ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា​អូ​ស្មាន ហា​​ស្សាន់​ នាំ​អំណោយ20.735​​ដុល្លារ ​ចែក​ជូន​ពល​រដ្ឋ​អ៊ិស្លាម​ភូមិ​ពង្រ

12 ឆ្នាំ មុន

ខេត្ត​ក្រ​ចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ សី​ហា ឆ្នាំ​២០១១ ដែល​ជា​ខែ​បួស​រ៉ា​ម៉ា​ដន លោក​​ឧ​កញ៉ាអូ​ស្មាន ហា​ស្សាន់ និង លោក​ជំ​ទាវ បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​​និង​នាំ​អំណោយទៅ​ចែក​ ជូនសាស​និក​អ៊ិស្លាមនៅ​ភូមិ​ពង្រ​ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ​។

ខេត្ត​ក្រ​ចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ សី​ហា ឆ្នាំ​២០១១ ដែល​ជា​ខែ​បួស​រ៉ា​ម៉ា​ដន លោក​​ឧ​កញ៉ាអូ​ស្មាន ហា​ស្សាន់ និង លោក​ជំ​ទាវ បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​​និង​នាំ​អំណោយទៅ​ចែក​ជូនសាស​និក​អ៊ិស្លាមនៅ​ភូមិ​ពង្រ​ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ​។

បន្ទាប់​ពី​​បាន​ស្តាប់​របាយ​ការណ៍​របស់​អភិ​បាល​ស្រុក​​ឆ្លូង​រួច​មក​លោក​ឧ​ក​ញ៉ា​សុះ កំរ៉ី ​ចាង​ហ្វាង​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​​សាសនា​អ៊ិ​ស្លាម​កម្ពុជា ​បាន​ណែ​នាំ​ដល់​សាស​និ​​ក​អ៊ិ​ស្លាម​ទាំ​ងអស់​ត្រូវ​ខិត​ខំ​ប្រ​តិ​បត្តិ​នូវ​ទំនៀម​​ទម្លាប់​ប្រ​ពៃ​ណី​អ៊ិស្លាម​ឱ្យ​បាន​ត្រឹម​ត្រូវ ​ដែល​នេះ​ជាការ​បួស​បំពេញ​កាតព្វ​កិច្ច​ទី​៤​របស់​សាសនា​អ៊ិស្លាម។

មាន​ប្រ​សាសន៍​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​សាសនិក​ខ្មែរ​អ៊ិ​ស្លាម​លោក​ឧ​ក​ញ៉ា​អូ​ស្មាន ហា​ស្សាន់​ បាន​លើក​ឡើង​ថា ខែ​នេះ​ជា​ខែ​បួស​ដ៏​ល្អ​លើ​​ស​ខែ​ដ​ទៃ​ទៀត ដែល​សាសនិក​អ៊ិស្លាម​នៅ​ទូ​ទាំង​ពិ​ភព​លោក​បាន​ចូល​រួម​ប្រ​តិ​​បត្តិ​​កា​តព្វ​កិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​កាន់​សាសនា​អ៊ិ​ស្លាម​។ ជា​មួយ​នឹង​ពិ​ធី​កាន់​បួស​ខែ​រ៉ា​ម៉ា​ដននេះ អង្គ​ការ​​មូល​និ​ធិ​​អភិវឌ្ឍ​មូស្លីម​-កម្ពុជា​តែ​ង​តែ​ទទួល​បាន​ជំនួយ​សប្បុរស​​ធម៌​ពី​សប្បុរស​ជន ក្រុម​ហ៊ុន និង​អង្គ​ការ​សប្បុរស​ធម៌​នានា ​ដែល​កាន់​សាសនា​ដូ​ច​គ្នា នាំ​មក​ជួយ​​ឧ​ប​ត្ថម្ភ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជី​វ​ភាព​ខ្សត់​ខ្សោយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​បង​ប្អូន​ជា​រៀង​រាល់​ឆ្នាំ​។

លោក​ឧ​ក​ញ៉ា​អូ​ស្មាន ហា​ស្សាន់ ក៏​បាន​​លើក​ឡើង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល​​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​​របស់​សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ហ៊ុន សែន ​នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​បើក​សិទ្ធ​ិ​សេរី​ភាព​​យ៉ាង​ទូ​លំ​ទូ​លាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​ក្នុង​ការ​គោ​រព​ប្រ​តិ​បត្តិ​នូវ​ជំនឿ​សាសនា​​ទៅ​តាម​ការពេញ​ចិត្ត​រៀង​ៗ​ខ្លួន។ ​េហតុ​នេះ​បាន​​ជា​គ្រប់​សាសនា​ទាំង​អស់​​​រស់​នៅ​ជា​មួយ​គ្នា​ ដោយ​សុខ​ដុម​រម​នា និង​គ្មាន​ការ​រើស​អើង​។ លោក​​ឧ​ក​ញ៉ាបាន​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់ ក្រៅ​ពី​គោរព​ជំនឿ​សាសនា ​បង​ប្អូន​ត្រូវ​ចេះ​រួប​រួម​​សាមគ្គី​គ្នា ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​ចំណែក​ក្នុង​ការ​​អភិវឌ្ឍ​សង្គម​ជាតិ។ ជា​ពិសេស​ចូល​រួម​អនុវត្ត​ឱ្យ​បា​ន​ល្អ ​នូវ​គោល​ន​យោ​បាយ​ភូមិ-ឃុំ មាន​សុវត្ថិ​ភាព ធ្វើ​យ៉ាង​ណា​ឱ្យ​ស​ហ​គមន៍​ដែល​យើង​កំពុង​រស់​នៅ​គ្មាន​​ការ​ភ័យ​ខ្លាច និង​ធានា​បាន​នូវ​សន្តិ​សុខ​ សន្តិ​ភាព​ល្អ​។

នៅ​ក្នុង​ឱ​កាស​នោះ​ដែរ លោក​ឧក​ញ៉ា ​និង​លោក​ជំ​ទាវ បាន​នាំ​យក​ថ​វិ​កា​របស់​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន និង​លោកជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន ​ចំនួន​២.០០០​ដុល្លារ​​ជូន​គណៈ​កម្ម​ការ​វិ​ហារ​ភូមិ​ពង្រ​ដើម្បី​​​សង​ថ្លៃ​ជាង​កំពុង​សាង​សង់​​វិហារ​ព្រម​ទាំង​បាន​នាំ​អំណោយ​សប្បុរស​ធម៌​​នូវ​គ្រឿង​ឧ​ប​ភោគ​បរិ​ភោគ​​ចែក​ជូន​​ប្រ​ជា​ពល​រដ្ឋ​២០០​គ្រួ​សារ ផង​ដែរ​។​ អំណោយ​នេះមួយ​គ្រួ​សារ​ទទួល​បាន​​សម្ភារ​​មួយ​កញ្ចប់​រួម​មាន​​៖ ស្ក​រស ទឹក​ដោះ​គោ ទឹក​ក្រូច ទឹក​សេរ៉ូ សរុប​១.២០០​ដុល្លារ។ ​​លោក​គ្រូ​សាសនា​​អ៊ិ​ស្លាម​ចំនួន​៥៤​នាក់ ​ម្នាក់ៗ​​ទទួល​បាន​១០០.០០០​រៀល ស្មើ​នឹង​៥.៤០០.០០០​រៀល។ ​ឧ​ប​ត្ថម្ភ​ដល់​វិ​ហារ​ចំនួន​៤១ ​ដែល​វិហា​រ​នី​មួយៗ​​ទទួល​បាន​៣០០.០០០​រៀល សរុប​១២.៣០០.០០០​រៀល។ គម្ពីរគួរ​អាន​ចំនួន​១.០០០​ក្បាល​​ ស្មើ​នឹង​១២.០០០ដុល្លារ​ ។​កម្រាល​ព្រំ​សម្រាប់​ថ្វាយ​បង្គំ​ចំនួន​៣០​ស្មើ​​៤៥០​ដុល្លារ​ ពពែ​៦​ក្បាល​ស្មើ​​​៦៦០ដុល្លារ។ អំណោយ​ទាំង​​អស់​នោះ​សរុប​​ជា​ទឹក​ប្រាក់​​ចំនួន​២០.៧៣៥​ដុល្លារ​អា​មេរិក​ ដែល​​ជា​​​អំណោយ​របស់​អង្គ​ការ​មូល​និ​ធិ​អភិវឌ្ឍ​មូស្លីម​-​កម្ពុជា៕