ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​តាមដង​ទន្លេ​ខេត្តកំពង់​ឆ្នាំង ត្អូញត្អែរ​ពីដំណាំ​ពោត​ធ្លាក់​​ថ្លៃ​ខ្លាំង​ពេក​

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅពេលទឹកទន្លេ​កំពុង​សម្រុកឡើងខ្លាំងក្នុងខែវស្សានេះ ដំណាំកសិ​ផល​របស់ប្រជាពលរដ្ឋនៅតាមដងទន្លក៏សម្រុកបេះ​ប្រមូលយកមកទីផ្សារដែរ ព្រោះតែការ​ជន់​លិចនៃទឹកទន្លេ​ដែលកំពុងសម្រុកឡើងជារៀងរាល់​ថ្ងៃ។ ក្នុងដំណាំកសិផល​មាន​ដូចជា ត្រប់ ល្ពៅ ម្ទេស

ខេត្តកំពង់ឆ្នាំង ៖ នៅពេលទឹកទន្លេ​កំពុង​សម្រុកឡើងខ្លាំងក្នុងខែវស្សានេះ ដំណាំកសិ​ផល​របស់ប្រជាពលរដ្ឋនៅតាមដងទន្លក៏សម្រុកបេះ​ប្រមូលយកមកទីផ្សារដែរ ព្រោះតែការ​ជន់​លិចនៃទឹកទន្លេ​ដែលកំពុងសម្រុកឡើងជារៀងរាល់​ថ្ងៃ។ ក្នុងដំណាំកសិផល​មាន​ដូចជា ត្រប់ ល្ពៅ ម្ទេស ឪឡឹក​ជាដើមក៏នៅមានផ្លែពោត​ក៏​ត្រូវ​បានប្រជាកសិករសម្រុកបេះយកមកយ៉ាង​ច្រើន​ណាស់ដែរ មិនថាចាស់ ឬខ្ចីនោះទេ ព្រោះ​បើ​ទុក​គង់តែខូចដដែល ហើយកត្តា​នេះ​ធ្វើ​ឱ្យ​ធ្លាក់តម្លៃ​ដែលប្រជាកសិករមានការខកចិត្ត​ណាស់ដែរ ។

នៅកំពង់ផែផ្សារក្រោមខេត្តកំពង់ឆ្នាំង ផ្លែ​ពោតជាច្រើនតោនត្រូវ​ប្រជាកសិករបេះ​យក​មក​លក់មានគំនរដូចភ្នំ ដែលពួកគាត់បាន​ដឹក​មក​ទាំង​ទូកៗ ហើយបានជញ្ជូនមក​ដាក់តាម​ច្រាំង​នៃទន្លេ។

អ៊ំ​ស្រី សុត វឺន អាយុ​៤៨ឆ្នាំ ​មានទីលំនៅ​ភូមិ​កំពង់ហៅ ឃុំ​កំពង់លែង ស្រុក​កំពង់លែង បាននិយាយទាំងមុខស្ងួតថា គាត់​ខាត​ច្រើន​ណាស់​ពីដំណាំពោតនេះ ព្រោះតែ​គាត់​បាន​ចំណាយ​ដើមច្រើនក្នុងការដាំវា។​ កាលពីពាក់​កណ្តាល​ខែកក្កដា តម្លៃពោតនៅបានថ្លៃគ្រាន់​បើ​ដែរ ក្នុងមួយផ្លូន (៥២ផ្លែ) លក់បានតម្លៃ​៥.៥០០​​រៀល ប៉ុន្តែ​មកដល់ចុងខែកក្កដានេះ តម្លៃពោតមួយផ្លូន​ធ្លាក់ចុះនៅ​​ត្រឹមតែ​៣.០០០​រៀល និងខ្លះ​២.៥០០រៀលផង​ ដែលធ្វើឱ្យ​គាត់​​​ខាតបង់យ៉ាងច្រើន។ គាត់បានសំណូម​​ដល់​​អាជ្ញា​ធរ ឬក៏រាជរដ្ឋា​ភិបាល​​សូម​ជួយ​រក​ទីផ្សារ​ឱ្យ​បាន​សមស្របដល់​ពួក​គាត់ជា​កសិករ​សំរាប់ឆ្នាំ​ក្រោយៗ​ផង​ ។

ស្រ្តី​ឈ្មោះ​សុខ នីម ដែលជាអាជីវករទិញ​​​កសិផលយកទៅលក់បោះដុំនៅភ្នំពេញ បាន​និយាយថា គាត់ពេលខ្លះ​ក៏មានខាតដែរ ព្រោះ​តែ​គេបន្ថោកថ្លៃ​នៅ​ពេលវា​សំបូរម្តងៗ​៕