ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​កើត​​ឡើង​ថ្ងៃទី​ 30 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៩៩៥ -​កង​កម្លាំង​ណា​តូ​បាន​ចាប់​ផ្តើម​​ប្រតិ​បត្តិ​ការ​​ប្រឆាំង​ទៅ​​នឹង​កងកម្លាំង​បូស្ន៊ី។
*ឆ្នាំ២០០៣ -​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​របស់​រុស្ស៊ី K-159 បាន​លិច​នៅក្នុង​សមុទ្រ​​បារ៉ែន។

*ឆ្នាំ១៩៩៥
-​កង​កម្លាំង​ណា​តូ​បាន​ចាប់​ផ្តើម​​ប្រតិ​បត្តិ​ការ​​ប្រឆាំង​ទៅ​​នឹង​កងកម្លាំង​បូស្ន៊ី។
*ឆ្នាំ២០០៣
-​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​របស់​រុស្ស៊ី K-159 បាន​លិច​នៅក្នុង​សមុទ្រ​​បារ៉ែន។
*ឆ្នាំ២០០៤
-​សហ​ព័ន្ធ​សន្តិសុខ​រុស្ស៊ី​បាន​អះអាង​ថា ​យន្ត​ហោះ​​២គ្រឿង​របស់​ខ្លួន​​ដែល​បាន​ផ្ទុះ​​ឆេះ​​កាល​ពី​ថ្ងៃ​ទី​២៤ សីហា គឺ​ប​ណ្តាល​​មកពី​ការ​វាយ​ប្រហារ​ដោយ​ពួក​ភេរវ​ករ​ដោយ​បាន​សម្លាប់​​មនុស្ស​៩៤​នាក់ ។
*ឆ្នាំ២០០៥
-​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ឥណ្ឌា Manmohan Singh បាន​ប្រកាសថា ​ប្រទេស​ឥណ្ឌា ​នឹង​ផ្តល់​ជំនួយ​៥០​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​លើ​ការ​សន្យា​ផ្តល់​ជំនួយ​៥០០​លាន​ដុល្លារ​ពី​មុន​ដល់​ប្រទេស​អាហ្វ​ហ្គា​នីស្ថាន ដើម្បី​​​កែ​លំអ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ប្រទេស​នេះ​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​​។
*ឆ្នាំ២០០៦
-​មេដឹក​នាំ​ឧទ្ទាម​ទី​ម័រ​ខាង​កើត​គឺ​លោក​ Alfredo Reinhado និងអ្នក​ទោស​៥៦​នាក់ ផ្សេង​ទៀត​​បាន​រ​ត់​ចេញ​ពី​គុក​ក្នុង​ទីក្រុង​ឌីលី ។
*ឆ្នាំ២០០៧
-​មនុស្ស​ជាង​៤០០​នាក់ ​ត្រូវបាន​ចាប់ខ្លួន​​បន្ទាប់ពី​​ធ្វើការ​​តវ៉ា​នៅក្នុង​​ប្រទេស​ស៊ី​លី ។
*ឆ្នាំ២០០៨
-​ប្រទេស​​គុយ​បា​​បាន​ជម្លៀស​​ប្រជា​ពល​រដ្ឋ​​ជាង​៦​​ម៉ឺន​នាក់​​ពី​ភាគខាង​លិច​នៃ​ប្រទេស​ បន្ទាប់​ពី​​មាន​​ខ្យល់​ព្យុះ​​ហ្គាស់​ស្តា ​វាយ​ប្រហារ។
*ឆ្នាំ២០០៩
-​សម្តេច​សង្ឃ​ដាឡៃ​ឡា​ម៉ា បាន​មក​ធ្វើ​ទស្សន​កិច្ច​​កោះតៃវ៉ាន់​​ធ្វើ​ឱ្យ​មាន​​ការ​រិះ​គន់​យ៉ាង​ខ្លាំងពី​ប្រទេស​ចិន ។
*ឆ្នាំ២០១០
-​កម្ម​ករ​ដែល​ជាប់​ក្នុង​​អណ្តូង​​រ៉ែ​ចំនួន​៣៣​នាក់ បានទាក់ទងតាម​ទូរស័ព្ទ​​មក​កាន់​ក្រុម​គ្រួសារ​ជា​លើក​ដំបូង​បន្ទាប់ពី​ជាប់​ក្នុង​​អណ្តូង​រ៉ែ​អស់​រយៈ​​ពេល​​​៣​សប្តាហ៍ ៕