ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនខ្មែរ (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

-ប្រាសាទតូចធំច្រើនអនេក កសាងល្អឯកស្នាដៃខ្មែរ
ចំលាក់ក្បាច់ក្បូរជាហូរហែ មើលទៅជាប់ស្នេហ៍គ្រប់ប្រុសស្រី ។
-សម្រស់ធម្មជាតិសព្វសត្វព្រៃ បវរប្រពៃក្នុងលោកីយ៍
ជាទីមនោរម្យស្រស់ប្រិមប្រិយ អង្គរសក្ខីល្អអស្ចារ្យ ។
-កូនខ្មែរក្លាហានហើយអង់អាច ចិត្តមិនខ្លបខ្លាចក្តីមរណា
លះបង់ជីវិតក្ស័យសង្ខារ ដើម្បីរក្សាកេរដូនតា ។

-ពួកសៀមយាយីឈ្លីទឹកដី    ប្រទេសសេដ្ឋីចិត្តឫស្យា
ខ្មែរសាមគ្គីគ្នាវាយប្រហារ    សៀមរងទុក្ខាយ៉ាងល្ហិតល្ហៃ។
-ពូជខ្មែរចំបាំងខ្លាំងពូកែ    ដូនតាពុកម៉ែចេះកែច្នៃ
រួបរួមជួយគ្នាគ្រប់វិស័យ    អង្គរស្កឹមស្កៃតំណាងជាតិ ។
-ប្រទេសជិតឆ្ងាយបានដឹងច្បាស់    ក្នុងប្រវត្តិសាស្ត្រ​សៀមបញ្ជ្រៀត
កកើតទឹកដីធ្វើវិវាទ    រីករាងរីកមាឌឥតស្រាកស្រាន្ត ។
-កូនខ្មែរគ្រប់រូបមានប្រាជ្ញា    កម្លាំងខ្លាំងខ្លានៅក្នុងប្រាណ
កម្ចាត់សត្រូវដែលរំខាន    ប្រទេសថ្កុំថ្កើនយូរអង្វែង ៕
                                 និពន្ធដោយលោក សូរ ភឿន