ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​​ជប៉ុន​-ចិន និង​​កូរ៉េ​ខាង​ត្បូង​ត្រូវ​​លុប​ចោល

13 ឆ្នាំ មុន

មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ជប៉ុន​​អះ​អាង​បញ្ជាក់​ថា កិច្ច​ប្រជុំ​ដែលគ្រោង​ធ្វើ​ឡើងក្នុង​សប្តាហ៍​នេះ​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី ​ក្រសួង​សេដ្ឋ​កិច្ច​​របស់​​ប្រទេស​​ជប៉ុន ចិន និង​​កូរ៉េ​ខាង​ត្បូង ដែលគ្រោង​រៀបចំ​ឡើងនៅ​ក្នុង​ទីក្រុង​ហា​ណូយ ប្រទេស​វៀត​ណាម ត្រូវបាន​លុបចោល​វិញ ។ កិច្ច​ប្រជុំ​នោះដំបូង​ត្រូវគ្រោង​ធ្វើ​រយៈ​​ពេល​៣​ថ្ងៃ​​នៅ​ក្រៅ​វេទិកា​នៃ ​កិច្ច​ប្រជុំ​កំពូលអាស៊ាន ​ថ្ងៃទី​២៩ តុលា ។ ទោះបីជា​បែបណា ការ​លុប​ចោល​​កិច្ច​ប្រជុំ​ដែលគ្រោង​ឡើង​នេះ​បាន​បង្ក​​ឱ្យ​មាន​​ការ​មន្ទិល ​​សង្ស័យ​ថែមទៀត ពី​បញ្ហា​ដែល​ថា

មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ជប៉ុន​​អះ​អាង​បញ្ជាក់​ថា កិច្ច​ប្រជុំ​ដែលគ្រោង​ធ្វើ​ឡើងក្នុង​សប្តាហ៍​នេះ​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​​របស់​​ប្រទេស​​ជប៉ុន ចិន និង​​កូរ៉េ​ខាង​ត្បូង ដែលគ្រោង​រៀបចំ​ឡើងនៅ​ក្នុង​ទីក្រុង​ហា​ណូយ ប្រទេស​វៀត​ណាម ត្រូវបាន​លុបចោល​វិញ ។ កិច្ច​ប្រជុំ​នោះដំបូង​ត្រូវគ្រោង​ធ្វើ​រយៈ​​ពេល​៣​ថ្ងៃ​​នៅ​ក្រៅ​វេទិកា​នៃ​កិច្ច​ប្រជុំ​កំពូលអាស៊ាន ​ថ្ងៃទី​២៩ តុលា ។ ទោះបីជា​បែបណា ការ​លុប​ចោល​​កិច្ច​ប្រជុំ​ដែលគ្រោង​ឡើង​នេះ​បាន​បង្ក​​ឱ្យ​មាន​​ការ​មន្ទិល​​សង្ស័យ​ថែមទៀត ពី​បញ្ហា​ដែល​ថា តើ​ការ​ពិភាក្សា​រវាង​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន ​លោក​ណា​អូតូ កាន និង​សម​ភាគី​ចិន លោក​វេន​ ជា​បាវ នៅ​​ទីក្រុង​​ហាណូយ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេលកំពុង​មានជំលោះ​ទឹក​ដី​ដ៏​ជូរ​ចត់​​រវាង​​ប្រទេស​ទាំង​២ដែរ​ ឬ​ក៏​អត់​ ។​ ​មន្ត្រី​ជប៉ុន​​និយាយ​​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​​រយៈ​ពេល​៣ថ្ងៃ​នោះ​ត្រូវ​បានលុបចោល​វិញ ដោយ​​សារ​មាន​ផលលំបាក​ក្នុងការ​កែតំរូវ​កាល​បរិច្ឆេទ​របស់​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​នីមួយៗ ៕