ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កាក​បាទ​ក្រហម​​កូរ៉េ​​ចុះ​ទស្សន​​កិច្ច​នៅ​មណ្ឌល​​ផ្កា​ម្លិះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែ​សីហា គណៈប្រតិភូកាកបាទក្រហមកូរ៉េខាងត្បូង ខេត្តជុងប៊ូគ ដែលមានចំនួន​២៤នាក់ ដឹក​នាំ​ដោយ​លោក​គីម ដុងជីន នាយកទូទៅ បាន​ចុះ​​​ទស្សនកិច្ច និងនាំយកសម្ភារ​សិក្សារបស់​​រប​រ​​ប្រើ​ប្រាស់មួយចំនួនមកប្រគល់ជូនដល់​មណ្ឌល ​ផ្កាម្លិះ​ ចិត្តសាស្រ្តសង្គម។

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែ​សីហា គណៈប្រតិភូកាកបាទក្រហមកូរ៉េខាងត្បូង ខេត្តជុងប៊ូគ ដែលមានចំនួន​២៤នាក់ ដឹក​នាំ​ដោយ​លោក​គីម ដុងជីន នាយកទូទៅ បាន​ចុះ​​​ទស្សនកិច្ច និងនាំយកសម្ភារ​សិក្សារបស់​​រប​រ​​ប្រើ​ប្រាស់មួយចំនួនមកប្រគល់ជូនដល់​មណ្ឌល​ផ្កាម្លិះ​ ចិត្តសាស្រ្តសង្គម។

អញ្ចើញទទួលគណៈប្រតិភូ​កាក​បាទ​ក្រហមកូរ៉េ​ខាងត្បូង​នាពេលនោះរួមមាន​ លោក​អូរ៉េល្យាង បីយ៉េកលាន ប្រធានប្រតិភូកាក​បាទ​ក្រហម​បារាំង​ប្រចាំនៅកម្ពុជា លោក​គ្រួច សាមឿន នាយក​ប្រតិបត្តិសាខាកាក​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ រួមនឹងមន្ត្រីបុគ្គលិកនៃ​មណ្ឌល​ផ្កាម្លិះ​ជា​ច្រើនរូបទៀត។

លោកស្រី ហង្ស ណាវី មន្ត្រីគម្រោងចិត្ត​សាស្រ្តសង្គមសាខាកាកបាទក្រហមកម្ពុជារាជ​ធានីភ្នំពេញ និងជានាយិកាមណ្ឌលផ្កាម្លិះ​ បាន​រាយ​ការណ៍ពីប្រវត្តិ និងសកម្មភាពការងារ​ប្រចាំ​ថ្ងៃ​ដែលមណ្ឌលបានធ្វើកន្លងមកជូន​គណៈ​ប្រតិភូ​ ​បាន​ជ្រាប ។ ​លោក​ស្រី​​បានថ្លែងថា ក្រោមកិច្ច​សហ​ប្រតិបត្តិការ​រវាង​កាកបាទក្រហមកម្ពុជា សាខា​រាជធានីភ្នំពេញ និងកាកបាទក្រហមបារាំង​ក្នុងគម្រោង «ធ្វើឲ្យ​ការរស់នៅកាន់តែប្រសើរ​ឡើង និងធ្វើឲ្យជីវិត​មានក្តីសង្ឃឹមរបស់កុមារ និង​ក្មេងជំទង់​ដែល​បាន​ទទួលរងទុក្ខដោយសារ​មេរោគអេដស៍ និង​ជំងឺអេដស៍នៅកម្ពុជា» ​យើង​បាន​បង្កើត​ជាមណ្ឌលផ្កាម្លិះគាំទ្រចិត្ត​សាស្រ្ត​សង្គម​​ដែល​បានចាប់ដំណើរការកាលពី​ថ្ងៃទី​៣ មិថុនា ឆ្នាំ២០១០ ។ គម្រោង​ខាងលើ​ផ្តោត​ទៅ​លើ​ចិត្តសាស្រ្តសង្គម ​ចិត្តសាស្រ្តសម្រាប់កុមារ និង​ក្មេងជំទង់​ដែល​រស់​នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ និង​ផ្តល់នូវចំណេះដឹងទូទៅដល់​ពួក​គេ​ដូចជា ការបង្រៀនអក្សរខ្មែរ​ អង់គ្លេស​ គូរ​គំនូរ របាំ និងជំនាញកុំព្យូទ័រ​។ បន្ថែម​ពី​នេះ​ទៀត​មណ្ឌល​ផ្កាម្លិះ​បានធ្វើការងារសង្គមដូចជា ការ​​ស្វែង​រក​បងប្អូន សាច់ញាតិ និងការសុំធ្វើ​សំបុត្រ​កំណើត​ជូនពួកគេថែមទៀតផង។ សូម​បញ្ជាក់​ថា កន្លងមក ​មណ្ឌលបានទទួលកុមារ និង​ក្មេងជំទង់​​ចូល​មក​បណ្តុះ​បណ្តាលបានចំនួន​៣៥៤​នាក់ ក្នុងនោះមានស្រី​១៧៦​នាក់។

តមកគណៈប្រតិភូទាំងអស់បាន​អញ្ជើញ​ទស្សនា​តាម​បន្ទប់សិក្សានីមួយៗ និង​មានការ​រាំលេង​តាម​បទប្រពៃណីខ្មែរយើង ​លេងល្បែង​កម្សាន្ត​​ផ្សេង​ៗជា​មួយកុមារនៅក្នុង​មណ្ឌល​ផ្កាម្លិះ​ប្រកប​ដោយភាពស្និទ្ធស្នាល និងរីករាយបំផុត។ ចុង​បញ្ចប់​លោក​គីម ដុងជីន តំណាងគណៈ​ប្រតិភូ​​ទាំង​អស់បានប្រគល់នូវសម្ភារៈសិក្សា និង​របស់​របរ​ប្រើប្រាស់ជូនដល់លោកស្រីនាយិកា​ទុក​សម្រាប់​ប្រើប្រាស់ក្នុងមណ្ឌល និងសម្រាប់​ចែក​ជូនដ​ល់​កុមារ៕