*ឆ្នាំ១៩២០
-កម្មវិធីព័ត៌មានតាមវិទ្យុលើកដំបូងត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ 8MK នៅក្នុងទីក្រុងឌីត្រយ រដ្ឋម៉ិកស៊ីកែន សហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៥៧
-សហព័ន្ធ Malaya បច្ចុប្បន្នប្រទេសម៉ាឡេស៊ី បានទទួលឯករាជ្យពីចក្រភពអង់គ្លេស ។
*ឆ្នាំ១៩៥៨
-លោក Ngo Dinh Nhu ប្អូនប្រុសរបស់ប្រធានទីប្រឹក្សាប្រធានាធិបតីវៀតណាមខាងត្បូង បានផ្ញើគ្រាប់បែក១កញ្ចប់ក្នុងគោលបំណងសម្លាប់សម្តេចនរោត្តម សីហនុ តែត្រូវបរាជ័យ។
*ឆ្នាំ១៩៩១
-ប្រទេស កៀហ្ស៊ីស៊ីស្ថាន ប្រកាសឯករាជ្យភាពពីសហភាពសូវៀត ។
*ឆ្នាំ២០០៥
-ការផ្អើលរត់ជាន់គ្នានៅលើស្ពាន Al-Aaimmah ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យស្លាប់មនុស្សអស់១.៩៩៩នាក់ ។
*ឆ្នាំ២០០៧
-ប្រទេសម៉ាឡេស៊ី ប្រារព្ធខួបលើកទី៦០ នៃការទទួលបានឯករាជ្យភាព ។
-លោកនាយករដ្ឋមន្ត្រីអង់គ្លេស និងបារាំង បានជួបពិភាក្សាគ្នាដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសស៊ូដង់ ពីបញ្ហាតំបន់ដាហ្វួរ។
*ឆ្នាំ២០០៨
-អ្នកកាសែតរុស្ស៊ីម្នាក់ គឺលោក Magomed Yevloyes និងជាម្ចាស់ទីភ្នាក់ងារព័ត៌មានក្រៅរដ្ឋាភិបាលត្រូវបានបាញ់សម្លាប់ក្នុងបន្ទប់ឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស ។
*ឆ្នាំ២០០៩
-ប្រទេសអាមេនី និងតួកគី បានយល់ព្រមបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ។
*ឆ្នាំ២០១០
-ប៉ូលិសរុស្ស៊ី បានឃុំខ្លួនមនុស្សជាង១៥០នាក់ ដោយរួមបញ្ចូលទាំងអតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov ដែលបានដឹកនាំការតវ៉ាក្នុងទីក្រុងមូស្គូ ក្នុងគោលបំណងគាំទ្រឱ្យមានសិទ្ធិសេរីភាពនៃការប្រមូលផ្តុំគ្នា ៕
ចែករំលែកព័តមាននេះ