ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌមានជ័យ​បង្ក្រាប​​​ល្បែង​ស៊ី​សង​​​ដើម្បីធានា​​​គោលនយោ​បាយ​​​ភូមិ-​សង្កាត់​មាន​សុវត្ថិភាព

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​អាជ្ញាធរ​​​​ខណ្ឌមាន​ជ័យ​​ដឹកនាំ ដោយ​លោក​​ហៀក ចាន់​លាង អភិបាល​រងខណ្ឌ​​ និង​មានការ​ចូលរួម​​​អនុវត្ត​​​ផ្ទាល់​ពី​​ព្រះ​រាជ​អាជ្ញា​រង​អមសាលា​ដំបូង ​រាជធានីភ្នំពេញ បាន​ចុះ​​​​បង្ក្រាប​​​​វង់ល្បែង​​ស៊ីសង​មួយកន្លែង​ស្ថិត​នៅភូមិ​ស្វាយ​ តាអុក សង្កាត់​​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ ​​កាលពីរសៀលថ្ងៃទី​​​​១៧ កក្កដា ។​

រាជធានីភ្នំពេញ​​ ៖ ​អាជ្ញាធរ​​​​ខណ្ឌមាន​ជ័យ​​ដឹកនាំ ដោយ​លោក​​ហៀក ចាន់​លាង អភិបាល​រងខណ្ឌ​​ និង​មានការ​ចូលរួម​​​អនុវត្ត​​​ផ្ទាល់​ពី​​ព្រះ​រាជ​អាជ្ញា​រង​អមសាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចុះ​​​​បង្ក្រាប​​​​វង់ល្បែង​​ស៊ីសង​មួយកន្លែង​ស្ថិត​នៅភូមិ​ស្វាយ​តាអុក សង្កាត់​​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ ​​កាលពីរសៀលថ្ងៃទី​​​​១៧ កក្កដា ។

ក្នុងប្រតិបត្តិការ​​​​ខាងលើនេះ ​សមត្ថ​កិច្ច​​បាន​ឃាត់​​ខ្លួន​​មនុស្ស​​​៣នាក់ ក្នុងនោះ​​ម្នាក់ជា​​​​ម្ចាស់​ផ្ទះ​ ​ដែល​​បើក​ល្បែង​ស៊ីសង​នេះ ហើយមានតួនាទី​​ជា​មន្ត្រី​​​នគរបាល​​​នៅស្នង​ការ​ដ្ឋាននគរបាលរាជធានី​ភ្នំពេញ​ថែមទៀត​ផង​។ សមត្ថកិច្ច​​បានដកហូត​​ម៉ូតូទំនើបៗ​​ចំនួន​៩គ្រឿង ​រថយន្ត​ចំនួន៧គ្រឿង ​ស្បែកជើង​​​​១៥គូ និង​បៀ​សម្រាប់​លេង​​​២​​ប្រអប់​ធំៗ ដែលបន្សល់​ទុក​​នៅក្នុង​វង់​ល្បែង​​​ខាង​លើ​នោះ ។​ ដោយឡែក​​ក្រុម​​អ្នក​​​​លេង​ល្បែង​​​ប្រមាណ​​​៣០​ទៅ​​​​៤០នាក់​​​បានរត់គេច​​ខ្លួនបាត់​​ស្រមោល​អស់​​ហាក់​បីដូច​​ជា​ដឹង​មុន ។

ចំពោះ​​សម្ភារ​ដក​ហូត​ និង​​មនុស្សដែល​ត្រូវ​ឃាត់ខ្លួន​ សមត្ថកិច្ច​​នាំ​យក​មក​​រក្សា​ទុក​នៅទី​បញ្ជា​​ការ​​​កង​​រាជអាវុធហត្ថ​​ខណ្ឌ​មានជ័យ ​ដើម្បី​ចាត់​ការ​បន្ត​តាមច្បាប់ ៕