សម្រាប់ថ្ងៃទី២៧ សីហា
*ឆ្នាំ១៧៨៩
-សភាជាតិបារាំងបានអនុម័តសេចក្តីប្រកាសទិវាសិទ្ធិបុរសនិងសិទ្ធិប្រជាពលរដ្ឋ។ សេចក្តីប្រកាសនោះបញ្ជាក់ថា បុរសដែលកើតមកមានសិទ្ធិសេរីភាពពេញបរិបូរនិងស្មើភាព។
*ឆ្នាំ១៧៩៨
-កងកម្លាំងរបស់ចលនាទាមទារឯករាជ្យសហភាពអៀរឡង់បង្កើតដោយលោក Wolfe Toneជាមួយនឹងកង់ទ័ពបារាំងបានប្រយុទ្ធគ្នាជាមួយកងទ័ពអង់គ្លេសនៅក្នុងសមរភូមិ Battle of Castlebar។
*ឆ្នាំ១៨១០
-កងទ័ពជើងទឹកបារាំងបានវាយបំបាក់កងទ័ពជើងទឹកអង់គ្លេសរុញច្រានពួកគេមិនឲ្យចូលកាន់កាប់កំពង់ផែ Grand Portនៅ Île de France។
*ឆ្នាំ១៨១៣
-ស្តេចណាប៉ូឡេអុងទី១របស់បារាំងNapoleon Bonaparte បានដឹកនាំទ័ពវាយកំទេចកងទ័ពអូទ្រីស រុស្ស៊ី និងប្រទេសព្រូស៊ីនៅសមរភូមិ Dresdenប្រទេសអាល្លឺម៉ង់។
*ឆ្នាំ១៨២៨
-ប្រទេសអ៊ូរូហ្គាយទាមទារឯករាជ្យភាពជាផ្លូវការនៅឯកិច្ចចរចាសន្តិភាពជាលើកទី១រវាងប្រេស៊ីលនិងអាហ្សង់ទីនដែលរៀបចំនិងសម្របសម្រួលដោយអង់គ្លេស ។
*ឆ្នាំ១៨៥៩
-ប្រេងកាតត្រូវបានគេរកឃើញនៅទីក្រុងTitusvilleរដ្ឋផឹនស៊ីលវេនៀសហរដ្ឋអាមេរិក។ ការរកឃើញនោះបាននាំទៅរកការបង្កើតជាអណ្តូងប្រេងដ៏ជោគជ័យលើកដំបូងក្នុងពិភពលោក។
*ឆ្នាំ១៩១៦
-ប្រទេសរ៉ូម៉ានីប្រកាសសង្គ្រាមជាមួយអាណាចក្រអូទ្រីស-ហុងគ្រី។
*ឆ្នាំ១៩២២
-កងទ័ពតួកគីបានវាយដណ្តើមយកទីក្រុងAfyonkarahisarក្នុងតំបន Aegean Region ភាគខាងលិចតួកគីពីប្រទេសក្រិច។
*ឆ្នាំ១៩៣៩
-យន្តហោះដើរដោយថាមពល turbojet ឈ្មោះ Heinkel He 178ត្រូវបានដាក់ឲ្យហោះហើរជាលើកដំបូង។
*ឆ្នាំ១៩៤៣
-កងទ័ពជប៉ុនដកចេញពីកោះ New Georgiaដែលជាតំបន់ធ្វើសកម្មភាពយោធាអំឡុងសង្គ្រាមលោកលើកទី២។
*ឆ្នាំ១៩៥៧
-រដ្ឋធម្មនុញ្ញលើកដំបូងរបស់ប្រទេសម៉ា ឡេស៊ីបានចូលជាធរមាន។
*ឆ្នាំ១៩៦២
-យានអវកាសគ្មានមនុស្សជិះរបស់អាមេរិកឈ្មោះ Mariner 2ត្រូវបានអង្គការណាសាបាញ់បង្ហោះទៅភពផ្កាយព្រះសុក្រ។
*ឆ្នាំ១៩៦៩
-កងកុំម៉ង់ដូអ៊ីស្រាអែលបានជ្រៀតចូលជ្រៅទៅក្នុងទឹកដីប្រទេសអេហ្ស៊ីបដើម្បីវាយប្រហារលើទីតាំងធំកងទ័ពអេហ្ស៊ីបដែលស្ថិតនៅតំបន់ជ្រលងភ្នំនីល។
*ឆ្នាំ១៩៩១
-សហគមន៍អឺរ៉ុបព្រមទទួលស្គាល់ឯករាជ្យភាពបណ្តារដ្ឋនៅតំបន់បាល់ទិចមានដូចជាអេស្តូនី លីទុយអានីនិងឡេតូនី។
-ប្រទេសម៉ូលដូវ៉ាប្រកាសឯករាជ្យភាពពីសហភាពសូវៀត។
*ឆ្នាំ១៩៩៣
-ស្ពានឥន្ទធនូ Rainbow Bridgeដែលភ្ជាប់ខណ្ឌ Shibauraក្នុងទីក្រុងតូក្យូទៅកោះអូដៃបាត្រូវបានសាងសង់រួចរាល់។
*ឆ្នាំ២០០៦
-ជើងហោះហើរ Comair Flight 191 របស់សហរដ្ឋអាមេរិកបានធ្លាក់នៅពេលចេញដំណើរពីព្រលានយន្តហោះ Blue Grassនៅទីក្រុងLexingtonរដ្ឋកឹនតឺកគីសម្លាប់អ្នកដំណើរនិងក្រុមនាវឹកអស់៤៩នាក់ ។
សម្រាប់ថ្ងៃទី២៨ សីហា
-ជនជាតិជ្វីហ្វ៦០០០នាក់ត្រូវបានគេសម្លាប់ចោលនៅទីក្រុង Mainzប្រទេសអាល្លឺម៉ង់ដោយចោទប្រកាន់ថាពួកគេគឺជាប្រភពនៃការកកើតជំងឺប៉ែស្ត។
*ឆ្នាំ១៥១១
-ជនជាតិព័រទុយហ្គាល់ចូលកាន់កាប់កោះម៉ាឡាកា ប្រទេសម៉ាឡេស៊ី។
*ឆ្នាំ១៥២១
-អាណាចក្រអូតូម៉ង់(តួកគីបច្ចុប្បន្ន)ចូលឈ្លានពានរដ្ឋធានីបែលហ្គ្រាដប្រទេសស៊ែរប៊ី។
*ឆ្នាំ១៧៨៩
-អ្នកអវកាសអាល្លឺម៉ង់លោក Sir Frederick William Herschelបានរកឃើញព្រះចន្ទថ្មីមួយនៃភពរណបព្រះអាទិត្យទី៦សាទូនឬភពសៅរ៍ (Saturn)។
*ឆ្នាំ១៨៤៩៖
-បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេល១ខែ ទីក្រុង Veniceដែលទើបតែប្រកាសឯករាជ្យភាពដោយខ្លួនឯងបានប្រកាសសុំចុះចាញ់ប្រទេសអូទ្រីស។ Veniceបច្ចុប្បន្នស្ថិតនៅភាគខាងជើងអុីតាលី។
*ឆ្នាំ១៨៩៨
-លោក Caleb Davis Bradham បានប្តូរឈ្មោះភេសជ្ជៈរបស់ខ្លួនទៅជាប៉ិបស៊ីកូឡាPepsi-Cola។
*ឆ្នាំ១៩០១
-សាកលវិទ្យាល័យ Silliman University ត្រូវបានបង្កើតឡើងនៅប្រទេសហ្វ៊ីលីពីនគឺជាសាកលវិទ្យាល័យឯកជនរបស់អាមេរិកលើកដំបូងនៅក្នុងប្រទេសមួយនេះ។
*ឆ្នាំ១៩១៦
-អំឡុងសង្គ្រាមលោកលើកទី១ ៖ អាល្លឺម៉ង់ប្រកាសសង្គ្រាមជាមួយប្រទេសរ៉ូម៉ានី។
-អ៊ីតាលីប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់។
*ឆ្នាំ១៩៣១
-បារាំងនិងសហភាពសូវៀតចុះហត្ថលេខាលើសន្ធិសញ្ញាមួយស្តីពីការមិនឈ្លានពានគ្នាទៅវិញទៅមក។
*ឆ្នាំ១៩៣៧
-Toyota Motorsក្លាយជាក្រុមហ៊ុនឯករាជ្យមួយនៅជប៉ុន។
*ឆ្នាំ១៩៨៦
-មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកលោកJerry A. Whitworthត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៦៥ឆ្នាំពីបទធ្វើចារកិច្ចឲ្យសហភាពសូវៀត ។
*ឆ្នាំ១៩៩០
-ប្រទេសអ៊ីរ៉ាក់ប្រកាសដាក់ប្រទេសគូវេតជាខេត្តថ្មីរបស់ខ្លួន។
*ឆ្នាំ១៩៩១
-អ៊ុយក្រែនប្រកាសឯករាជ្យភាពចេញពីសហភាពសូវៀត។
-ការដួលរលំរបបសហភាពសូវៀត លោកប្រធានាធិបតីមីខាអេលហ្គោបាឆូវលាលែងតំណែងអគ្គលេខាធិកាបក្សកុម្មុយនីស្តសូវៀត។
*ឆ្នាំ១៩៩៦
-ព្រះអង្គម្ចាស់ឆាលរបស់ប្រទេសវ៉េលនិងម្ចាស់ក្សត្រីដាយអាណាលែងលះគ្នា។
*ឆ្នាំ២០០៥
-ព្យុះកាទ្រីណាធ្វើឲ្យបាក់ដីនៅរដ្ឋល្វីសស៊ីណានិងរដ្ឋមីស៊ីស៊ីពីសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ