ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​​ក្នុង​កាស៊ីណូ​​មួយនៅ​អាមេរិក​របួស​៧​នាក់

12 ឆ្នាំ មុន

សារ​ព័ត៌​មាន​​អាមេរិក​​រាយ​ការណ៍​ថា ​មនុស្ស ​៧​នាក់​ត្រូវ​របួស​​​កាលពីព្រឹក​ថ្ងៃទី២៤ កក្កដា ក្នុង​នោះ​​​២នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ​ពេល​មាន​ការ​បា.ញ់​ប្រហារ​ក្នុង​កាស៊ីណូ​មួយនៅ​ទីក្រុង SEAT-TLE (ភាគ​ពាយ័ព្យ​​​សហ​រដ្ឋ​អាមេរិក) ។ ការបា.ញ់​ប្រ​ហារ​នោះ​កើត​​មាននាវេលា​ម៉ោង​​​​១ និង​៣០​នាទី​​រំលង​អធ្រាត្រម៉ោ​ងក្នុង​​ស្រុក​ក្នុង​កាស៊ីណូ MUCHIESHOOT

សារ​ព័ត៌​មាន​​អាមេរិក​​រាយ​ការណ៍​ថា ​មនុស្ស ​៧​នាក់​ត្រូវ​របួស​​​កាលពីព្រឹក​ថ្ងៃទី២៤ កក្កដា ក្នុង​នោះ​​​២នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ​ពេល​មាន​ការ​បាញ់​ប្រហារ​ក្នុង​កាស៊ីណូ​មួយនៅ​ទីក្រុង SEAT-TLE (ភាគ​ពាយ័ព្យ​​​សហ​រដ្ឋ​អាមេរិក) ។

ការបាញ់​ប្រ​ហារ​នោះ​កើត​​មាននាវេលា​ម៉ោង​​​​១ និង​៣០​នាទី​​រំលង​អធ្រាត្រម៉ោ​ងក្នុង​​ស្រុក​ក្នុង​កាស៊ីណូ MUCHIESHOOT នៅ ABUBURN ចម្ងាយ​ប្រមាណ​ជា​​៣២​គ.ម​ ​ភាគ​​ខាង​ត្បូង​ក្រុង SEATTLE ។ បុរស​អាយុ​៤២​ឆ្នាំ​ម្នាក់​បានចូល​ក្នុង​កាស៊ីណូ​នេះ ហើយដំបូង​បាញ់​ប្រហារ​លើ​នារី​ម្នាក់ ​និង​បុរស​​ម្នាក់​មុន​ពេល​បាញ់​លើ​មនុស្ស​៥​នាក់ទៀត ។ ​

យោង​តាម​​​ប៉ូលិស​មូលដ្ឋាន​ថា ការ​បាញ់​ប្រហារ​​​នេះ អាច​បណ្តាលមគពីជម្លោះ​​​ និង​អំពើ​​ហិង្សា​ក្នុង​គ្រួសារ ។ ​​បណ្តា​ភ្នាក់​ងារ​សន្តិសុខ ​​កាស៊ីណូ​បាន​ចាប់ខ្លួន​បុរស​នេះ​ ហើយប្រគល់​ទៅ​ឱ្យ​​ប៉ូលិស ។

ក្នុង​ឧប្បត្តិ​​ហេតុមួយទៀត​​មនុស្ស១២​នាក់ ​បានត្រូវ​​របួស​កាលពី​រសៀល​​ថ្ងៃទី​២៣ កក្កដា ​​កន្លងមក​នេះ ​ក្នុង​ឱកាស​​នៃ​ការ​បាញ់​​ប្រហារ​មួយ​ដែល​កើត​មាន​ក្នុងពេល​​តាំងពិព័រណ៍​​រថយន្តមួយ​នៅ​​​ទីក្រុង KENT ក្បែរ​ក្រុង SEATTLE ដែរ ៕