ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី​ 26 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៩២០ -ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​របស់​សហ​​រដ្ឋ​អាមេរិក​​ចូល​ជា​ធរ​មាន​ដែល​​​ផ្តល់​សិទ្ធិ​​ឱ្យ​ស្ត្រី​ចូលរួម​បោះ​ឆ្នោត​។
*ឆ្នាំ១៩៤៤ -​​លោក​ហ្សាលដឺ​ហ្គោល ​បាន​វិល​ត្រឡប់​​មក​​កាន់​​ទី​ក្រុង​ប៉ារីស ​វិញ បន្ទាប់​ពី​និរ​ទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​អង់​គ្លេស ។

*ឆ្នាំ១៩២០
-ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​របស់​សហ​​រដ្ឋ​អាមេរិក​​ចូល​ជា​ធរ​មាន​ដែល​​​ផ្តល់​សិទ្ធិ​​ឱ្យ​ស្ត្រី​ចូលរួម​បោះ​ឆ្នោត​។
*ឆ្នាំ១៩៤៤
-​​លោក​ហ្សាលដឺ​ហ្គោល ​បាន​វិល​ត្រឡប់​​មក​​កាន់​​ទី​ក្រុង​ប៉ារីស ​វិញ បន្ទាប់​ពី​និរ​ទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​អង់​គ្លេស ។
*ឆ្នាំ១៩៧១
-សហ​រដ្ឋ​អាមេ​រិក​​ បើក​សម័យ​ប្រជុំ​ប្រកាស​​ទទួល​ស្គាល់​​ទិវា​សម​ភាព​ស្ត្រី​ប្រចាំ​ឆ្នាំ ។​
*ឆ្នាំ១៩៩២
-​ប្រធា​នាធិបតី​​សាធារណ​រដ្ឋ​​ឆែក លោក​ Vaclav Klaus​ ជួប​ជា​មួយ​នាយក​រដ្ឋ​ម​ន្ត្រី​ស្លូវ៉ាគី ​ លោក Vlaldimir Meciar ក្នុង​ទី​ក្រុង​ Brno ​ដើម្បីចុះ​​ហត្ថ​លេខា​​បែង​ចែក​​ឆេកូ​ស្លូ​វ៉ា​គី​ជា​ពីរ។
*ឆ្នាំ២០០៣
-​ក្រុម​ប្រឹក្សា​ស៊ើប​អង្កេត​​ឧប្បត្តិ​ហេតុ​កូឡុំ​ប៊ី ​បាន​ចេញផ្សាយ​​របាយ​ការណ៍​ចុងក្រោយ​​ស្តីពី​​គ្រោះ​មហន្ត​រាយ​យាន​អវកាស​។
*ឆ្នាំ២០០៦
-​អង្គការ ​ណា​សា​ ប្រកាស​​ពន្យារ​ពេល​​ការ​បាញ់​បង្ហោះ​យាន​អវកាស​ Atlantis (STS-115) ​សម្រាប់​រយៈ​ពេល​២៤​ម៉ោង​ ​ដោយ​សារ​រន្ទះ​បាញ់​​ចំយាន​អវកាស​​ ប៉ុន្តែ​​មិន​បង្ក​ឱ្យ​មាន​​ការ​ខូច​ខាត​នោះ​ទេ ។
*ឆ្នាំ២០០៩
-​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​​កូរ៉េ​ខាង​ត្បូង​ បាន​ចាប់​​ផ្តើម​​បន្ត​ការ​ពិភាក្សា​​ស្តីពី​ការ​អនុ​​​ញ្ញាត​​ឱ្យ​ក្រុម​គ្រួសារ​​ដែលបែក​បាក់​​ជួប​ជុំគ្នា​​ជា​លើក​ដំបូង​ក្នុង​រយៈ​កាល​២​ឆ្នាំចុង​ក្រោយ ។
*ឆ្នាំ២០១០
-ទឹក​ជំនន់​នៅ​ប៉ាគីស្ថាន​ ៖ ​ប្រជា​​ពល​រ​ដ្ឋ​ប៉ាគី​ស្ថាន​​ជាង​១​លាន​នាក់​ ​ត្រូវបាន​ជម្លៀស​ចេញពី​ទី​ក្រុង​​ជា​ច្រើន​៕