ទីភ្នាក់ងារព័ត៌មានជាតិអ៊ូស្បេគីស្ថានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូស្បេគីស្ថាន កាលពីថ្ងៃទី២០ កក្កដា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស១៣នាក់ និងរបួសច្រើននាក់។ តាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាមេរិកឱ្យដឹងថា បាតុភូតរញ្ជួយដីដែលកើតឡើងនៅប្រទេសកៀហ្ស៊ីស៊ីស្ថានមានកម្រិតខ្លាំងគួរសម ធ្វើឱ្យកក្រើកតំបន់ជាច្រើនដែលនៅក្បែរចំណុចកណ្តាលរបស់វា។
ទីភ្នាក់ងារព័ត៌មានអ៊ូស្បេគីស្ថានរាយការណ៍ឱ្យដឹងទៀតថា ការរញ្ជួយដីដ៏មានឥទ្ធិពលនេះក៏ធ្វើឱ្យខូចខាតអគារជាច្រើនផងដែរ ក្រៅពីបណ្តាលឱ្យស្លាប់មនុស្ស១៣នាក់ និងរបួស៨៦នាក់។ ប្រធានាធិបតីអ៊ូស្បេគីស្ថាន លោក Islam Karimov ថ្លែងថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការដើម្បីជួយពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដីនេះ ហើយលោកក៏សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះផងដែរ ៕
ចែករំលែកព័តមាននេះ