ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់ពាក្យ​​​សម្តីជាមួយប្តី​រឿង​លុយ​កាក់ ​​ចង.ក​សម្លា.ប់ខ្លួន​​ក្នុងបន្ទប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​ម្នាក់បាន​ចង.ក​​សម្លា.ប់​ខ្លួននៅក្នុងបន្ទប់​​ផ្ទះជួល​​លេខ​​​១៦ ផ្លូវ​​រទេះ​ភ្លើង សង្កាត់​បឹងកក់ទី​​២ ​​ខណ្ឌទួលគោក​ ហើយ​ត្រូវ​​កូនប្រពន្ធ​ដើម​ប្រទះឃើញ​​​កាលពី​វេលា​ម៉ោង​​​​៥​និង​​៣០នាទី​​​ ​ល្ងាច​ថ្ងៃទី​​​២០ កក្កដា។ ការ​ចង.ក​​ធ្វើអត្តឃា.ត​​​នេះ បន្ទាប់ពីមានទំនាស់​ពាក្យ​សម្តី​​ជាមួយ​ប្តីរឿងលុយកាក់​។ ស្ត្រី​​ដែល​គិត​ខ្លី​​នេះ​ឈ្មោះ​​​

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​ម្នាក់បាន​ចង.ក​​សម្លាប់​ខ្លួននៅក្នុងបន្ទប់​​ផ្ទះជួល​​លេខ​​​១៦ ផ្លូវ​​រទេះ​ភ្លើង សង្កាត់​បឹងកក់ទី​​២ ​​ខណ្ឌទួលគោក​ ហើយ​ត្រូវ​​កូនប្រពន្ធ​ដើម​ប្រទះឃើញ​​​កាលពី​វេលា​ម៉ោង​​​​៥​និង​​៣០នាទី​​​​ល្ងាច​ថ្ងៃទី​​​២០ កក្កដា។ ការ​ចង.ក​​ធ្វើអត្តឃាត​​​នេះ បន្ទាប់ពីមានទំនាស់​ពាក្យ​សម្តី​​ជាមួយ​ប្តីរឿងលុយកាក់​។ ស្ត្រី​​ដែល​គិត​ខ្លី​​នេះ​ឈ្មោះ​​​ប៉ាវ ​ខេន ​អាយុ​​​២៨​ឆ្នាំ មាន​ទីលំនៅ​​​​ផ្ទះ​​ជួល​​​​កើតហេតុ​ខាងលើ ​និងមាន​​ស្រុកកំណើត​​នៅ​​ភូមិ​ពូន​ភ្នំ ​ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តាកែវ​។

តាម​សមត្ថកិច្ច​​​បាន​ឱ្យដឹង​ថា ​ស្ត្រី​រូបនេះ​​បាន​ចង.ក​​សម្លាប់ខ្លួន​នឹង​ក្រណាត់​​ភ្ជាប់​​​ទៅ​នឹ​ងធ្នឹម​​​ផ្ទះក្នុងប​ន្ទប់ ​ហើយ​បានស្លាប់​បាត់បង់ជីវិត​។​ តាមព័ត៌មាន​​​ឱ្យដឹង​ទៀត​ថា ​​នៅ​មុនពេល​កើត​ហេតុ​​​ ស្ត្រី​រូបនេះ​​​នៅផ្ទះ​​តែម្នាក់​ឯង​ ពេលដែល​កូន​ប្រុស​ (កូនប្តី​ជាមួយប្រពន្ធមុន) ​ឈ្មោះ​​រ៉ា ថៃ ភេទប្រុស អាយុ​​២០ឆ្នាំ ជាជាង​សំណង់​​ ត្រឡប់​មក​ផ្ទះវិញ ក៏ប្រទះឃើញ​​​ម្តាយចង.ក​សម្លាប់​ក្នុង​បន្ទាប់បាត់​​​ទៅហើយ ​ក៏​ឆោឡោឡើង ​​ព្រមទាំង​​​រាយការណ៍​​ប្រាប់​សមត្ថកិច្ច​​។

ទាក់ទិន​​​​​ការ​ចង.ក​សម្លាប់ខ្លួន​របស់ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​នេះ ​ត្រូវប្តី​ប្រាប់​សមត្ថកិច្ច​​ឱ្យដឹង​ថា ​ដោយសារតែ​​ទំនាស់​ពាក្យ​​សម្តី​​​បន្តិច​បន្តួច ព្រោះ​នៅព្រឹក​​ថ្ងៃទី​​​២០ កក្កដា ​​​បុរស​ជាប្តី​​បានសុំ​ប្រាក់​ប្រពន្ធ​​​ចំនួន​​​​២៥០ដុល្លារ ​​ ដើម្បីទិញ​​ឈើ តែ​ប្រពន្ធ​​បាន​ឱ្យប្រាក់តែ​​​​​១៤០​ដុល្លារ ​ទើបមាន​ទំនាស់​​​ពាក្យ​​សម្តីជាមួយគ្នា​​​​​នៅពេលនេះ ក្រោយ​មក​ ប្តី​​​​​ចេញ​ទៅ​​​ធ្វើ​ជាង​សំណង់បាត់ទៅ មិន​នឹក​ស្មាន​​​ថា ប្រពន្ធគិតខ្លី​ចង.ក​ធ្វើ​អត្តឃាតបែប​នេះ​ទាល់តែ​​សោះ៕