បណ្តាញ Facebook នៅ​រុស្ស៊ី​បំផុស​ដល់​ស្ត្រី​បង្ហាញ​ដើម​ទ្រូង​គាំ​ទ្រ​លោក​ពូទីន​


សារ​ព័ត៌​មានបរទេស​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ផ្សាយ​ថា បណ្តា​សាខា​ Facebook របស់​រុស្ស៊ី ឈ្មោះ​ vkontakte.ru/armiputina បាន​អំពាវ​នាវ​ដល់​ក្រុម​ស្ត្រី​រុស្ស៊ី​ឱ្យដោះ​អាវ​បង្ហាញ​ដើម​ទ្រូង​សម្រាប់​សម្តែង​ការ​គាំទ្រ​ដល់​នាយក​រដ្ឋ​មន្ត្រី​វ្លា​ឌី​​មៀ​ ពូទីន​ ក្លាយ​ជា​ប្រធានា​ធិបតី​អាណត្តិ​ថ្មី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​ឆ្នាំ​ក្រោយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​ខ្សែ​អាត់​វី​ដេ​អូ​បង្ហាញ​រូប​ស្ត្រី​ដ៏​ស្រស់​ស្អាត​​ហៅ​ថា ដាយ​អា​ណា​តុប​តែង​កាយ​ក្នុង​ឈុត​ខ្មៅ​ និង​ស្បែក​ជើង​កែង​ចោត​ប្រកាស​ថា នឹង​ហែក​អាវ​ចោល​ដើម្បី​លោក​ពូ​ទីន​ រួម​ទាំង​ពាក់​អាវ​យឺត​ស​រឹប​រាង​បង្ហាញ​ឥរិយា​បថ​​ និង​ហែក​ឱ្យ​ដាច់​។

នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​ពូទីន​ធ្លាប់​ធ្វើ​ជា​មេ​ដឹក​នាំ​រុស្ស៊ី​​ពី​ឆ្នាំ​២០០០-២០០៨ ក្រោយ​មក​បាន​ចុះ​ចេញ​ពី​តំណែង​ប្រធានា​ធិបតី​ ដោយ​លោក​ឌី​មី​ទ្រី ម៉េត​វេ​ដេវ​ បាន​ឡើង​ជំនួស​ ខណៈ​ពេល​លោក​ពូ​ទីន កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​។

នា​ពេល​កន្លង​មក​ក្នុង​សម័យ​សហ​ភាព​សូវៀត​ ការ​ស្រាត​អាស​អាភាស​ចាត់​ទុក​ថា ជាបំរាម​ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ការ​ពេញ​និយម​នៅ​រុស្ស៊ី។ សម្រាប់​អ្នក​តស៊ូ​ដើ​ម្បី​សិទ្ធិ​ស្ត្រី​បង្ហាញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ដោយ​បញ្ជាក់​ថា សារ​ធ្វើ​បែប​នោះ​គឺ​ជា​​ការទាក់​ទាញ​ផ្លូវ​ភេទ​យក​គំរូ​តាម​ប្រទេស​ដែល​មាន​ពេស្យា​មី​ដេស​ដាស ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ