ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​សិល្បៈ​ល្ខោន​នាដកម្ម​បាន​បញ្ចប់​ជាមួយ​ការ​ប្រារឰ​ទិវា​វប្បធម៌​ជាតិ សម្ដេច​តេ​ជោ​ហ៊ុន សែន ដាក់​ចេញ​អនុសាសន៍​៨​ចំណុច​លើកកំពស់​សិល្បៈ​ជាតិ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​មានប្រសាសន៍​ក្នុង​ឱកាស​បិទ ​មហោស្រព​សិល្បៈល្ខោន​នាដកម្ម​ខ្មែរ​ទូ​ទាំង​ប្រទេស និង​ការប្រារឰ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១២ នា​ព្រឹក ថ្ងៃ​ទី​៣ មីនា នៅ​សាលសន្និសីទ​ចតុមុខ​ថា ក្នុង​គោលបំណង​លើកកំពស់​វិស័យ​សិល្បៈវប្បធម៌​ជាតិខ្មែរ​យើងខ្ញុំ​សូម​ គូសបញ្ជាក់ និង​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោមៈ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​មានប្រសាសន៍​ក្នុង​ឱកាស​បិទ​មហោស្រព​សិល្បៈល្ខោន​នាដកម្ម​ខ្មែរ​ទូ​ទាំង​ប្រទេស និង​ការប្រារឰ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១២ នា​ព្រឹក ថ្ងៃ​ទី​៣ មីនា នៅ​សាលសន្និសីទ​ចតុមុខ​ថា ក្នុង​គោលបំណង​លើកកំពស់​វិស័យ​សិល្បៈវប្បធម៌​ជាតិខ្មែរ​យើងខ្ញុំ​សូម​គូសបញ្ជាក់ និង​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោមៈ

  1. -​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​យក​ទៅ​អនុវត្ដ ត្រូវ ខិតខំ​បន្ដ​ការ​រៀបចំ​បើក​មហោស្រព​សិល្បៈ ឱ្យ​បាន​ច្រើន​ថែម​ទៀត​នា​ពេល​អនាគត ដើម្បី ឱ្យ​សិល្បករ​បាន​ចូលរួម​ស្ថាបនា​ស្នាដៃ និង​បាន រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ទន្ទឹម​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គួរ​ខិតខំ ពង្រឹង​តួនាទី​របស់​ក្រុម​សិល្បៈ​អាជីព​ខេត្ដ​ឱ្យ​ចុះ​ជួយ​សិល្បៈ​មហាជន ហើយ​បន្ទាប់​មកត្រូវ​បើក​មហោស្រព​សិល្បៈ​មហាជន​ទូ​ទាំង
  2. -​ត្រូវ​បំផុស​ចលនា​ធ្វើ​ស្នាដៃ​ថ្មី​ឱ្យ​បាន ច្រើន ពីព្រោះ​ថា ការ​ផលិត​ស្នាដៃ​ថ្មី​លើ​វិស័យ ល្ខោន​មាន​សារសំខាន់​ណាស់ ។ ប្រសិនបើ យើង​មិន​ខិតខំ​ធ្វើ​ស្នាដៃ​ល្ខោន​របស់​យើង​ឱ្យ ខ្លាំងក្លា​ទេ​នោះ ស្នាដៃ​ល្ខោន​សាកល​ភា​វូ​នី​យ កម្ម​នឹង​លេប​ត្របាក់​ល្ខោន​នាដកម្ម​ជាតិ​យើង គ្មាន​សល់​ឡើយ ។ ក្នុង​ន័យ​នេះ ទាំង​សិល្បៈ អាជីព និង​មហាជន​គួរតែ​ខិតខំ​ធ្វើ​ស្នាដៃ​ថ្មី​ឱ្យ  បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី បំរើ​សេចក្ដី​សប្បាយ​រីករាយ​ថ្លៃថ្នូរ​របស់​មហា ជន​ផង និង​ដើម្បី​ទប់ស្កាត់​វប្បធម៌​ល្ខោន​នាដ កម្ម​ពី​ខាងក្រៅ​ផង ។
  3. -​ត្រូវ​ខិតខំ​ប្រែក្លាយ​ប្រទេស​ជាតិ​យើង ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ទស្សនីយភាព​ខ្មែរ​តាម​រយៈ​ធ្វើ​ស្នាដៃ​ថ្មី​ឱ្យបាន​ច្រើន និង​ការ​សំដែង​ស្នាដៃ​នោះ​ជូន​ទស្ស និក​ជនជាតិ និង​អន្ដរជាតិ ជា​ពិសេស​ភ្ញៀវ ទេសចរ​ទស្សនា​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។ ទន្ទឹម នេះ មន្ទីរ​វប្បធម៌​រាជធានី​-​ខេត្ដ គួរ​រៀបចំ កម្មវិធី​សំដែង​សិល្បៈ​ប្រចាំសបា្ដហ៍ ប្រចាំខែ និង​ប្រចាំឆ្នាំ​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​សំរេច​គោល ដៅ​នេះ ។
  4. -​ត្រូវ​យកចិត្ដទុកដាក់​បង្កើត ថែរក្សា និង​លើកទឹកចិត្ដ “​មរតក​មនុស្ស​រស់​” លើ វិស័យ​សិល្បៈ​ទស្សនីយភាព ដើម្បី​ឱ្យ​គាត់ ជួយ​ថែរក្សា និង​ផ្ទេរ​ចំណេះដឹង​របស់​ពួក​គាត់ ទៅ​ជំនាន់​ក្រោយ ។ យើង​មិន​ត្រូវ​ឱ្យ​ចំណេះ ដឹង​លើ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​យើង រលាយ​បាត់​ទៅ​ជាមួយនឹង​មរណភាព​សិល្បករ​ចាស់ទុំ​នោះ​ទេ ។ ត្រូវ​បន្ដ​យកចិត្ដទុកដាក់ ស្វែងរក​វិធីសាស្ដ្រ​បើក​វគ្គ​វិ​ក្រឹ​ត​ការ ឬ​ការ ហ្វឹកហ្វឺន​បន្ថែម​ជូន​សិល្បករ​ចាស់ទុំ ដើម្បី ប្រគល់​សញាបត្រ​ជូន​ពួក​គាត់​សំដៅ​លើកទឹកចិត្ដ​សិល្បករ​ចាស់​ៗ​ដែល​បាន​ខិតខំ​បំរើ​វិស័យសិល្បៈ​ជាតិ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មកហើយ​។
  5. -​ទន្ទឹម​នឹង​ការ​អភិរក្ស ត្រូវ​ខិតខំ​អភិ វឌ្ឍន៍ និង​ធ្វើ​ឱ្យ​សិល្បៈ​នាដកម្ម​របស់​យើង មាន​ភាព​ទំនើប ។ ប៉ុន្ដែ​រាល់​ភាព​ទំនើប​កម្ម ទាំងឡាយ​មិន​ត្រូវ​ឱ្យ​បាត់​លក្ខណៈ​ដើម អត្ដ សញាណ ឬ​ពណ៌​សំបុរ​របស់​ជាតិ​ពោល​គឺ បុរាណ​មិនយឺត សម័យ​មិន​បរទេស ។
  6. -​ត្រូវ​ខិតខំ​ប្រែក្លាយ​ផលិតផល​ល្ខោន នាដកម្ម​ខ្មែរ​ឱ្យទៅ​ជា​ឧស្សាហកម្ម​វប្បធម៌ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​តាម​រយៈ​ការ សំដែង ឬ​ការ​ថត​ល្ខោន ការ​ថត​បទ​ភ្លេង បទ ចំរៀង និង​របាំ​ប្រពៃណី​ជាតិ​យើង​ឱ្យ​បាន ច្រើន ដើម្បី​ផ្សព្វផ្សាយ និង​ធ្វើ​អាជីវកម្ម ដើម្បី​បំរើ​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍន៍ សិល្បៈ​ទស្សនីយភាព​យើង​ឱ្យ​បាន​ល្អ​ក្នុង​ពេល​ចំពោះ​មុខ និង​ទៅ​អនាគត ។
  7. -​ត្រូវ​លើក​ស្ទួយ​ការ​សិក្សា​ស្រាវជ្រាវ ការ​ចងក្រង​រក្សា​ទុក ការ​ផ្សព្វផ្សាយ និង​ការ បោះពុម្ពផ្សាយ​នូវ​ស្នាដៃ​ល្ខោន​នាដកម្ម​ខ្មែរ គ្រប់​រូបភាព​ឱ្យ​បាន​គង់វង្ស និង​រីក​ចំរើន​ទៅ អនាគត ។ ទន្ទឹម​នេះ ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​រស់ ឡើង​វិញ​នូវ​ទំរង់​ល្ខោន​ដែល​ប្រុង​នឹង​បាត់បង់ និង​អភិវឌ្ឍន៍​ទំរង់​ទាំងនោះ​ឱ្យ​មាន​ភាព​ពេញ និយម និង​រីក​ដុះដាល​ទៅ​អនាគត ។ ត្រូវ​បន្ដ ខិតខំ​សាកល្បង​ទំរង់​ល្ខោន​ថ្មី​លើ​ខឿន​ល្ខោន ចាស់ ដែល​មាន​ចរិត និង​លក្ខណសម្បត្ដិ​ល្ខោន ខ្មែរ​ជា​មូលដ្ឋាន ។
  8. -​ត្រូវ​ខិតខំ​អនុវត្ដ​ឱ្យ​បាន​ល្អ​នូវ​ច្បាប់ កម្មសិទ្ធិបញា ដើម្បី​លុប​បំបាត់​ការ​លួច​ចម្លង ស្នាដៃ​អ្នក​ដទៃ​ដោយ​ងងឹតងងល់ ។ ពិត ណាស់ ជាតិ​យើង ដូនតា​យើង​ជា​ស្ថាបនិក ជា​អ្នក​ផលិត និង​ជា​ពិស្ណុការ ។ សូម​មើល ស្នាដៃ​ប្រាសាទបុរាណ អក្សរសាស្ដ្រ អក្សរ សិល្ប៍ សិល្បៈ​វប្បធម៌​ខ្មែរ​គ្រប់​ប្រភេទ សុទ្ធ តែ​ប្រសូត​ចេញពី​កំពូល​បញាញាណ​របស់​បុព្វ បុរស​ខ្មែរ ។ ដូច្នេះ​ត្រូវ​ខិតខំ​រៀនសូត្រ​តាម គំរូ​វីរភាព និង​ឧបនិស្ស័យ​ច្នៃប្រឌិត​របស់​ដូន តា​យើង ។

ប្រទេស​ដើម្បី​លើក​ស្ទួយ​សមត្ថភាព​យល់​ដឹងរបស់​សិល្បករ​មហាជន​យើង ។ត្រូវ​លើក​ស្ទួយ​ការ​អភិវឌ្ឍន៍​ធនធាន​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង អ្នក​សំដែង អ្នក​បច្ចេក ទេស​វប្បធម៌​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ពីព្រោះ​ធនធាន​មនុស្ស​វិស័យ​នេះគឺជា​កត្ដា​សំខាន់ណាស់ ។ ទំរង់​ល្ខោន​មាន​មិន​តិច​ជាង​២២ទំរង់​ទេ ប៉ុន្ដែ​ធនធានមនុស្ស​ដែល​មានការយល់​ដឹង​ច្បាស់លាស់​អំពី​ទំរង់​ល្ខោន​ទាំងនេះនៅ​មាន​កំរិត​នៅឡើយ ។ ក្នុង​ន័យ​នេះក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​​ល្បៈ និង​ស្ថាប័នវប្បធម៌​គ្រប់​លំដាប់ថ្នាក់គួរ​មានកម្ម​វិធីច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​វិស័យ​ល្ខោន​នាដកម្ម​ខ្មែរ ។លោក​ហ៊ឹ​ម ឆែម រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ថា មហោស្រពសិល្បៈ​ល្ខោន​នាដកម្ម​ខ្មែរ​លើក​នេះ​​គឺ​មាន ការ​ចូលរួម​យ៉ាង​កុះករ​ពី​បណ្ដា​ក្រុម​សិល្បៈ អាជីពនិង​មហាជន​មក​ពី​រាជធានី ខេត្ដនិង បណ្ដា​សមាគម​សិល្បៈ​មក​ពី​អង្គការ​មិនមែន រដ្ឋាភិបាល​សរុប​ចំនួន​២៧​ក្រុមដែល​រួម​មានសិល្បករ​ចំនួន​១.៣៧៤​នាក់ ចែក​ជា​៧​ទំរង់រួម​មាន​ល្ខោនបាសាក់ យីកេ ល្ខោននិយាយ របាំ​រឿង ល្ខោន​សៀ​ក ល្ខោនស្បែក​ធំ និង ស្បែក​ពណ៌ និង​ល្ខោន​ភ្លេង​ការ ។

លោក​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហាញ​រឿង​ដែល​បាន​សំដែង​ក្នុងរយៈពេល​១២​ថ្ងៃ​មាន

  • ១-​ល្ខោន​យីកេ​រឿង “​ពុទ្ធប្រវត្ដិ​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដតាកែវ​។
  • ២-​ល្ខោន​យីកេ​រឿង “​ប្រវត្ដិ​ភ្នំ សំពៅ​”​សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដ​បាត់ដំបង ។
  • ៣-​ល្ខោន​យីកេ​រឿង “​មេកន្ទ្រាញ​ភ្នំ ខ្ជោល​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដ​កំពង់ស្ពឺ
  • ៤-​ល្ខោន​យីកេ​រឿង “​ទណ្ឌកម្ម​ជីវិត​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដកំពង់ឆ្នាំង ។
  • ៥-​ល្ខោន​យីកេ​រឿង “​ឃុន​ហ្លួង​ព្រះស្ដេច​កន​” សំដែង​ដោយ​ក្រុម​សិល្បៈ​បញ្ជាការដ្ឋាន​អង្គរក្ស ។
  • ៦-​ល្ខោន​យីកេ​រឿង “​ចាប​ចៀប កប្បាស​” សំដែង​ដោយ​ក្រុម​សិល្បៈ​សមាគម ខ្មែរ​អមតៈ ។
  • ៧-​ល្ខោនបាសាក់​រឿង “​ដួង សុវណ្ណ​ច័ន្ទ​គិរី​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដកែប ។
  • ៨-​ល្ខោនបាសាក់​រឿង “​ខ្លា​អស់ លក្ខណ៍​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដ​កោះកុង ។
  • ៩-​ល្ខោនបាសាក់​រឿង “​បន្ដោងមរតក​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដ​ស្វាយរៀង ។
  • ១០-​ល្ខោនបាសាក់​រឿង “​ដួង​កែវ ជីវិត​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដ​សៀមរាប ។
  • ១១-​ល្ខោនបាសាក់​រឿង “​តេ​ជោ​មាស​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដកំពង់ធំ​។
  • ១២-​ល្ខោនបាសាក់​រឿង “​មរតក​កូនភ្លោះ​” សំដែង ដោយ​ក្រុម​សិល្បៈ​ខេត្ដព្រៃវែង ។
  • ១៣-​ល្ខោន​បា​សាក់​រឿង “​ទិព្វ​សង្វារ​” សំដែងដោយ​ក្រុម​សិល្បៈ​បញ្ជាការដ្ឋាន​អង្គរក្ស ។
  • ១៤-​ល្ខោនបាសាក់​រឿង “​ទំនួញ​ផ្សោត​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដក្រចេះ ។
  • ១៥-​ល្ខោនបាសាក់​រឿង “​ថ្នាំ​សួគ៌​កំហែង​ភព​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដកំពង់ចាម ។
  • ១៦-​ល្ខោនបាសាក់​រឿង “​តារា​វិ​ឆ័​យ​ម៉ា ល័យ​សុរិយា​” សំដែង​ដោយ​ក្រុម​សិល្បៈ​រាជធានី​ភ្នំពេញ ។
  • ១៧-​ល្ខោនបាសាក់​រឿង “​បណ្ដាំមរតក​” សំដែង​ដោយ​ក្រុម​សិល្បៈ ខេត្ដបន្ទាយមានជ័យ
  • ១៨-​ល្ខោនបាសាក់ រឿង “​បណ្ដាំ​ព្រះ​គោ​” សំដែង​ដោយ​ក្រុម សិល្បៈ​ខេត្ដកំពត ។
  • ១៩-​ល្ខោនបាសាក់​រឿង “​ព្រះ​ឃោ​បុត្រ​-​បុត្រ​ព្រះ​សុរិយា​” សំដែង ដោយ​ក្រុម​សិល្បៈ​ខេត្ដកណ្ដាល ។
  • ២០-​ល្ខោននិយាយ​រឿង “​ផ្កា​រីក​ឥត​ទង​” សំដែង ដោយ​ក្រុម​សិល្បៈ​ខេត្ដរតនគិរី ។
  • ២១-​ល្ខោន និយាយ​រឿង “​កូន​ខុស​ហើយ​ម៉ែ​” សំដែង ដោយ​ក្រុម​សិល្បៈ​ខេត្ដ​ប៉ៃលិន ។
  • ២២-​របាំ រឿង “​ភ្ជាប់​និស្ស័យ​ស្បៃ​កប្បាស​ទេស​” សំដែង​ដោយ​ក្រុម​សិល្បៈ​ខេត្ដមណ្ឌលគិរី​។
  • ២៣-​របាំ​រឿង “​រដូវ​យាត្រា​ចរ​“ សំដែង ដោយ​ក្រុម​សិល្បៈ​វិទ្យាស្ថាន​សិល្បៈ​ខ្មែរ​។
  • ២៤-​ល្ខោន​ស្រមោល​ស្បែក​ធំ​រឿង “​សុក្ក​ចា​” សំដែង​ដោយ​ក្រុម​សិល្បៈ​សុវណ្ណ​ភូមិ ។
  • ២៥-​ល្ខោនស្បែក​ពណ៌​រឿង “​ព្រះ​ធិ​ន​វង្ស និង នាង​ពៅ​” សំដែង​ដោយ​ក្រុម​សិល្បៈ​គោកធ្លក ។
  • ២៦-​ល្ខោន​សៀ​ក​រឿង “​ពុទ្ធោ​”  សំដែង​ដោយ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ ។
  • ២៧- ល្ខោន​ភ្លេង​ការ​រឿង “​ពិធី​បុកល័ខ​” សំដែងដោយ​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ ។

លោក​រដ្ឋមន្ដ្រី​ហ៊ឹ​ម ឆែម បាន​អះអាង​ថាស្នាដៃ​សិល្បៈ​ទាំង​២៧​រឿង​នេះ សុទ្ធតែ​មានគុណភាព​ដោយឡែក​ៗ​ពី​គ្នា​ស័ក្ដិសម​នឹងទទួល​បាន​រង្វាន់​លើក​សរសើរនិង​ពាន​លើកទឹកចិត្ដ ។ ទន្ទឹម​នេះ គណៈមេប្រយោគ​នៅបាន​វាយតំលៃ​ចំពោះ​ស្នាដៃ​តែង​និពន្ធ​ល្អសំរាប់​ផ្ដល់​ពានរង្វាន់​លើក​សរសើរ​ចំពោះ​អ្នកនិពន្ធ​ឆ្នើម​ចំនួន​១៧​រូប​ទៀត​ផង ។