ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី29 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៧០៨ -ប្រាក់​កាក់​ត្រូវ​បាន​ផលិត​ជា​លើក​ទី​មួយ​ក្នុង​ប្រទេស​ជប៉ុន ។
*ឆ្នាំ១៨២៥ -ប្រទេស​ព័រទុយ​ហ្គាល់ ទទួល​ស្គាល់​​ឯ​ក​រាជ្យ​​ភាព​របស់​ប្រទេសប្រេស៊ីល ។

*ឆ្នាំ១៧០៨
-ប្រាក់​កាក់​ត្រូវ​បាន​ផលិត​ជា​លើក​ទី​មួយ​ក្នុង​ប្រទេស​ជប៉ុន ។
*ឆ្នាំ១៨២៥
-ប្រទេស​ព័រទុយ​ហ្គាល់ ទទួល​ស្គាល់​​ឯ​ក​រាជ្យ​​ភាព​របស់​ប្រទេសប្រេស៊ីល ។
*ឆ្នាំ១៨៤២
-សង្គ្រាម​អាភៀន​ទី​មួយ​ត្រូវ​បាន​បញ្ចប់​ក្រោម​សន្ធិ​សញ្ញា​ទី​ក្រុង Nanking ដែល​ធ្វើ​ឡើង​រវាង​ចក្រ​ភព​អង់​គ្លេស និង​​ប្រទេស​ចិន ។ ​នេះ​ជា​សន្ធិ​សញ្ញា​មួយ​ដែល​ប្រទេស​ចិន យល់​ថា ជា​សន្ធិ​សញ្ញា​មិន​ស្មើ​ភាព​ ព្រោះ​ប្រទេស​អង់​គ្លេស​​គ្មាន​កាតព្វ​កិច្ច​អ្វី​ទាល់​តែសោះ​ក្នុង​សន្ធិ​សញ្ញា​នេះ ហើយ​ដាក់​បន្ទុក​ឱ្យ​ប្រទេស​ចិន​សង​​ការ​ខូច​ខាត​ក្នុង​ពេល​មាន​សង្គ្រាម​​អាភៀន ។
*ឆ្នាំ១៩០៧
-ស្ពាន​កេបិច នៅ​ក្នុង​ប្រទេស​កាណា​ដា ​បាន​​ដួល​រលំ​ក្នុង​អំឡុងពេល​​សាង​សង់​ បណ្តាល​ឱ្យ​ស្លាប់​កម្ម​ករ​​អស់​៧៥​នាក់ ។
*ឆ្នាំ២០០៥
-​ព្យុះ​កាទ្រីណា​បាន​បំផ្លាញ​​តំ​បន់​ឈូង​សមុទ្រ​​សហ​រដ្ឋ​អាមេ​រិក ដែល​​លាត​សន្ធឹង​​ពីតំបន់​ Louisiana ទៅដល់​តំបន់ Florida Ranhandle បណ្តាល​ឱ្យ​​​មនុស្ស​​១.៨៣៦​នាក់​ស្លាប់​ និង​​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​​​គិតជា​​ទឹក​​ប្រាក់​​អស់​ចំនួន​៨០​​ពាន​់​លាន​ដុល្លារ ។
*ឆ្នាំ២០០៨
-​បាតុ​ករ​​របស់​ក្រុម​សម្ព័ន្ធ​ភាព​​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ ​បាន​រៀបចំ​គម្រោង​​ផ្តួល​​រលំ​​រដ្ឋា​ភិបាលថៃ ។
-​ប្រទេស​ហ្សក​ហ្ស៊ី កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​​រុស្ស៊ី ​បន្ទាប់​ពី​ប្រទេស​នេះ​​ប្រកាស​​ទទួល​ស្គាល់អូសេ​ទី​ខាង​ត្បូង​ និង​អាប់​ខា​ហ្ស៊ី។
*ឆ្នាំ២០០៩
-​កូរ៉េ​ខាងជើង យល់​ព្រម​ដោះ​លែង​កម្ម​ករ​នេ​សាទ​​​កូរ៉េ​ខាង​​ត្បូង​ចំនួន​៤​នាក់ ​បន្ទាប់ពី​ទូក​នេសាទ​​​ពួកគេ​ចូល​​ហួស​ព្រំ​ដែន​​ខ្សែ​​​​ទឹក​កូរ៉េ​ខាង​ជើង។
-សមា​ជិក​ស៊ី​វិល​២​នាក់​របស់​កង​កម្លាំង​​រក្សា​សន្តិ​​ភាព​​អង្គ​ការ​សហ​ប្រជាជាតិ​​ និង​សហ​ជីព​​​អាហ្រ្វិក ហៅ​កាត់​ថា (UNAMID) ​ត្រូវបាន​ចាប់​ជំរិត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​​​ក្នុង​តំបន់​ដាហ្វួរ ប្រទេស​ស៊ូដង់ ។
*ឆ្នាំ២០១០
-​យ៉ា​ង​ហោច​ណាស់​​ក៏​មាន​អ្នក​ដំណើរ​​ចំនួន​៨៨​នាក់​បាន​ស្លាប់​នៅ​ក្នុង​​ប្រទេស​អេ​ក្វាទ័រ ​បន្ទាប់ពី​រថយន្ត​ក្រុង​បាន​ធ្លាក់​ជ្រោះ​​ដោយ​សារ​តែ​អ្នក​បើក​បរ​ងងុយ​ដេក៕