ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនអើយខំរៀន (បទកាកគតិ)

12 ឆ្នាំ មុន

-កូនអើយខំរៀន ចំណេះរបៀន ជាស្ពានចំលង
ចោរលួចមិនបាន ដូចទ្រព្យធនផង កូនប្រាថ្នាប៉ង
ឱ្យបានសំរេច ។
-ម៉ែឪកូនផ្តាំ កូនត្រូវចងចាំ ចាំហើយកុំភ្លេច
ម៉ែឪកូនប្រាប់ ត្រាប់កុំកែគេច ពេលបានសំរេច
នោះហើយជាកេរ ។

-កូនអើយខំរៀន    ចំណេះរបៀន    ជាស្ពានចំលង
ចោរលួចមិនបាន    ដូចទ្រព្យធនផង    កូនប្រាថ្នាប៉ង
    ឱ្យបានសំរេច ។
-ម៉ែឪកូនផ្តាំ    កូនត្រូវចងចាំ    ចាំហើយកុំភ្លេច
ម៉ែឪកូនប្រាប់    ត្រាប់កុំកែគេច    ពេលបានសំរេច
    នោះហើយជាកេរ ។
-កូនអើយខំរៀន    ស្តាប់ការទូន្មាន    គ្រូប្រៀនស្តីជេរ
ចង់ឱ្យកូនចេះ    ចំណេះសព្វមេ    កូនកុំគេចកែ
    ព្យាយាមរាល់ថ្ងៃ ។
-ម៉ែឪកូនផ្តាំ    បើកូនចងចាំ    ត្រាប់គ្រប់សេចក្តី
សង្ឃឹមថ្ងៃមុខ    កូនមានតំលៃ    បានផលកំរៃ
    ព្រោះកូនចេះដឹង ។
-កូនអើយខំរៀន    ម៉ែឪទូន្មាន    ខ្លីៗប៉ុណ្ណឹង
ចង់ឱ្យកូនខ្ពស់    សមយសកូនប្រឹង    ម៉ែឪសូន្យឈឹង
    ក៏បិទភ្នែកជិត ។
-ម៉ែឪកូនផ្តាំ    ប្រុសស្រីចងចាំ    ចាំហើយរិះគិត
កុំដើរផ្លូវខុស    យកពាលជាមិត្ត    ទំរាំចេះគិត
    ហួសពេលហើយកូន ៕
                     និពន្ធដោយលោកវរសេនីយ៌ឯក ហេង សម្បត្តិ