ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី​ 01 ​កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៨៩៧ -​ផ្លូវក្រោម​ដី​ក្នុងទីក្រុង​បូស្តុន ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ហើយ​វា​បាន​​ក្លាយ​ជា​ផ្លូវក្រោម​ដី​​លើក​ដំបូង​នៅ​អាមេ​រិក​ខាង​ជើង។
*ឆ្នាំ១៩៦៩ -​បដិ​វត្តន៍​​នៅក្នុង​ប្រទេស​លីប៊ី បានធ្វើ​ឱ្យ​​លោក​​កាដា​ហ្វី​ ចូល​​កាន់​អំណាច​។ ​ក្រោយ​មក​​បដិ​វត្តន៍​នេះ​ត្រូវបាន​ប្តូរឈ្មោះ​​ទៅ​ជាគណៈ​កម្មាធិការ​​ប្រជា​ជន ។

*ឆ្នាំ១៨៩៧
-​ផ្លូវក្រោម​ដី​ក្នុងទីក្រុង​បូស្តុន ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ហើយ​វា​បាន​​ក្លាយ​ជា​ផ្លូវក្រោម​ដី​​លើក​ដំបូង​នៅ​អាមេ​រិក​ខាង​ជើង។
*ឆ្នាំ១៩៦៩
-​បដិ​វត្តន៍​​នៅក្នុង​ប្រទេស​លីប៊ី បានធ្វើ​ឱ្យ​​លោក​​កាដា​ហ្វី​ ចូល​​កាន់​អំណាច​។ ​ក្រោយ​មក​​បដិ​វត្តន៍​នេះ​ត្រូវបាន​ប្តូរឈ្មោះ​​ទៅ​ជាគណៈ​កម្មាធិការ​​ប្រជា​ជន ។
-​លោក Tran Thien Khiem ​បានក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​​វៀតណាម​ខាងត្បូង ។
*ឆ្នាំ១៩៩១
-​អ៊ូសបេគីស្ថាន ​បាន​ប្រកាស​ឯក​រាជ្យ​ពី​សហ​ភាព​សូវៀត ។
*ឆ្នាំ២០០៥
-​ព្រឹទ្ធ​សភា​រដ្ឋ​កាលីហ្វ័រនី​ញ៉ា ​បានអនុ​​ម័ត​​ច្បាប់​​ស្តីពី​​សិទ្ធិ​​រៀប​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​​ជាលើក​ដំបូង​នៅក្នុងសហ​រដ្ឋ​អាមេរិក ។ ​នៅ​ក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​នេះ​ មាន​​ព្រឹទ្ធ​សមា​ជិក​២១​រូប​បោះ​ឆ្នោត​​គាំទ្រ និង​១៥​រូប​ផ្សេង​ទៀត​​មិន​គាំទ្រ។
*ឆ្នាំ២០០៦
-​ប្រទេស​អេស្ប៉ាញ​​បាន​អនុ​ម័ត​​គម្រោង​​​ដាក់​ពង្រាយ​​កង​ទ័ព​ចំនួន​១.១០០​នាក់​​នៅ​ក្នុង​ប្រទេស​លី​បង់ ។ ​កង​ទ័ព​នេះ គឺ​ជា​ផ្នែក​​មួយ​នៃ​​កង​កម្លាំង​រក្សា​សន្តិ​ភាព​អង្គ​ការ​​សហ​ប្រជា​ជាតិ​។
*ឆ្នាំ២០០៧
-​របង​ដែល​​ធ្វើ​អំពី​បេតុង​ និង​ដែក​ថែប​ត្រូវ​បាន​​កសាង​ឡើង​នៅ​ក្នុង​​ទីក្រុង​​ស៊ីដនី ​ប្រទេស​អូស្ត្រាលី ។ ការ​កសាងរបង​នេះ គឺដើម្បី​​ការ​​ពារ​មេដឹក​នាំ​កំពូលៗ​​ដែល​​អញ្ជើញ​​មក​ចូល​រួម​ក្នុង​​​កិច្ច​​ប្រជុំ​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​​តំបន់​អាស៊ី-ប៉ាស៊ិ​ហ្វិក ។
*ឆ្នាំ២០០៨
-​លោក​នាយក​រដ្ឋ​មន្ត្រីជប៉ុន ​Yasuo Fukuda ​បាន​លា​លែងចេញពី​តំណែង​យ៉ាង​​បន្ទាន់ បន្ទាប់​ពី​ចូល​កាន់​អំណាច​​មិន​បាន​រយៈ​ពេល​១​ឆ្នាំ​ផង ។
*ឆ្នាំ២០០៩
-​ច្បាប់​​ហាម​ឃាត់​​មិន​ឱ្យ​ប្រើ​ប្រាស់​​ដាវ​សាមូរ៉ៃ​របស់​ប្រទេស​​អៀរឡង់ ចូល​ជាធរ​មាន​។ ​ការបង្កើត​​​​ច្បាប់​នេះ គឺ​ក្នុង​គោល​បំណង​​ទប់​ស្កាត់​​នូវរាល់​បទ​ឧក្រិដ្ឋ​​ទាំងឡាយ ។
*ឆ្នាំ២០១០
-អ្នក​បុរាណ​វិទ្យា​​បាន​រក​ឃើញដប​ស្រា​បៀរ​ដែល​មាន​អាយុ​កាល​​២០០​ឆ្នាំ ​កប់​នៅក្នុង​បំណែក​នាវា​​ដែល​លិច​ក្នុង​​សមុទ្រ​បាល់​ទិក។ ​ដប​ស្រា​បៀរ​ទាំង​​នេះ​​ត្រូវបាន​គេចាត់ទុកថា ​ជា​ដប​ដែល​​​មាន​អាយុ​កាល​ចាស់​​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ៕