ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា​រៀប​ចំ​ពិធី​ស្រាយ​បួស​ដល់​សាស​និក​អ៊ិស្លាម​​ចំនួន​600​នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​​១៩ ​និង​២០ សីហា ឆ្នាំ​២០១១ នៅ​មណ្ឌល​ម៉ូដែន​៥ ស្ថិត​នៅ​​ខណ្ឌ​ឫស្សី​កែវ​ ​រាជធានីភ្នំពេញ ​អង្គ​ការ​មូល​និធិ​​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា ដែល​មាន​លោក​ឧកញ៉ា អូស្មាន ​ហាស្សាន់ ​ជា​ប្រធាន​ និង​ជាទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​

រាជធានីភ្នំពេញ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​​១៩ ​និង​២០ សីហា ឆ្នាំ​២០១១ នៅ​មណ្ឌល​ម៉ូដែន​៥ ស្ថិត​នៅ​​ខណ្ឌ​ឫស្សី​កែវ​ ​រាជធានីភ្នំពេញ ​អង្គ​ការ​មូល​និធិ​​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា ដែល​មាន​លោក​ឧកញ៉ា អូស្មាន ​ហាស្សាន់ ​ជា​ប្រធាន​ និង​ជាទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​​បាន​រៀបចំ​ពិធី​ស្រាយ​បួស​រា៉​មា៉​ឌន រួម​គ្នា​ជា​លក្ខណៈ​មិត្ត​​ភាព​ សាមគ្គី​ភាព ។

លោក​សេត ​មូហាំ​​មា៉ត់​ស​ីុស ​​ប្រធាន​​ក្រុម​រៀបចំ​កម្ម​វិធី និង​ជា​អនុ​ប្រធាន​​នាយក​ដ្ឋាន​​អប់រំ​ និង​ធន​ធាន​មនុស្ស​នៃ​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លីម​​កម្ពុជា ​​បាន​ធ្វើ​​សេច​ក្តី​រាយ​ការណ៍ថា នៅ​ថ្ងៃ​ទី​១៩ សីហា អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា​ បាន​រៀបចំ​ពិធី​​ស្រាយ​បួស​ជា​លក្ខណៈ​មិត្ត​ភាព​​ដោយ​មាន​អ្នក​ចូលរួម​ចំនួន​ប្រមាណ​​២០០​នាក់ ​មាន​​តំណាង​ឯក​អគ្គ​រាជ​​ទូត​ម៉ាឡេ​ស៊ី ​ប្រ៊ុយ​ណេ ​ឯក​អគ្គ​រដ្ឋ​ទូត​ប៉ាគីស្ថាន ថ្នាក់ដឹក​នាំ​មុស្លី​ម​ជា​សមា​ជិក​រាជ​រដ្ឋា​ភិបាល សមា​ជិក​រដ្ឋ​សភា សមា​ជិ​ក​ព្រឹទ្ធ​សភា តំណាង​ស្ថាប័ន​ អង្គ​ការ​ សមា​គម ​ក្រុម​ហ៊ុន អាជ្ញា​ធរ​ដែន​ដី និង​ហាកិម​​ទួន​យ៉ាង​ច្រើន​កុះ​ករ ។ នៅ​ថ្ងៃ​ទី​២០ ​សីហា មានអ្នកចូលរួមចំនួនប្រមាណជា​៤០០​នាក់ដែលជាសិស្ស និស្សិត បញ្ញវន្តមុស្លីមមក​ពី​មហាវិទ្យាល័យនានានៅរាជធានីភ្នំពេញ និង​តំណាង​មកពីអង្គការសមាគមមួយចំនួនទៀត ដូច​ជាសមាគមនិស្សិតមុស្លីមកម្ពុជា សមាគម​យុវ​ជនអ៊ិស្លាមកម្ពុជា សាលារៀន​អ៊ិស្លាម​អាន់​នៀកម៉ះ អង្គការប្រភពល្អ សមាគមអាល់ប៉ារ៉កះ មណ្ឌលកុមារកំព្រាផ្ទះអេមីរ៉ាត់ វិទ្យាស្ថានកាមីដ អន្តេវាសិកដ្ឋាននិស្សិតនារីមុស្លីម។ លោកបាន​មានប្រសាសន៍បន្តថា កម្មវិធីទាំងនេះត្រូវបាន​រៀបចំឡើង​ក្នុងគោលបំណងបង្កើនមិត្តភាព​សាមគ្គីភាពជាធ្លុងមួយក្នុងជួរថ្នាក់ដឹកនាំ និង​យុវ​ជនមុស្លីមកម្ពុជា សំដៅចូលរួមចំណែក​អភិ​វឌ្ឍ​សហគមន៍អ៊ិស្លាម និងសង្គមជាតិទាំងមូល។

លោកអូស្មាន ហាស្សាន់ ប្រធានអង្គការមូល​និធិ​អភិវឌ្ឍន៍មុស្លីមកម្ពុជា បាន​មាន​ប្រសាសន៍​ស្វាគមន៍ និងសំណេះសំណាលដល់អង្គពិធី​ទាំង​មូល ដោយថ្លែងអំណរគុណដល់ការចូលរួម និង​គាំទ្ររបស់តំណាងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ថ្នាក់ដឹកនាំ និងយុវជនមុស្លីមទាំងអស់។ ​លោក​ឧកញា៉​បានបន្តថា ក្នុងសម័យនេះដែល​ដឹក​នាំ​ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេស​ជាតិ​មានការរីកចម្រើនគ្រប់វិស័យ ជាពិសេស សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់មកលើជីវ​ភាពរស់នៅ និងការប្រតិបត្តិសាសនារបស់បង​ប្អូន​ខ្មែរអ៊ិស្លាម។ ជាក់ស្តែង សម្តេច​តេជោ​បាន​ផ្តល់​ឱកាសឲ្យថ្នាក់ដឹកនាំអ៊ិស្លាមមួយចំនួន​បាន​ចូល​រួមបម្រើការងារជាថ្នាក់ដឹកនាំតាមក្រសួង​ស្ថាប័ន​នានា ជារដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា​។ល។ សម្រាប់និស្សិតមុស្លីមជានារី គឺសម្តេចបាន​អនុ​ញ្ញាតឲ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណី​សាសនាអ៊ិស្លាមនៅក្នុងសាសារៀនទាំងរដ្ឋ និង​ឯកជន។ រីឯសិស្ស-និស្សិតដែលត្រូវទៅបន្ត​ការ​សិក្សា​នៅបរទេស សម្តេចក៏បានសម្រួលដល់ការ​ធ្វើលិខិតឆ្លងដែនផងដែរ ជាងនេះទៅទៀត គម្ពីរធម៌អ៊ិស្លាមក៏ត្រូវបាននាំចូលមកក្នុងប្រទេស​ដោយឥតបង់ពន្ធ​​ទៀតផង​ ។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បានជំរុញ​ដល់​សិស្ស-និស្សិត​ បញ្ញវន្តទាំងអស់​ត្រូវតែ​ខិត​ខំ​រៀនសូត្រ និងធ្វើការឲ្យបានប្រសើរ និងបង្កើន​សាម​គ្គីភាព មិត្តភាព សម្រាប់ចូលរួមអភិវឌ្ឍន៍​សហ​គមន៍មុស្លីម និងសង្គមជាតិទាំងមូល ជា​ពិសេសត្រូវខិតខំធ្វើការដើម្បីបន្តវេនជាប្រមុខ​ដឹកនាំក្នុងជួរសហគមន៍អ៊ិស្លាមនាពេលអនាគត​ខាងមុខ។

លោក​ឧកញ៉ាបានបន្តថា សម្រាប់ខែ​អំណត់​បួស​រា៉ម៉ាឌនឆ្នាំ២០១១នេះ សហគមន៍អ៊ិស្លាម​កម្ពុជា បានទទួលអំណោយមនុស្សធម៌យ៉ាង​ច្រើន​ពីបណ្តាប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ប្រ៊ុយណេ អាល្លឺម៉ង់ និង​ប្រទេស​ពិភពអារ៉ាប់​តាមរយៈអង្គការសមាគមនានា សម្រាប់ចែកជូន​ដល់បងប្អូនខ្មែរអ៊ិស្លាម ដែលបាន​និង​កំពុង​កាន់​សីល​អំណត់បួសតាំងពីថ្ងៃទី១ ​​ខែសីហាមក​ម៉្លេះ៕