ខេត្តកំពត ៖ នៅក្នុងចាលវដ្តសង្សារដ៏ធំធេងនេះ មនុស្សយើងដែលធម្មជាតិបានបង្កើតមកហើយ តែមានវាសនាមិនដូចគ្នា ។ បញ្ហាទាំងនេះមនុស្សភាគច្រើនគេតែងតែទម្លាក់កំហុសទៅលើព្រហ្មលិខិតជាអ្នកកំណត់ ។ តួយ៉ាងណា ដូចជាស្តរីចំណាស់ដែលព្រហ្មលិខិតកំណត់ឱ្យគាត់តាំងពីមិនទាន់ពេញវ័យ កើតមានក្នុងត្រកូលក្រីក្រគ្មានដីស្រែធ្វើ និងគេ រស់នៅជាមួយឪពុក កំព្រាម្តាយតាំងពីសម័យប៉ុលពតមកម៉្លេះ ។ ស្ត្រីចំណាស់ខ្វិនដើរមិនរួចរស់នៅក្នុងខ្ទមមួយតូចក្បែរស្រែអំំពិលស្ថិតក្នុងភូមិជាំក្រៀល ឃុំជុំគគ្រៀល ស្រុកទឹកឈូ ជាមួយចៅកំព្រាពីឬនាក់ រស់នៅដោយអ្នកស្រុកជួយផ្តល់ស្បៀងមួយថ្ងៃរស់មួយថ្ងៃ យ៉ាងវេទនាបំផុត ។
ស្ត្រីចំណាស់់រូបនេះឈ្មោះយ័ន ស្តើង អាយុ៥៦ឆ្នាំ បានឱ្យដឹងថា ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ កាលនោះសុខភាពរបស់គាត់នៅមាំមួនទេ គាត់បានធ្វើកម្មករស្រែអំបិលដោយលោះអំបិលដាក់រថយន្តទាំងបាវៗដែលមានចំណុះ១បាវ៥០គីឡក្រាម ។ កាលនោះគាត់មេម៉ាយមានកកូនពីរនាក់់ទៅហើយ រស់នៅក្នុងផ្ទះតែមួយជាមួយឪពុកចាស់ជរា ម្តាយស្លាប់របបប៉ុលពត។ គាត់បន្តទៀតថា គាត់ខំធ្វើការធ្ងន់ដូចមនុស្សប្រុស ដើម្បីផ្គត់ផ្គង់ចិញ្ចឹមកូនពីរនាក់ដែលនៅតូចនិងឪពុកចាស់ជរាផង ។ គាត់បន្តទៀតថា ក្រោយមកគាត់បានរៀបការកូនស្រីរបស់គាត់នៅក្នុងអំឡុងឆ្នាំ១៩៧៩ ។ ក្រោយមកទៀតទើបដណ្តឹងប្រពន្ធការឱ្យកូនប្រុស តែកូនប្រុសរបស់គាត់ពេលការហើយគេក៏ចេញទៅរកស៊ីជាមួយប្រពន្ធគេបាត់ទៅពុំដែលមកសួរនាំឬផ្តល់អ្វីដល់រូបគាត់ទេ ។ រូបគាត់រស់នៅជាមួយឪពុកចាស់ជរា ពេលឪពុកធ្លាក់ខ្លួនឈឺគ្មានប្រាក់ព្យាបាលឪពុកក៏យកដីភូមិផ្ទះដាក់បញ្ចាំដើម្បីយកប្រាក់មកព្យាបាល និងផ្គត់ផ្គង់ស្បៀងប្រចាំថ្ងៃក្នុងគ្រួសារផង ។
ក្រោយមកឪពុកក៏ស្លាប់ រីឯប្រាក់ក៏គ្មានសម្រាប់ធ្វើបុណ្យឱ្យឪពុកក៏យកប្រាក់បញ្ចាំដីភូមិដើម្បីធ្វើបុណ្យឱ្យឪពុកទៅ ។ ក្រោយពីធ្វើបុណ្យឱ្យឪពុកហើយកូនស្រីរបស់គាត់ត្រូវបែកបាក់គ្នារវាងប្តីប្រពន្ធគេ។ ពេលនោះគ្រួសារគាត់ត្រូវចុះចេញពីដីភូមិចាស់ដែលធ្លាប់រស់នៅជាមួយខ្មោចឪពុកនោះហើយមកសុំដីភ្លឺស្រែអំបិលរបស់អ្នកជិតខាងធ្វើខ្ទមតូចមួយរស់នៅជាមួយកូនស្រីមេម៉ាយមានកូន២នាក់។ កូនស្រីមេម៉ាយឈ្មោះយ័ន ផាន់ អាយុ៣២ឆ្នាំ មានកូនពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់ កូនស្រីអាយុ៩ឆ្នាំ កូនប្រុសអាយុ១១ឆ្នាំ កុមារទាំង២សព្វថ្ងៃពុំបានរៀនសូត្រទេ ។ មុខរបរម្តាយគេគឺដើរស៊ីឈ្នួលបោកគក់ខោអាវឱ្យគេនៅតាមផ្ទះគ្រាន់បានប្រាក់ចិញ្ចឹមគាត់ជាម្តាយខ្វិន និងកូនកំព្រា២នាក់។ អ្នកមីនយ័ន ស្តើង បានឱ្យដឹងទៀតថា រូបគាត់ទើបពិការ៣ឆ្នាំជាងប៉ុណ្ណោះទេ មូលហេតុរូបគាត់ធ្វើការធ្ងន់រួចស្លាក់ខ្យល់ដោយសាររូបគាត់ចុះមុជទឹកពេលចប់ពីការងារ។ មីងយ័ន ស្តើង បន្តទៀតថា អំឡុង២ឆ្នាំមុន អាជ្ញាធរឃុំជុំគ្រៀល បានផ្តល់អង្ករចំនួន៥០គីឡូក្រាមម្តងដែរ ហើយកន្លងមក ព្រះគ្រូចៅអធិការវត្តជុំគ្រៀល ក៏ធ្លាប់ផ្តល់អង្ករមួយចំនួនដល់ក្រុមគ្រួសារគាត់ផងដែរ។ ស្ត្រីចំណាស់និងចៅកំព្រាបានលើកម្រាមដៃដប់សុំសប្បុរសជននិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តាជួយផ្តល់ស្បៀងនិងទីជម្រកដល់គាត់និងចៅកំព្រាឱ្យបានរស់នៅនិងរៀនសូត្រនិងគេផង ។ ពីព្រោះដីដែលសង់ខ្ទមស្នាក់នៅនេះ នៅលើដីកែងស្រែអំបិលគេ ហើយសព្វថ្ងៃម្ចាស់គេកំពុងឱ្យរុះរើចេញផង៕
ចែករំលែកព័តមាននេះ