ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករណ៍​បាល់ទាត់​ជម្រុះ​យូរ៉ូ2013​យុវជន​អាយុ​ក្រោម​21ឆ្នាំ​ថ្ងៃនេះ ក្រុម​ Germany,​England,​Spain,​Portugal​ នឹងឈ្នះ​​គូប្រកួត

12 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូ​រ៉ូ​ 2013 យុវជន​អាយុ​ក្រោម​21ឆ្នាំ​តាម​ពូល​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​​11ប្រកួត​។ ក្រុម Germany, England, Spain និង Portugal នឹង​ឈ្នះ​ការ​ប្រកួត​ថ្ងៃ​នេះ។ Germany បើក​ឆាក​1ប្រកួត​ដំបូង​គឺ​ 1-0-0 ទាត់​បាល់​បាន​4គ្រាប់ និង​របូត​វិញ​1គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Czech 1-1 ក្រៅ​ផ្ទះ​ឈ្នះ N Ireland 3-0 និង​ឈ្នះ Cyprus 4-1 ក្នុង​ផ្ទះ​។

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូ​រ៉ូ​ 2013 យុវជន​អាយុ​ក្រោម​21ឆ្នាំ​តាម​ពូល​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​​11ប្រកួត​។ ក្រុម Germany, England, Spain និង Portugal នឹង​ឈ្នះ​ការ​ប្រកួត​ថ្ងៃ​នេះ។

ពូល​1

Germany(2) V San Marino(6)

Germany បើក​ឆាក​1ប្រកួត​ដំបូង​គឺ​ 1-0-0 ទាត់​បាល់​បាន​4គ្រាប់ និង​របូត​វិញ​1គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Czech 1-1 ក្រៅ​ផ្ទះ​ឈ្នះ N Ireland 3-0 និង​ឈ្នះ Cyprus 4-1 ក្នុង​ផ្ទះ​។

San Marino បើក​ឆាក​2ប្រកួត​ដំបូង​នេះ​​បរា​ជ័យ​រហូត​គឺ 0-0-2 គ្មាន​ទាត់​បាល់​បាន​1គ្រាប់​សោះ តែ​របូត​វិញ​9គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ N Ireland​ 4-0 ចាញ់ Cyprus 6-0 ក្រៅ​ផ្ទះ និង​ចាញ់ Bosnia 3-0 ក្នុង​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា​ 2ប្រកួត​គឺ​៖
09-09 Germany 6-0  San Marino
11-09 San Marino 0-11 Germany

ពូល​2

Lithuania(6) V Sweden(4)

Lithuania បើក​ឆាក​2ប្រកួត​ដំបូង​បរា​ជ័យ​រហូត​គឺ 0-0-2 ទាត់​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ England 3-0 ក្រៅ​ផ្ទះ ចាញ់ Slovenia 1-0 និង​ចាញ់ Malta 2-1 ក្នុង​ផ្ទះ​។

Sweden ទើប​តែ​បើក​ឆាក​ថ្ងៃ​នេះ​។ លទ្ធផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Bulgaria 1-0 ចាញ់ Swit zerland 4-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Swit zerland 1-1 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Malta(1) V Slovenia(3)

Malta បើក​ឆាក​2ប្រកួត​ដំបូង​គឺ​ 1-1-0 ទាត់​​បាល់​បាន2គ្រាប់ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ France 2-0 ស្មើ Finland 0-0 បន្ទាប់​មក​លេង​ឈ្នះ Lithuania 2-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Slovenia បើក​ឆាក​2ប្រកួត​ដំបូង​គឺ 1-0-1 ទាត់​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​1គ្រាប់​ដែរ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Ukraine 0-0 ឈ្នះ​ Lithuania 1-0 តែ​ចាញ់ Finland 1-0 ក្រៅ​ផ្ទះ​ទាំងបី​ប្រកួត​។

ប្រវត្តិ​ជួប​គ្នា​ 2ប្រកួត​គឺ​៖
03-09 Malta 0-2 Slovenia
11-09 Slovenia 1-0 Malta

ពូល​5

Estonia(2) V Switzerland(4)

Estonia ទើប​តែ​បើក​ឆាក​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​​ចុង​ក្រោយ​គឺ 1-1-3។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Armenia 3-2 ឈ្នះ Turkey 1-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Ireland 5-0 ក្រៅ​ផ្ទះ​។

Switzerland ក៏​ដូច​​ Estonia ដែរ ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​​ 4-0-1 ។ បី​ប្រកួត​ចុង​ក្រោយ​​លេង​ឈ្នះ Belarus 3-0 ឈ្នះ Czech 1-0 តែ​ចាញ់ Spain 2-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

ប្រវត្តិ​ជួប​គ្នា 4ប្រកួត​គឺ​៖
10-07 Estonia 0-4 Switzerland
11-07 Switzerland 5-0 Estonia
08-09 Switzerland 0-1 Estonia
10-09 Estonia 1-4 Switzerland

Georgia(1) V Spain(3)

Georgia បើក​ឆាក​បាន​1ប្រកួត​រួច​ហើយ​គឺ​1-0-0 ទាត់​បាល់​បាន​1គ្រាប់​ តែ​គ្មាន​របូត​សោះ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Turkey 1-0 ក្រៅ​ផ្ទះ ចាញ់ Armenia 2-0 ក្នុង​ផ្ទះ​ តែ​ឈ្នះ​ Croatia 1-0 ក្រៅ​ផ្ទះ​។

Spain ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Ukraine 3-0 ក្រៅ​ផ្ទះ​ឈ្នះ Belarus 3-1 ក្នុង​ផ្ទះ​ និងឈ្នះ Switzerland 2-0 ក្រៅ​ផ្ទះ។

ប្រវត្តិ​ជួបគ្នា 2ប្រកួតគឺ​៖
06-07 Georgia 0-1 Spain
09-07 Spain 4-0 Georgia

ពូល​6

Moldova(2) V Portugal(4)

Moldova ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុងក្រោយ​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Romania 1-0 ឈ្នះ Faroe Islands 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Latvia 1-1 ក្រៅ​ផ្ទះ​។

Portugal​ សង្ឃឹម​ថានឹង​បើក​ការ​ប្រកួត​ដោយ​ជ័យ​ជម្នះ​ថ្ងៃ​នេះ​។ លទ្ធផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Lithuania 1-0 ក្រៅ​ផ្ទះ​ ចាញ់ England 1-0 តែ​ឈ្នះ Macedonia 3-1 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​7

Ireland(3) V Hungary(2)

Ireland ទើប​តែ​បើកការ​ប្រកួត​នៅ​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 1-0-4 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Estonia 5-0 ក្នុង​ផ្ទះ ចាញ់ Switzerland 1-0 និង​ចាញ់ Turkey 1-0 ក្រៅ​ផ្ទះ។

Hungary ក៏​ដូច​ជា​ Ireland ដែរ​ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ឈ្នះ​ Bosnia 2-0 ក្រៅ​ផ្ទះ​ ចាញ់ Wales 1-0 បន្ទាប់​មក​លេង​ស្មើ Bosnia 0-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ពូល​8

Iceland(4) V Belgium(2)

Iceland ទើបតែ​បើក​​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Belarus 2-0 ចាញ់ Switzerland 2-0 ក្រៅ​ផ្ទះ តែ​ឈ្នះ Denmark 3-1 ក្នុង​ផ្ទះ​។

Belgium ទើប​តែបើក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Malta1-0 ក្នុង​ផ្ទះ​ឈ្នះ​ France 1-0 បន្ទាប់​មក​លេងស្មើ Slove​nia 2-2 ក្រៅផ្ទះ​។

ប្រវត្តិ​ជួប​គ្នា 2ប្រកួត​គឺ​៖
09-07 Iceland 0-0 Belguim
11-07 Belgium 1-2 Iceland

England(3) V Azerbaijan(1)

England បើកការ​ប្រកួត​ថ្ងៃ​នេះ​ប៉ះ​​ចំ​ក្រុម​ខ្សោយ ដូច្នេះ​គេ​សង្ឃឹម​ថា នឹង​រក​បាន​3ពិន្ទុ ។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​ 1-3-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Spain 1-1 ស្មើ Ukraine 0-0 ក្រៅ​ផ្ទះ​ បន្ទាប់មក​ចាញ់ Czech 2-1 ក្នុង​ផ្ទះ។

Azerbaijan ទើប​តែ​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-1-3។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Scotland 2-2 ក្រៅ​ផ្ទះ​ ឈ្នះ Albania 3-2 ក្នុង​ផ្ទះ តែ​ចាញ់ Belarus 1-0 ក្រៅ​ផ្ទះ​។

ប្រវត្តិ​ជួប​គ្នា​ 2ប្រកួត​គឺ​៖
10-04 Azerbaijan 0-0 England
03-05 England 2-0 Azerbaijan

ពូល​10

Luxembourg(3) V Austria(1)

Luxembourg ទើប​តែ​​បើកការ​ប្រកួត​នៅ​ថ្ងៃ​នេះ។ ទោះ​បី​លេង​ក្នុង​ផ្ទះ​ក៏​ទំនងជា​មិន​អាច​យក​ឈ្នះ Austria បាន​ដែរ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-0-4 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Italy 2-0 ក្រៅ​ផ្ទះ​ ចាញ់ Italy 4-0 និង​ចាញ់ Bosnia 1-0 ក្នុង​ផ្ទះ​។

Austria ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ​ដូច Luxembourg ដែរ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Azerbaijan 4-0 ស្មើ Belarus 3-3 បន្ទាប់​មក​ចាញ់ Scotland 2-1 ក្រៅ​ផ្ទះ​ ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Bulgaria(2) V Holland(4)

Bulgaria ទើប​តែ​បើក​ការ​ប្រកួត​ថ្ងៃ​នេះ​។ លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 0-1-4 ។ បីប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Israel 4-0 ចាញ់ Montenegro 2-0 ក្រៅ​ផ្ទះ និង​បន្ត​ចាញ់​ Swe​den 1-0 ក្នុង​ផ្ទះ​។

Holland ទើប​តែ​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Spain 2-1 ក្រៅ​ផ្ទះ​ ចាញ់ Ukraine 3-1 ក្នុង​ផ្ទះ​ តែ​ឈ្នះ Ukraine 2-0 ក្រៅផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)