ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បដិសេធ​​​​មិនព្រម​​​បង់​ប្រាក់​​ធានា​​សម្រាប់​ដោះលែង​​​យន្តហោះ​​​​​កូនស្តេច​

12 ឆ្នាំ មុន

កាសែត​​បាងកកប៉ុស្តិ៍​នៅថ្ងៃទី​​​២២ កក្កដា ​​ផ្សាយ​ឱ្យដឹង​ថា ​ថៃនឹង​​ជំទាស់​នឹង​បទបញ្ជា​របស់​តុលាការ​​អាល្លឺម៉ង់​​​ដែល​បញ្ជា​​​ឱ្យ​​​ខ្លួន​បង់ប្រាក់​​​​ធានា​ចំនួន​​​​២០លានអឺរ៉ូ ​ប្រហែល​​​៨៤៦​លាន​បាត ឬ​​ប្រហែល​​​​២៨លាន​ដុល្លារអាមេរិក ​​ដើម្បី​​ជាថ្នូរ​​​នឹង​​ការ​ដោះលែង​វិញ​​នូវយន្តហោះ​​មួយគ្រឿង​​ធុន​ប៊ូអ៊ីង​ ៧៣៧ ដែលថៃ​​​អះអាង​ថា ជា​របស់​រាជ​ទាយាទ​​​វិចរ៉ាឡុង​កន

កាសែត​​បាងកកប៉ុស្តិ៍​នៅថ្ងៃទី​​​២២ កក្កដា ​​ផ្សាយ​ឱ្យដឹង​ថា ​ថៃនឹង​​ជំទាស់​នឹង​បទបញ្ជា​របស់​តុលាការ​​អាល្លឺម៉ង់​​​ដែល​បញ្ជា​​​ឱ្យ​​​ខ្លួន​បង់ប្រាក់​​​​ធានា​ចំនួន​​​​២០លានអឺរ៉ូ ​ប្រហែល​​​៨៤៦​លាន​បាត ឬ​​ប្រហែល​​​​២៨លាន​ដុល្លារអាមេរិក ​​ដើម្បី​​ជាថ្នូរ​​​នឹង​​ការ​ដោះលែង​វិញ​​នូវយន្តហោះ​​មួយគ្រឿង​​ធុន​ប៊ូអ៊ីង​ ៧៣៧ ដែលថៃ​​​អះអាង​ថា ជា​របស់​រាជ​ទាយាទ​​​វិចរ៉ាឡុង​កន ហើយ​​ត្រូវបានរឹបអូស​នៅក្នុង​ទីក្រុង​មុយ​និច ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​​សប្តាហ៍​​មុន​។​

រដ្ឋមន្ត្រី​​​ការបរទេស​​​ផុត​អាណត្តិថៃ លោក​​​កា​ស៊ីត ភិរម្យ ​​​ថ្លែង​ថា រដ្ឋាភិបាល​​នឹង​មិន​បង់ប្រាក់​​ធានា​​​​​​២៨លានដុល្លារ​​​នោះឡើយ ​​ព្រោះយន្ត​ហោះ​​នោះជារបស់រាជទាយាទ​​ មិនមែនជា​របស់​រដ្ឋាភិបាល​​នោះទេ ។ ​លោកកាស៊ីត ​ថ្លែង​ទៀត​ថា ​មន្ត្រី​​​ក្រសួង​​ការបរទេស​​​ នាយកដ្ឋាន​​​អាកាស​ចរណ៍​ស៊ីវិល ​អ្នកតំណាង​​​​កងទ័ព​​អាកាស​​​ចរណ៍​
ភូ​​មិន្ទ​​ និង​អ្នក​ឯកទេស​​​ផ្នែកច្បាប់មួយ​​​ក្រុម​ នឹង​ធ្វើ​ដំណើរ​ទៅ​​កាន់ប្រទេស​អាល្លឺម៉ង់​​ដើម្បី​តស៊ូ​​ប្រឆាំង​​ករណីនេះ​។​

រដ្ឋមន្ត្រី​​​ការបរទេស​ថៃ​ផុតអាណត្តិ​​រូបនេះ ​​​ថ្លែង​ដូច្នេះ​​​ក្រោយពី​​លោក​វិល​ត្រឡប់​ដល់​ប្រទេស​ថៃវិញ​​ពីប្រទេស​អាល្លឺម៉ង់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​រឹបអូសយន្តហោះ​​​នោះ ប៉ុន្តែ​​​​ទទួល​បរា​ជ័យ។ លោកកាស៊ីត ថ្លែង​ថា ព្រះមហាក្សត្រ​​​​​ពុំ​មាន​​ជាប់ពាក់ព័ន្ធ​ជាមួយ​ករណី​​នេះទេ តែ​ករណី​​នេះទាក់ទិន​​​​រវាង​រដ្ឋាភិបាល​ថៃ និង​ក្រុម​ហ៊ុន​​​​​សំណង់​អាល្លឺ​ម៉ង់​មួយប៉ុណ្ណោះ ។​​ យន្តហោះ​​​នេះ​ជា​​ទ្រព្យ​សម្បត្តិ​​​​ឯកជន ហើយត្រូវ​​ចុះបញ្ជី​​ស្របច្បាប់​​ដូច្នេះ ពុំ​​​​មានហេតុ​ផល​​​អ្វី​​ដែល​រដ្ឋាភិ​បាល​​​ត្រូវ​តម្កល់​ប្រាក់ធានា ​ដើម្បីជា​ថ្នូរ​នឹង​​​ការ​ដោះ​លែង​​យន្តហោះ​នោះទេ​។​

យន្តហោះ​​ធុនប៊ូអ៊ីង ​៧៣៧ ​របស់​រាជ​ទាយាទ​​វិចរ៉ាឡុងកន នេះត្រូវបាន​អាល្លឺម៉ង់​​​រឹប​អូស​​កាលពីថ្ងៃទី​​​១២ កក្កដា ​​កន្លង​មក ​ដោយ​ជម្លោះ​​​​មានតាំង​​ពីយូរ​មក​ហើយ​​​​រវាង​រដ្ឋា​ភិ​បាល​​ថៃ និងក្រុមហ៊ុន​​សំណង់​​អាល្លឺម៉ង់​​ Walter Bau ទាក់ទង​នឹង​គម្រោង​​​​សាង​សង់​ផ្លូវ​​មួយ​​តភ្ជាប់​ពី​ទីក្រុង​​​បាងកក ទៅព្រលាន​យន្តហោះ​​​​​​ដនមឿង​។ ករណី​រឹបអូស​​​​យន្តហោះ​​រាជទាហាន​​វិចរ៉ា​ឡុង​កន ​​នេះជា​បញ្ហាថ្មីមួយ​​សម្រាប់​ប្រទេសថៃ។ ​កាលពីថ្ងៃទី​​​២០​ កក្កដា កន្លងមក ​​​តុលាការ​អាល្លឺម៉ង់​​​បានសម្រេច​​​ដោះលែង​​យន្តហោះ​​​​នោះ​វិញ​ក្នុងករណី​​ថៃ​ត្រូវ​​តម្កល់​​ប្រាក់ធានា​​​​​២៨​លាន​ដុល្លារ​សម្រាប់​​យន្តហោះ​​​នេះ ៕​