ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ នាំអំណោយ​​ចែកជូន​សាសនិក​​អ៊ិស្លាម​​នៅ​ខេត្ត​រតនគិរី

12 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ​​​នៅ​​ព្រឹក​ថ្ងៃទី២៦ សីហា ឆ្នាំ ២០១១ ​​លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​និង​​លោក​ជំទាវ​​​បានដឹក​នាំ​គណៈ​ប្រតិភូ​​អង្គ​ការ​មូល​និធិ​​​អភិវឌ្ឍន៍​ ​​មូស្ល៊ីម​​​​កម្ពុជា​​​​​​មួយ​ក្រុម​​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​​​​ និង​ចែក​អំណោយ​​​ដល់​​ប្រជា​ពល​រដ្ឋ​​​​​​អ៊ិស្លាម​​​នៅ​ខេត្តរតន​គិរី​ ។

ខេត្ត​រតនគិរី ៖ ​​​នៅ​​ព្រឹក​ថ្ងៃទី២៦ សីហា ឆ្នាំ ២០១១ ​​លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​និង​​លោក​ជំទាវ​​​បានដឹក​នាំ​គណៈ​ប្រតិភូ​​អង្គ​ការ​មូល​និធិ​​​អភិវឌ្ឍន៍​​​មូស្ល៊ីម​​​​កម្ពុជា​​​​​​មួយ​ក្រុម​​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​​​​ និង​ចែក​អំណោយ​​​ដល់​​ប្រជា​ពល​រដ្ឋ​​​​​​អ៊ិស្លាម​​​នៅ​ខេត្តរតន​គិរី​ ។

បន្ទាប់ពី​បាន​​​ស្តាប់​​របាយការណ៍​​របស់​អាជ្ញា​​​ធរ​មូលដ្ឋាន​​​ស្រុក​បាន​លុង​​រួច​មក ​​លោ​ក​ឧកញ៉ា​​សុះ​ កំរ៉ី ចាង​ហ្វាង​​​​គណៈ​​ដឹកនាំ​​ជាន់ខ្ពស់​​​​សាសនា អ៊ិស្លាម​​កម្ពុជា​​​​បាន​ណែ​នាំ​​​ដល់សាសនិក​​អ៊ិ​ស្លាម ​​​​ទាំង​អស់ ​​ត្រូវ​ខិត​ខំ​​​ប្រតិបត្តិ​​​​​នូវទំនៀម​ទម្លាប់​​​​​ប្រពៃណី​​​អ៊ិស្លាម​ឱ្យ​បាន​​​​ត្រឹម​ត្រូវ ​​ដែល​ការ​បួស​​គឺបំពេញ​​​កាតព្វ​កិច្ច​ទី៤​របស់​សាសនា ។

មាន​ប្រសាសន៍​សំណេះ​សំណាល​​​​ជា​មួយ​​​​បង​ប្អូន​​សាសនិក​​ខ្មែរ​​អ៊ិស្លាម​​យើង​ លោកអូស្មាន ​​ហា​ស្សាន់ ​​បាន​លើកឡើង​​ថា ​​ខែនេះ​​​ជា​ខែ​បួស​​ដែល​ជា​​ខែ​ល្អ​​លើ​ស​ខែដទៃ​ទៀត ​​ដែលសាសនិក​​​​​អ៊ិស្លាម​​នៅទូទាំង​​​ពិភព​លោក​បាន​ចូល​រួម​ប្រតិ​បត្តិ​​កាតព្វ​កិច្ច​របស់​ខ្លួន​​ក្នុង​នាម​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​​​ ។ ជាមួយ​នឹង​ពិធី​កាន់​បួស​ខែ​រ៉ាម៉ាឌន​នេះ ​អង្គ​ការ​មូលនិធិ​​​អភិវឌ្ឍន៍​​​មូស្ល៊ីម​​កម្ពុជា​​​​តែង​តែ​​បាន​ទទួល​ជំនួយ​​​សប្បុរស​ធម៌​​​ពី​សប្បុរស​ជន ក្រុម​ហ៊ុន ​និង​អង្គ​ការ​​សប្បុរស​ធម៌​នានា ​ដែលកាន់​សាសនា​​ដូច​គ្នា​​មក​ជួយ​​​ឧបត្ថម្ភ​ដល់​​ប្រជា​ពលរដ្ឋ​​​​យើង​​​​ដែល​មានជីវភាព​​ខ្សត់​ខ្សោយ​​​ ដើម្បី​​ជួយ​​​​សម្រួល​​ដល់ការ​រស់នៅ​​​របស់​​បង​ប្អូន​​​​ជា​រៀង​រាល់​ឆ្នាំ ។

លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​​ក៏​បាន​​​​​លើក​ឡើង​​​​ពីការ​យកចិត្ត​ទុកដាក់​​​របស់រាជ​រដ្ឋាភិបាល ​​ដែល​ក្រោម​ការ​​​​ដឹក​នាំ​​ដ៏ឈ្លាម​វៃ​​​​​ដឹក​នាំ​​​ប្រទេស​​​ប្រកប​ដោយ​គតិបណ្ឌិត​​​​​របស់​សម្តេច​​​​​អគ្គ​មហា​សេនាបតី​​​តេជោ ​ហ៊ុន សែន ​​​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​​បើ​ក​​សិទ្ធ​ិ​សេរីភាព​​យ៉ាងទូលំទូលាយ​​​ដល់ប្រជា​ពលរដ្ឋ​​​គ្រប់​រូប​ក្នុង​ការ​គោរព​​ប្រតិបត្តិ​​​​នូវ​ជំនឿ​សាសនា​​​ទៅ​តាម​​ការ​ពេញ​​ចិត្ត​​​រៀងៗ​ខ្លួន ​​​ហេតុដូចនេះ​​​បាន​​ធ្វើ​ឱ្យ​គ្រប់​​​សាសនា​រស់នៅ​សុខ​ដុម​រមនា​និងគ្មាន​ការ​​​រើសអើង ។

លោកឧកញ៉ា ​​​បានអំពាវនាវ​ដល់​បង​​ប្អូ​នទាំង​អស់​​​ក្រៅ​ពី​គោរព​​​ជំនឿ​សាសនា ​បង​ប្អូន​ត្រូវ​ចេះ​រួបរួម​សាមគ្គី​​គ្នា​ជួយគ្នា​ទៅ​វិញ​ទៅ​មក ​រួម​ចំណែក​​​ក្នុង​ការ​អភិវឌ្ឍន៍​សង្គមជាតិ​ ជាពិសេស​​​​ចូល​រួម​​អនុ​​វត្តន៍​​​ឱ្យ​បាន​​​ល្អ​នូវ​​គោល​នយោ​បាយ​​​ភូមិ-ឃុំ​​​សុវត្ថិ​ភាព ​ធ្វើយ៉ាង​ណា​ឱ្យ​សហគមន៍​ដែលយើង​​កំពុង​រស់នៅគ្មាន​​ការ​​ភ័យ​ខ្លាច​​ និងធានា​​បាន​នូវ​សន្តិ​ភាព​សុវត្ថិភា​ល្អ ។

នៅក្នុង​ឱកាស​នោះ​ដែរ ​​លោកឧកញ៉ា​​​ និង​​លោកជំទាវ​​​បាននាំ​អំណោយ​​​​សប្បុរស​​ធម៌​នូវ​​គ្រឿង​​​ឧបភោគ​ បរិភោគ​ចែក​ជូន​​​ប្រជា​ពល​រដ្ឋ​​​អ៊ិស្លាម​ចំនួន​៤ភូមិ​នៅ​ស្រុក​បានលុង និងស្រុក​លំផាត់ចំនួន​៦០១គ្រួសារ ​​ដោយមួយគ្រួសារ​ទទួល​បាន​ស្ករស ទឹកដោះគោ ​​ទឹកក្រូច ​ទឹកស៊ីរ៉ូ ​សរុប៣,៧៨១​​ដុល្លារ ក្រមា​ចំនួន​៦០១​ ស្មើ​​និង​​៣០០,៥០​ដុល្លារ ​ជូនគ្រួសារ​​សាសនា​អ៊ិស្លាម ចំនួន​៨​នាក់ ​ម្នាក់ៗ​ទទួល​​បាន​១០០.០០០​​រៀល ​ស្មើនិង​​៨០០.០០០រៀល ចែកគុម្ពី​កួរអាន​​ចំនួន​​៤៥០​​ក្បាល ​ស្មើ​និង​៥,៤០០​ដុល្លារ​​ កម្រាលព្រំ​​​សម្រាប់​ថ្វាយបង្គំ​​ចំនួន​២២ ស្មើ​៣៣០​ដុល្លារ ​​ឧបត្ថម្ភ​​ថវិកា​​​ស្រាយ​បួស​​នៅវិហារ​ម៉េសជីទីល ​​រ៉ស់​ម៉ាស់ចំនួន​៤៧០​​ដុ​ល្លារ ។

បន្ទាប់​មក​លោកឧកញ៉ា​​​អូស្មាន ​​ហាស្សាន់ ​​បាន​​បន្តចុះ​ទៅ​សាកសួរ​​សុខទុក្ខ​​សំណេះសំណាល​​​ប្រជាពលរដ្ឋ​​​ជនជាតិ​ចារ៉ាយអ៊ិស្លាម​​នៅភូមិ​សោមគល់ ឃុំ​សោមគល់ ស្រុកអូរ​យ៉ាដាវ ​ចំនួន​​៣៨៦​គ្រួសារ​ និង​​បាន​នាំយកអំណោយ​​សប្បុ​រស​ធម៌នូវ​គ្រឿង​​​ឧបភោគ​​ បរិភោគ ​សម្រាប់​ប្រជាពលរដ្ឋ​​​ដោយមួយគ្រួសារ​​​ទទួលបានអង្ករ​​​១០គីឡូក្រាម មី១០កញ្ចប់ ​និងអំបិលអ៊ី​យ៉ូដ១​​គីឡូក្រាម សរុបទឹក​ប្រាក់​២,៣១៦​ដុល្លារ ។ ជូន​គ្រួសារ​​​សាសនា​អ៊ិស្លាម​​ចំនួន​​៦​នាក់ ម្នាក់ៗ​ទទួល​បាន​​១០០.០០០​​រៀល ​ស្មើ​និង​៦០០.០០០​រៀល ដែល​អំណោយ​​ទាំងពីរ​កន្លែង​​សរុប​ទាំង​អស់​​១២.៩៤៧,៥០​ដុល្លារ​អាេមរិក ៕