ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​​​គូ​ប្រដាល់​​នៅ​លើ​សង្វៀនCTN ​និង​បាយ័ន​​​ថ្ងៃសៅរ៍​ខាងមុខ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សេក ​គីមគីម មកពី​ក្លឹប​​​​​សឹករងខេត្ត​សៀម​រាប ណាត់​ថៃ ប៊ុន​​ហាន ​មកពី​ក្លឹប​បុរីនាគរាជ​​ សាក​កម្លាំង​​គ្នា​នៅ​​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN ​​​នា​ថ្ងៃសៅរ៍ទី​​​២៣ ខែ​កក្កដា​ខាង​មុខនេះ ខណៈ​​​​សាំង ស៊ីថា មកពី​ក្លឹប​សមាគម​កីឡា​ប្រដាល់​​ក្រសួងការពារ​ជាតិ ចង់​​សាក​កម្លាំង​ជាមួយ​ញៀន វ៉ាន់​ណយ ​មកពី​ក្លឹប​​​​កងពល​ធំ​អន្តរាគមន៍​​លេខ៣ព្រះវិហារ ។​ ​​សេក គីមគីម ​និងប៊ុន​ហាន​ សុទ្ធតែ​​ជាជើង​​ខ្លាំង ​​ធ្លាប់​​ប្រឡូក​នៅ​​លើសង្វៀន​​ជាយូរ​មក​​ហើយ​​​​​ដូចគ្នា

រាជធានីភ្នំពេញ ៖​ សេក ​គីមគីម មកពី​ក្លឹប​​​​​សឹករងខេត្ត​សៀម​រាប ណាត់​ថៃ ប៊ុន​​ហាន ​មកពី​ក្លឹប​បុរីនាគរាជ​​ សាក​កម្លាំង​​គ្នា​នៅ​​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN ​​​នា​ថ្ងៃសៅរ៍ទី​​​២៣ ខែ​កក្កដា​ខាង​មុខនេះ ខណៈ​​​​សាំង ស៊ីថា មកពី​ក្លឹប​សមាគម​កីឡា​ប្រដាល់​​ក្រសួងការពារ​ជាតិ ចង់​​សាក​កម្លាំង​ជាមួយ​ញៀន វ៉ាន់​ណយ ​មកពី​ក្លឹប​​​​កងពល​ធំ​អន្តរាគមន៍​​លេខ៣ព្រះវិហារ ។​

​​សេក គីមគីម ​និងប៊ុន​ហាន​ សុទ្ធតែ​​ជាជើង​​ខ្លាំង ​​ធ្លាប់​​ប្រឡូក​នៅ​​លើសង្វៀន​​ជាយូរ​មក​​ហើយ​​​​​ដូចគ្នា​ ប៉ុន្តែ​​កន្លង​មក​មិន​ធ្លាប់​​ជួបគ្នា​​ម្តង​ណា​​ឡើយ ។ សេក ​គីមគីម ​មាន​ជំនាញ​​ខាងប្រើ​​​ស្នៀត​កែង​និង​ជង្គង់​​ ប៉ុន្តែ​ចិត្ត​របស់​គេ​មិន​សូវ​ហ៊ាន​ប៉ុន្មាន​​​ឡើយ ។ ម្យ៉ាង​​ ស្នៀត​​​ជង្គង់​​របស់​គេ​​អាច​វាយ​កៀក​​ក៏​បាន​​ប្រយោល​​ក៏​បាន​​​ដែរ​ ឯ​ស្នៀត​កណ្តាប់​ដៃ​​របស់​គេ​អាច​ម៉ាត់​​ចេញ​​បាន​ត្រង់​​ល្អ​​គួរសម​​ទាស់​ត្រង់​​ថាមិនសូវខ្លាំង​ប៉ុណ្ណោះ​ ។ ចំណែក​​ប៊ុនហាន ល្អ​បាន​តែ​​ស្នៀត​កណ្តាប់​​ដៃ​និងស្នៀត​ជើង​ប៉ុណ្ណោះ​​ ម្យ៉ាង​​ចរិត​របស់​គេ​ឆាប់​​ខឹង​ឆាប់​​​ច្រឡោត ​តែស្បែក​​​មុខ​ក្រាស់​គួរសម​​​វាយ​​ត្រូវ​ល្មមៗ​មិន​ងាយ​​​ឈឺ​ឡើយ ។​​ ប៉ុន្តែ​​សម្រាប់​​​ការ​មក​ប៉ះ​គីមគីម​​លើក​នេះ​គេ​​គិត​ថា​មិន​អាច​មាន​ការ​ធ្វេស​ប្រហែស​បាន​ឡើយ ព្រោះ​គេ​យល់​ថា​ស្នៀត​​​ប្រយុទ្ធ​​របស់​​គីមគីម​​សម្បូរ​​​​បែប​ជាង ។

សាំង ស៊ីថា និង​វ៉ាន់​ណយ បើ​ទោះជា​​មិន​សូវ​​​មាន​​កេរ្តិ៍​ឈ្មោះ​​​បោះ​សំឡេង​​​នៅលើ​​សង្វៀន​​​ដូច​គេ​ឯង​មែន ​​តែ​បើ​អ្នក​ធ្លាប់​ដឹង​ពី​​ល្បិច​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​របស់​គូនេះក៏​មិន​ជា​អន់​ខ្សោយ​​​ណាស់​ណា​ប៉ុន្មាន​ដែរ ។​ សាំង​​ ស៊ីថា ពូកែ​ស្នៀត​កណ្តាប់​ដៃ​និង​​ស្នៀត​ជើង​​​​ហើយ​ចិត្ត​ក៏​ហ៊ាន​ទៀត មិន​ងាយ​​ចាញ់​​សម្លុត​​​អ្នក​​​ណា​ផ្តាសឡើយ​ ប៉ុន្តែ​សម្រាប់​​វ៉ាន់​ ណយវិញ​​បើទោះ​ជា​គេ​​មិនសូវ​ស្គាល់​​ប្រវត្តិ​ច្បាស់​​​លាស់​​​ពីមុន​មក​មែន​​ ​តែតាម​​​ការអះអាង​​របស់​លោក​​ឡោ វុទ្ធី ​គ្រូបង្វឹក​របស់​គេគឺ​សិស្ស​​គុន​របស់​​​​លោក​អាច​តស៊ូ​ជាមួយ​ស៊ីថា​​បាន​៥ទឹក​មិន​លំបាក។​ លោក​គិត​ថា ​ល្បិច​​ប្រយុទ្ធ​មាន​​​ភាព​ខុស​ប្លែក​​គ្នា​បន្តិច​ តែ​បើ​និយាយ​ពីកម្លាំង​វិញ​វ៉ាន់​ណយ​ហ៊ាន​ធានា​​ទុក​មុនថា​គឺ​មិន​មាន​​បញ្ហា​​អ្វី​ឡើយ ។

ម៉ៃ សុខឈួន មកពី​ក្លឹប​សមាគម​​យុវ​ជន​​​កម្ពុជា​ខណ្ឌ​មានជ័យ​ ជួប​សល់ អាម៉ា ​មកពី​ក្លឹប​អាស៊ី​កីឡា ។ សេង កំសត់ មកពី​ក្លឹប​ខេមរិន្ទ​​​មាន​ឫទ្ធិ​ ជួប​រាជសីហ៍​​ ចាន់​ឌី មកពីក្លឹប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន ។​ ចំណែក​​នៅលើ​​សង្វៀន​​ស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​​​​នាថ្ងៃសៅរ៍ទី​២៣ កក្កដា​នោះដែរ​ ហេង​ សំរាំង មកពី​​ក្លឹបព្រៃទទឹង​​សម្រែក​គ្រឿង​​ញៀន ​ចង់​ប្រកួត​ក្បាច់​គុន​ជាមួយ​ពេជ្រ​​ សីហា មកពី​ក្លឹប​ប្រដាល់​ក្រសួង​​ការពារ​ជាតិ​ ។​

សំរាំង​ មិន​ធ្លាប់​ជួប​សីហា​ពីមុនមកទេ​​ ដូច្នេះ​គេ​មិន​ហ៊ាន​​អះអាង​ទុក​មុន​ពីការ​​ចាញ់​-​ឈ្នះ​​​ឡើយ ព្រោះ​មិន​​ចង់​ធ្វើ​​ឱ្យ​អ្នក​គាំទ្រ​របស់​​គេ​មាន​​​ការ​ខក​ចិត្ត​ ប៉ុន្តែ​​​អ្វី​ដែល​​​សំខាន់​បំផុតនោះ​ គឺគេ​​នឹង​ប្រឹង​​ឱ្យអស់​ពីសមត្ថភាព​​​បច្ចេកទេស​​​ដែល​​​មាន​​ដើម្បី​តស៊ូ​ជាមួយ​​សីហា​ ។​ សំរាំង​​ជាអ្នក​ប្រដាល់​​​ចាស់​វស្សា​​ម្នាក់​ ធ្លាប់​ឈាន​ជើង​​​​ឡើង​សង្វៀន​ប្រកួត​យូរក្រែល​​​មក​ហើយ​ ប៉ុន្តែ​​គេ​មិន​​ដែល​​​ឃើញ​​សំរាំង​​បញ្ចេញ​​ស្នៀត​​​អ្វីដែល​​ពិសេស​សម្រាប់​​​ផ្តួល​គូប្រកួត​​ឡើយ ។ ស្នៀត​ប្រយុទ្ធ​​ដែល​​ពូកែ​បំផុត​គឺស្នៀត​​​កណ្តាប់​​ដៃនិង​ស្នៀត​​ជើង​តែកម្លាំង​​មិន​សូវ​ខ្លាំង​​​​ហើយ​ចិត្ត​តូចថែមទៀត​ ។ ​រីឯសីហា​​វិញ ស្នៀត​ប្រយុទ្ធ​​​នៅ​​លើ​សង្វៀន​​របស់​​​គេ​សម្បូរ​បែប​បំផុត ស្នៀត​​កែង​និង​ជង្គង់​​កាន់​តែ​សាហាវ​​ថែមទៀត​ ប៉ុន្តែ​​​អ្នក​ប្រដាល់​​វ័យ​ក្មេង​​​ម្នាក់​នេះ​មិនចេះ​​អួតក្អេង​ក្អាង​​ដាក់​អ្នក​​ណាម្នាក់​​​ឡើយ ។ 

សម្រាប់​គូនេះ​​សូម្បី​​អ្នក​ចូល​ចិត្ត​​លេង​ភ្នាល់​​​ដាក់​លុយ​​ ​ក៏​មិន​សូវ​​មាន​​ជំនឿ​​ចិត្ត​លើ​សំរាំង​​ប៉ុន្មាន​​ដែរ ។ ជិន រ៉ា មកពី​ក្លឹប​​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ប៉ះជាមួយ​​សូយ គោ មកពី​ក្លឹប​​​អូដឹម​កីឡា​ ។ ស៊ូ វណ្ណៈ មកពី​ក្លឹប​យុវកីឡា​ ជួប​ព្រែក​ បូរិន ​មក​ពី​ក្លឹប​​និរោធ​​មាន​ជ័យ ។ ម៉ៃ សុវណ្ណ​ មកពី​ក្លឹប​​​ចាក់​អង្រែ​​​ ជួប​ឈាង សំអូន មកពីក្លឹប​កងទ័ព​ជើងគោក ៕