ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​​​ឥណ្ឌូណេស៊ី​​​​បន្ត​ផ្ទុះ​​ជាថ្មី​​ជម្លៀស​​​មនុស្ស​​ចេញ​​​៥.០០០នាក់​

12 ឆ្នាំ មុន

​យោងតាមពួកអ្នក​សិក្សា​​​​ពីភ្នំភ្លើង​​​​ និង​បណ្តា​​អ្នក​ទទួលខុសត្រូវ​​​នៃទីភ្នាក់ងារ​​​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​ថា ភ្នំភ្លើង​​​​មួយ​ក្នុង​​​ខេត្ត​​​ស៊ូឡា​​វេស៊ី នា​ភាគ​កណ្តាល​​​ឥណ្ឌូណេស៊ី​​​បានផ្ទុះជាថ្មី​ទៀត កាល​ពីថ្ងៃទី​​​១៧ កក្កដា ​​។ នេះជា​ការ​ផ្ទុះយ៉ា​ងខ្លាំង​​បំផុត​មួយ​​ចាប់តាំង​ពី​​ចេញ​​ការប្រកាស​អាសន្ន​​​​ពេញ​បន្ទុក​ចំពោះ​​គ្រោះថ្នាក់​នៃការ​ផ្ទុះភ្នំភ្លើង​​នេះ​មក​

​យោងតាមពួកអ្នក​សិក្សា​​​​ពីភ្នំភ្លើង​​​​ និង​បណ្តា​​អ្នក​ទទួលខុសត្រូវ​​​នៃទីភ្នាក់ងារ​​​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​ថា ភ្នំភ្លើង​​​​មួយ​ក្នុង​​​ខេត្ត​​​ស៊ូឡា​​វេស៊ី នា​ភាគ​កណ្តាល​​​ឥណ្ឌូណេស៊ី​​​បានផ្ទុះជាថ្មី​ទៀត កាល​ពីថ្ងៃទី​​​១៧ កក្កដា ​​។ នេះជា​ការ​ផ្ទុះយ៉ា​ងខ្លាំង​​បំផុត​មួយ​​ចាប់តាំង​ពី​​ចេញ​​ការប្រកាស​អាសន្ន​​​​ពេញ​បន្ទុក​ចំពោះ​​គ្រោះថ្នាក់​នៃការ​ផ្ទុះភ្នំភ្លើង​​នេះ​មក​ ហើយ​មនុស្ស​ជាង​​​​៥.០០០​នាក់ ​ត្រូវ​បាន​ជម្លៀស​​​ចេញ ។​

លោក​​គ្រីស្ទី ​អានតូ ​ប្រមុខ​នៃ​​​ផ្នែក​​​តាមដាន​​ និង​​ស្រាវជ្រាវ​​នៅ​ឯ​ទីភ្នាក់ងារ​​​​​ជាតិសិក្សា​​​​ពីភ្នំ​ភ្លើង​​​ថ្លែង​​តាមទូរស័ព្ទ​​​ប្រាប់​ទីភ្នាក់ងារ​​​​​ព័ត៌មាន​ចិន​ស៊ីនហួ​​​ថា ភ្នំភ្លើង LOKON បានផ្ទុះ​​ខ្លាំង​ជាថ្មី​​នា​​វេលាម៉ោង​​​១១​និង​​​៣៥នាទីម៉ោង​ក្នុងស្រុក ​ដោយ​បញ្ចេញ​​ផេះ​​​​​ក្នុង​​​​កម្ពស់​រវាង​ពី​​​៣.០០០​ម៉ែត្រ ទៅ​​​៣.៥០០​ម៉ែត្រ ហើយ​​​​ពពក​​ផេះ​បាន​​រសាត់​ទៅ​​ទិសខាង​ជើង ​។ ភ្នំភ្លើង​​នេះ​បាន​បញ្ចេញ​​​​កំអែ​ក្តៅ​​​ ខ្សាច់ ​និង​ដុំ​ថ្ម​ធ្លាក់​ក្នុង​រង្វង់​​​​​៥០០​ម៉ែត្រ​។​

លោក FURGON SAPID SETIANTO អ្នក​ទទួលខុសត្រូវ​​​​​ផ្នែក​​​គ្រប់​គ្រង​​​​គ្រោះ​មហន្ត​រាយ​​​បញ្ជាក់​ប្រាប់​​​ស៊ីន​ហួ​​​តាមទូរស័ព្ទ​ថា សម្រាប់​​ពេលនេះ ចំនួន​មនុស្ស​​​ដែលត្រូវ​ជម្លៀស​ចេញ​​​បាន​ឡើងពី​​​៤.៥៥៤​នាក់ ដល់​​​​៥.២០៥​នាក់​ហើយ។​ ភ្នំភ្លើង LOKON កម្ពស់​​​១.៧៥០ម៉ែត្រ ​​​ជា​ភ្នំភ្លើង​​ដ៏សកម្ម​​​មួយក្នុង​ចំណោម​​ភ្នំភ្លើង​​សកម្ម​ចំនួន​​​១២៤​របស់​ឥណ្ឌូ​​ណេស៊ី ។ ការផ្ទុះ​​លើក​មុន​របស់​​ភ្នំភ្លើង​​​នេះ​កើតមាន​​កាលពីឆ្នា​​​១៩៩១ ​​ដោយសម្លាប់​អ្នក​​​ប្រដៅសាសនា​ជនជាតិស្វីស​ម្នាក់​ ហើយ​​​​ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​​​មនុស្ស​ចេញជាច្រើន​​​ពាន់នាក់​៕​