ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​អ្នក​បើក​បរ​​រថយន្ត​​យីឌុប​​ដែល​បុក​ទួរីស​ស្លា.ប់​5​នាក់​​របួស​2​នាក់​

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​ដែល​​បណ្តាល​ឱ្យ​​ស្លា.ប់​​អ្នក​ដំណើរ​ ​ចំនួន​៥​នាក់ យ៉ាង​អាណោច​អាធ័ម​ទាំងព្រឹក​​ព្រលឹម​​​ថ្ងៃ​ទី៣១ ​កក្កដា ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​តែ​សែន ឃុំ​​សូទិព្វ ​ស្រុក​ជើង​ព្រៃ រវាង​រថយន្ត​ទួរីស​ប្រភេទ​១២​កៅ​អី និង​រថយន្ត​​យីឌុប​​ពាក់​ស្លាក​លេខ​​ភ្នំពេញ 3B-2371 ហើយ​នគរ​បាល​ប្រាប់​ថា ​អ្នក​បើក​​បរ​រត់​បាត់​នោះ​មិន​ពិត​ទេ ​គឺ​​ចាប់​ខ្លួន​បាននៅ​ចម្ងាយ​ប្រមាណ​​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​កើត​ហេតុ​។

ខេត្តកំពង់ចាម ៖ ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​ដែល​​បណ្តាល​ឱ្យ​​ស្លាប់​​អ្នក​ដំណើរ​​ចំនួន​៥​នាក់ យ៉ាង​អាណោច​អាធ័ម​ទាំងព្រឹក​​ព្រលឹម​​​ថ្ងៃ​ទី៣១ ​កក្កដា ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​តែ​សែន ឃុំ​​សូទិព្វ ​ស្រុក​ជើង​ព្រៃ រវាង​រថយន្ត​ទួរីស​ប្រភេទ​១២​កៅ​អី និង​រថយន្ត​​យីឌុប​​ពាក់​ស្លាក​លេខ​​ភ្នំពេញ 3B-2371 ហើយ​នគរ​បាល​ប្រាប់​ថា ​អ្នក​បើក​​បរ​រត់​បាត់​នោះ​មិន​ពិត​ទេ ​គឺ​​ចាប់​ខ្លួន​បាននៅ​ចម្ងាយ​ប្រមាណ​​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​កើត​ហេតុ​។

លោក​អនុសេនីយ៍​ឯក អ៊ឹម ហ៊ុំ ​អធិការ​រង​នគរ​បាល​​ស្រុក​ជើង​ព្រៃទទួល​ផែន​ស​ណ្តាប់​ធ្នាប់​​ប្រាប់​ឱ្យ​ដឹង​ថា ​តាម​​មន្ត្រី​​​​នគរបាល​​​ចរា​ចរស្រុក​ដែល​​ទៅ​ពិនិត្យ​​ដល់​កន្លែង​កើត​ហេតុ​នោះ​ឃើញ​ថា ​ដោយ​សារ​កម្លាំង​បុក​​​រ​វាង​រថយន្ត​ទួរីស​ដឹក​​អ្នក​ដំណើរ និង​រថយន្ត​យីឌុប​ម៉ាក FUSO នោះ ធ្វើ​ឱ្យ​រថយន្ត​​ដឹក​អ្នក​ដំណើរ​ផ្លោង​​ខ្ទាត​ចម្ងាយ​៨,២០​ម៉ែត្រ ​រង​ការ​​ខូច​ខាត​ខ្ទេច​ខ្ទីស្ទើរ​ទាំងស្រុង ហើយ​អ្នក​ដំណើរ​​ចំនួន​៥​នាក់​បាន​ស្លាប់ និង​រង​របួស​ធ្ងន​់​ចំនួន​២​នាក់ ។

អ្នក​​បើក​បរ​រថយន្ត​ធំ​ឈ្មោះ​ទ្រី សំណាង ភេទ​ប្រុស អាយុ​២៨​​ឆ្នាំ ​បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាន​​ប្រហែល​​ជា​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ​ក៏ត្រូវ​កម្លាំង​នគរបាល​​ចរា​ចរ​ស្រុក​​រួម​ជា​មួយ​នគរបាល​សេដ្ឋ​កិច្ច​ខេត្ត និ​ងកម្លាំង​​អាវុធ​ហត្ថ​ស្រុក​ជើង​ព្រៃ​​ចេញអន្តរា​គមន៍​​តាម​ចាប់​ខ្លួន​បាន​ ក្នុង​ពេល​រត់​ឡើង​ទៅជិះ​រថយន្ត​មួយ​គ្រឿង​​ទៀត បម្រុង​គេច​ខ្លួន។ ក្រោយ​ពី​បាន​ហៅ​​ឱ្យ​ចុះពី​លើ​រថយន្ត​នោះ​ហើយ ​ក៏​រត់​ចូល​សំដៅ​​ទៅ​ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ​តែ​​ត្រូវ​បាន​ចាប់​ជាប់​ រួចបញ្ជូន​ទៅ​កាន់​​អធិ​ការ​ដ​្ឋាន​​​នគរ​បាល​ស្រុក​ជើង​​ព្រៃ ។

តាម​អ្នក​បើក​​​បរ​រថយន្ត​ធំ​ឈ្មោះ​ទ្រី សំណាង ​បាន​ឆ្លើយ​ថា នៅវេលា​ម៉ោង​ប្រហែល​៤​និង​​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​៣១ កក្កដា ​រូបគេ​បាន​បើក​រថយន្ត​ចេញពី​​អូរ​បែក​ក្អម រាជធានី​ភ្នំពេញ ជា​មួយ​នឹង​ព្រូ​ម្នាក់​ឈ្មោះ​​ចន្ទ ​ឆ្ពោះ​មក​កាន់​ព្រំដែន​វៀតណាម​ជាប់​នឹង​ខេត្ត​កំពង់ចាម ។ ​ពេល​​មក​ដល់​ខាង​លិច​ស្គន់​ចម្ងាយ​ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ ​មាន​រថយន្ត​ម​ា៉ក​សាន់យ៉ុង​មួយ​គ្រឿង​ដែល​បើក​​ស្រប​ទិស​គ្នា​​​ជា​មួយ​នឹង​រថយន្ត​​របស់​ខ្លួន​​ចេញ​ពី​លិច​មក​​កើត​បត់​មក​ខាង​ឆ្វេង ​ដែល​​​ឃើញ​​បែប​នេះ​រូប​​​គេ (ទ្រី​ សំណាង) ​ក៏​ជាន​់ហ្វ្រាំង​ទប់ ។ ​ពេល​នោះ​​ក៏​មាន​រថយន្ត​ទួរីស​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​បើក​បញ្ច្រាស​​ទិស​​គ្នា​មក​ពី​ខាង​មុខ ​បាន​បើក​​ចៀស​ពី​រថយន្ត​សាន់យ៉ុង ​មក​ចំ​​ពី​ខាង​មុខ​​​រថយន្ត​របស់​គេ ហើយបើ​សិន​ជា​​ចៀស​រថយន្ត​​តូច​នេះ​ក៏​នឹង​ត្រូវ​ទៅ​​បុក​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​​ដែល​ស្ថិត​នៅ​ខាង​ស្តាំ​ដៃ​មិន​ខាន​ ទើប​​​ខ្លួន​សុខចិត្ត​ទៅតាម​ដំណើរ​តែ​ម្តង​ទៅ ។

លោកអនុសេនីយ៍ឯក អ៊ឹម ហ៊ុំប ញ្ជាក់ថា ចំពោះ​សព​​ជន​រងគ្រោះ​ទាំង៥នាក់ដែលបាន​តម្កល់​​ទុក​នៅមន្ទីរពេទ្យ​បង្អែកស្រុកជើងព្រៃនោះ ត្រូវបានក្រុមសាច់​ញាតិមកទទួលយកទៅអស់​ហើយ។ ឯសពស្រ្តីទី៥ ដែលមិនស្គាល់អត្ត​សញ្ញាណ​នោះ ត្រូវបាន​ស្គាល់​ហើយនា​វេលា​ម៉ោង​​ជាង​៧យប់ថ្ងៃទី៣១កក្កដា គឺ​ឈ្មោះ​ហ៊ន់ គន្ធា អាយុ​៣៥ឆ្នាំ រស់នៅភូមិ​អណ្តូង​ត្រាំង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ។ មូល​ហេតុ​​នៃ​គ្រោះថ្នាក់​នេះ ដោយ​សារតែ​រថយន្ត​ធំ​បានរេចង្កូតមកបុក​រថយន្ត​ទួរីសដឹកអ្នក​ដំណើរ៕