ​ទាំងអស់បាន​មាន​ប្រសាសន៍ពាំនាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីលោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធានកាក​បាទ​ក្រហម​​កម្ពុជា ដែល​លោក​ជំទាវ​តែងតែ​យកចិត្ដ​ទុកដាក់​គិត​ព្រួយបារម្ភ​ពី​សុខទុក្ខ និង​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​​ដែល​រង​គ្រោះ និង​​ងាយ​រង​គ្រោះ​នៅ​គ្រប់​ទីកន្លែង ជាក់ស្ដែង​ដូច​បងប្អូន​យើង​ដែល​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺ​អេដស៍​នា​ពេល​នេះ​។

លោក​ជំទាវ​សូម​ឱ្យ​បង​ប្អូន​ដែល​រង​គ្រោះ​ទាំងអស់កុំ​អស់​សង្ឃឹម​ បាក់ទឹកចិត្ដ ត្រូវ​ខិតខំ​តស៊ូ​យកចិត្ដទុកដាក់​ថែរក្សា​សុខភាពឱ្យ​បាន​ល្អ ព្រមទាំង​លេបថ្នាំ​ឱ្យ​បាន​ទៀងទាត់​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ទ្រទ្រង់​ជីវិត​អោយ​បានយូរអង្វែង ។ ជាង​នេះ​ទៅ​ទៀត​ បងប្អូន​មិន​ឯកោ​ទេ ​គឺ​បងប្អូនមានកាក​បាទ​ក្រហម​កម្ពុជា​ដែល​មាន​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិតប្រធានប៊ុ​ន រ៉ា​នី ហ៊ុន ​សែន និង​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញា​ធរ​មូលដ្ឋាន​នៅចាំ​យកចិត្ដទុកដាក់​ជួយ​សង្គ្រោះ ដល់​បងប្អូន​ជា​និច្ច ហើយ​សូម​ឱ្យ​បងប្អូន​ទាំង​អស់​កុំ​មានការ​ធ្វេសប្រហែស ។ ​ប្រការ​សំខាន់​មិន​​ត្រូវ​ចម្លង​ទៅ​អ្នក​ដទៃ និង​ណែនាំ​ដល់​អ្នក​ដទៃ​អោយ​ចេះ​ការពារ ​ទប់ស្កាត់​នូវ​ការ​ចម្លង​មេរោគ​អេ​ដស៍​នេះ ។ ​សម្រាប់​បងប្អូន​ស្ដ្រី​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​នេះ​មាន​ផ្ទៃពោះ ឬបងប្អូន​ស្ដ្រី​ដែល​មានការ​សង្ស័យ​សូមកុំ​​ខ្មាស​អៀន​ត្រូវ​ទៅ​ធ្វើ​តេស្ត​ឈាមនៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​គ្រូពេទ្យ​បាន​ផ្ដល់​ជា​យោ​បល់ និង​វិធានការ​ការពារ​ពី​ការ​ចំលង​ពី​ម្ដា​យទៅ​ទារកក្នុង​ផ្ទៃ ។

លោក​ជំទាវ​អនុប្រធាន​គណៈ​កម្មាធិការ​ស្វែងរក​មូលនិធិ​សាខាក៏​បានជម្រាប​​ជូន​អំពី​ប្រភព​អំណោយ​ដែល​បានយក​ទៅចែក​ជូន​នា​ពេល​នេះ​មួយ​ផ្នែក​បាន​មក​ពី​ការ​អំពាវនាវ​ដល់​សប្បុរសជន​នានា និង​ព្រះសង្ឃ​តាម​បណ្ដា​វត្ដ​ក្នុងរាជធានី​ភ្នំពេញ ហើយ​មួយ​ផ្នែក​ទៀត​គឺ​បាន​មក​ពី​ការ​ផ​លិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ និង​សេវា​កម្ម​កំទេច​សំណល់​វេជ្ជសាស្ដ្រ ។

អំណោយ​សង្គ្រោះ​ដែល​នាំ​យក​ទៅ​ចែក​ជូន​ទាំងអស់​រួម​មាន អង្ករ​៣៧៥​គីឡូក្រាម​, ​មី​១៥​កេស​, ​ទឹកត្រី ទឹកស៊ីអ៊ីវ​៣០​យួរ​, ​មុង ភួយ កន្ទេល ចានដែក ចានស្រាក់ ឆ្នាំងបាយ ខ្ទះ​ឆា វែក​បាយ វែក​សម្ល វែក​ឆា ដង្កៀប​ចាប់​ភ្លើង​មួយ​មុខ​១៥,​ ទឹកបរិ​សុទ្ធ​​ឱ​រ៉ា​ល់​១៥​កេស​, ទឹក​ដោះគោ​៣០​កំប៉ុង​, ​តែ​៣០​កញ្ចប់​, ​ស្ករស​១៥​កញ្ចប់ និង​ថវិកា​៧៥​ម៉ឺន​រៀល ជា​របស់​សាខា​កាកបាទក្រហមកម្ពុជា​រាជ​ធានី​ភ្នំពេញ ។ សម្ភារ ថវិកា​បន្ថែម​ទទួល​បាន​ពី​លោក​ជំទាវ​ឧកញ៉ាយី​ន ផា​ន្នី ម្សៅ​សាប៊ូ​១៥​កញ្ចប់​, លោក​ជំទាវងួ​ន រ៉ា​នី សេង សា​វី ថវិកា​១៥​ម៉ឺន​រៀល​, លោក​ឧកញ៉ាថៃ សេង​ឡុ​ង ថវិកា​១៥​ម៉ឺន​រៀល​, អនុ​សាខា​ខណ្ឌ​ចំការ​មន ថវិកា​១៥​ម៉ឺន​រៀល​, លោកស្រីកូយ
គឹ​មលាន ថវិកា​៧៥.០០០​រៀល ៕