ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទីកន្លែង​របស់​មនុស្ស​សម័យ​បុរាណ​នៅហ្លួង​បា្របាង​ប្រទេសឡាវ​មានអាយុកាល​ជិត២​ពាន់​ឆ្នាំ

14 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​គំរោង​ស្រាវជ្រាវ​បុរាណវិទ្យា​ក្នុង​តំបន់​ទន្លេមេគង្គ​កណ្ដាល​របស់​ឡាវ (Loas-Mdiddle Mekong Archaeological Research Project) (MMARP) បានបញ្ជាក់ ​ពី​ការ​ប្រទះ​ឃើញ​ប្រភព​របស់​មនុស្ស​ក្នុង​សម័យ​បុរាណ រួម​ទាំង​ប្រភព​បញ្ចុះសព នៅ​ក្នុងភូមិ​សៀង​មួក ហ្លួង​ប្រា​បាង ដែល​ជារាជធានី​របស់​ប្រទេស​ឡាវ ។

អ្នកជំនាញ​ផ្នែក​គំរោង​ស្រាវជ្រាវ​បុរាណវិទ្យា​ក្នុង​តំបន់​ទន្លេមេគង្គ​កណ្ដាល​របស់​ឡាវ (Loas-Mdiddle Mekong Archaeological Research Project) (MMARP) បានបញ្ជាក់​ពី​ការ​ប្រទះ​ឃើញ​ប្រភព​របស់​មនុស្ស​ក្នុង​សម័យ​បុរាណ រួម​ទាំង​ប្រភព​បញ្ចុះសព នៅ​ក្នុងភូមិ​សៀង​មួក ហ្លួង​ប្រា​បាង ដែល​ជារាជធានី​របស់​ប្រទេស​ឡាវ ។

លោក​ប៊ុ​ន​ហៀ​ង បួ​ស៊ី​ឌែ​ង នាយក MMARP បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ជីកប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ​រួមមាន​ទាំង​កោដ្ឋ​ធ្វើ​ពី​ដី​ដុត​សំរាប់​រក្សា​ទុក​ឆ្អឹងមនុស្ស​ដែល​វត្ថុ​ទាំងនោះ​បាន​បញ្ជាក់​ថា ប្រទេស​ឡាវ​ជា​ប្រភព​អរិយធម៌​តាំងពី​បរមបុរាណ​មក ។ តាម​កាសែត​ឡាវ​បាន​ផ្សាយដោយ​យោង​លើ​សំដី​របស់​លោក​ប៊ុ​ន​ហៀ​ង
ថា “​យើង​នៅ​មាន​ប្រទះ​ឃើញ​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ថ្ម​ដែល​អ្នក​បុរាណ​ប្រើ​សំរាប់​ដុតភ្លើង កាំបិត រួម​ទាំង​ឆ្នាំង​ចំអិន​អាហារ​ដែលបែកបាក់ សំបកខ្យង កំទេចកំទី​អាហារ​ដែលទុក​ចោល និង​រូបសំណាក​ព្រះ​ពុទ្ធរូប​ផង
ដែរ​” ។

លោកស្រី​ច​យ វ៉ា​យ (Joyee White) អ្នក​ស្រាវជ្រាវ​គំរោងការ​ខាងលើ​បាន​ថ្លែង​ថា នៅ​មិន​ទាន់​មានការ​កំណត់​ពេលវេលា​ដែលវត្ថុ​ប្រើប្រាស់​ទាំងនោះ​ត្រូវ​បាន​ផលិត​ឡើងឡើយ ។ វត្ថុ​បុរាណ​ទាំងឡាយ​ដែល​ប្រទះឃើញ​នឹង​បញ្ជូន​យក​ទៅ​វិភាគ​នៅ​សហរដ្ឋអា​មេ​រិ​ក នៅ​មុន​ពេល​យក​មក​ដាក់​តាំងបង្ហាញ​នៅ​ក្នុង​ប្រទេស​ឡាវ ។
កាសែត “​វៀង​ច័ន្ទ​ថែម​” បាន​ចុះ​ផ្សាយរឿងរ៉ាវ​ខាងលើ​ដោយ​យោង​តាម​សំដី​របស់លោកស្រី​ច​យ​វ៉ា​យ​ថា វត្ថុ​ដែល​ក្រុម​អ្នក​ជីកកកាយ​ដី​បាន​ប្រទះ​ឃើញ​នោះ គឺជា​គំរូ​ដំបូងនៃ​ការ​បញ្ចុះសព​មនុស្ស​ក្នុង​យុគសម័យលោហៈ​ជា​យុគសម័យ​ដែល​មនុស្ស​ចេះ​ប្រើលោហៈ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់ និង​អាវុ​ធ​។ បំណែក​ឆ្អឹង​មនុស្ស​ដែល​ប្រទះ​ឃើញ រួម​មាន​លលាដ៍ក្បាល ឆ្អឹង​ស្មងជើង និងដៃ​ដោយ​សន្និដ្ឋាន​ថា អាច​មាន​អាយុ​ជាង ២.០០០​ឆ្នាំ​មុន ដែល​អាស៊ី​អាគ្នេយ៍​ស្ថិត​ក្នុងយុគសម័យ​លោហៈ ។ ការ​ប្រទះ​ឃើញ​នេះស្ថិត​ក្នុង​គំរោងការ​បុរាណវិទ្យា​ក្នុង​តំបន់​ទន្លេ មេគង្គ​ប៉ែក​កណ្ដាល​ដែល​ជា​កិច្ច​សហប្រតិបត្ដិការ​រួម​រវាង​ស្ថាប័ន​កេរ​មតក​ពិភពលោក​នៃប្រទេស​ឡាវ និង​សារមន្ទីរ​នៃ​មហា​វិទ្យាល័យ​ផេ​ន​ស៊ី​ល​វ៉ា​នី​ញ៉ា សហរដ្ឋអាមេរិក ។

លោកស្រី​ច​យ​វ៉ា​យ​បាន​បញ្ជាក់​ទៀត​ថា ការ​ស្រាវជ្រាវ​ល្អាង​ខាងលើចាប់ផ្ដើម​ឡើងតាំងពី​ខែមីនា ឆ្នាំ​២០០៩ ដោយ​មានការ​ស​ន្និដ្ឋា​ន​ថា នឹង​មាន​បំណែក​សំណល់​ស្ថិត​ក្នុង​យុគសម័យ​បុរេប្រវត្ដិ ។ លោកស្រី​ច​យ​វ៉ា​យ បាន​បញ្ជាក់​ថា “​ខ្ញុំ​គិត​ថា តំបន់​ដែល​យើងស្រាវជ្រាវ​រក​ឃើញ​មាន​អាយុ​ប្រហែល ២.០០០​ឆ្នាំ​មុន ជា​តំបន់​ស្ថិត​ក្នុង​ដែនដី​អាស៊ី អាគ្នេយ៍​នៃ​យុគសម័យ​លោហៈ និង​បាន​ប្រទះឃើញ​លក្ខណៈ​ប្រពៃណី​នៃ​ការ​បញ្ចុះសព​ខុស​ប្លែក​ពី​អំឡុង​ពេល​នៃ​យុគសម័យ​បុរេប្រវត្ដិផង​ដែរ​” ។
នេះ​ចាត់​ទុក​ថា ជា​លើក​ដំបូង​ដែល​ក្រុមអ្នក​ជីក​ស្រាវជ្រាវ​ប្រទះ​ឃើញ​នូវ​ភស្ដុ​តាង ដែល​អ្នកជំនាញ​និយាយ​ថា ជា “​ការ​បញ្ចុះសព​លើក​ទី​២ (Secondary Burial) ជា​រូបភាព​នៃ​វិធីសាស្ដ្រ​បញ្ចុះសព​របស់​មនុស្សសម័យ​បុរេប្រវត្ដិ ។ ការ​ស្រាវជ្រាវ​ឃើញលើក​នេះ បាន​បង្ហាញ​រូបភាព​នៃ​ការ​បញ្ចុះសព​ដោយ​យក​ក្បាល និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង កាយ​បញ្ចូល​ទៅ​ក្នុង​ក្រឡ​ឬ​កោដ្ឋ រួច​កប់ទៅ​ក្នុង​ដី ។ តាម​ប្រភព​ពី​កាសែត​ខាងលើបាន​ផ្សាយ​ទៀត​ថា នៅ​មុន​ពេល​យក​បំណែករាង​កាយ​ទៅ​ដាក់​ក្នុង​ក្រឡ​មាន​ន័យ​ថា រាងកាយ​របស់​អ្នក​ស្លាប់​ត្រូវ​បាន​ពន្លះ​យក​សាច់ចេញ ឬ​ជួនកាល​ក្រោយ​ពី​ស្លាប់​ផ្នែក​ផ្សេង​ៗនៃ​រាង​កាយ​ត្រូវ​បាន​ប្រមែប្រមូល​ទុក​មុននឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រឡ ឬ​កោដ្ឋ និងកប់​ទៅ​ក្នុង​ដី​” ៕