ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់​នៅលើ​ស្ពានពេជ្រ​​៣​នាក់​បង​ប្អូន​មក​ចាប់​កំណើត​​​ជាមួយស្ត្រីម្នាក់​​ប្រសូត​បាន​​ជាកូន​ភ្លោះ​​៣​

12 ឆ្នាំ មុន

​ខេត្តព្រៃវែង​​​ ៖ ស្ត្រី​ម្នាក់ឈ្មោះ​​​វ៉េត ច្រិប អាយុ​​២៧​ឆ្នាំ ​​រស់​នៅ​ភូមិ​​​សំរោង​ឫស្សីសាញ់ ​ឃុំជី​ផុច ស្រុក​មេ​សាង បាន​​​​សម្រាល​កូន​នៅថ្ងៃទី​​​១៧ កក្កដា ​២០១១ វេលាម៉ោង​​​៦​និង​​១៥នាទី​ក្នុង​មន្ទីរ​ពេទ្យ​​​បង្អែក​​ស្រុក​មេ​សាង​ ​​ប្រសូត​បាន​ទារិកា​ភ្លោះ​ដល់ទៅ​​៣​នាក់ ​កូនទី​​១ទម្ងន់​​២,១០​គីឡូ​ក្រាម កូនទី​​​ទម្ងន់​​២,២០គីឡូក្រាម និង​កូនទី​​​៣​ទម្ងន់​

ខេត្តព្រៃវែង​​​ ៖ ស្ត្រី​ម្នាក់ឈ្មោះ​​​វ៉េត ច្រិប អាយុ​​២៧​ឆ្នាំ ​​រស់​នៅ​ភូមិ​​​សំរោង​ឫស្សីសាញ់ ​ឃុំជី​ផុច ស្រុក​មេ​សាង បាន​​​​សម្រាល​កូន​នៅថ្ងៃទី​​​១៧ កក្កដា ​២០១១ វេលាម៉ោង​​​៦​និង​​១៥នាទី​ក្នុង​មន្ទីរ​ពេទ្យ​​​បង្អែក​​ស្រុក​មេ​សាង​ ​​ប្រសូត​បាន​ទារិកា​ភ្លោះ​ដល់ទៅ​​៣​នាក់ ​កូនទី​​១ទម្ងន់​​២,១០​គីឡូ​ក្រាម កូនទី​​​ទម្ងន់​​២,២០គីឡូក្រាម និង​កូនទី​​​៣​ទម្ងន់​១,៧០​គីឡូក្រាម​។

ស្ត្រីជា​ម្តាយ​បាន​ឱ្យ​ដឹង​ថា នាង​​មាន​កូនលើក​ទី​​៣​ហើយ ​កូនលើកទី​១ លើកទី​២ សុទ្ធតែ​​​ជា​កូនប្រុស ​ឥឡូវ​​នេះ​ជាកូន​លើកទី​៣ ​​ប្រសូត​ម្តង​បាន​​​​​កូនដល់​​ទៅ​៣​​​នាក់ សុទ្ធតែ​ស្រីទាំងអស់​​តែម្តង​។

ស្ត្រី​​រូបនេះ​រំលឹកថា ​កាលពីថ្ងៃទី​​១៥ មក​រា ​​២០១០ នៅ​ពេលយប់​ នាង​​ដេក​សុបិន​ឃើញ​ស្ត្រី​​​​៣នាក់មក​សុំ​នាង​នៅជាមួយ ដោយស្ត្រីទាំង​​​៣​នាក់​នោះនិយាយ​ប្រាប​់​នាង​ថា ពួក​នាង​​​ទាំង​​៣​នាក់​​ជា​បង​ប្អូន​នឹង​គ្នា​បានស្លាប់​នៅលើ​ស្ពានពេជ្រ ក្នុង​ព្រឹត្តិ​ការណ៍​រត់ជាន់គ្នា​​​​ ឥឡូវ​​​ពួកនាង​ទាំង​​៣​នាក់​បង​ប្អូន​​មក​សុំ​​ចាប់​កំណើត​​នៅ​ជាមួយ
ផង ។

ភ្ញាក់​ពីដំណេក​​ឡើង​​នាង​ក៏​និយាយ​ប្រាប់ប្តី​​​ឈ្មោះ​​​សាយ ​ផា អាយុ​​៣០​ឆ្នាំ តាមដំណើរ​​រឿង​​។ ចាប់ពីពេលនោះ​មក នាង​ក៏មានទម្ងន់​ ឥឡូវ​​សម្រាលកូន​បាន​​៣នាក់​​សុទ្ធ​តែស្រី​ដូច​សុបិន​​​​មែន។ ​អ្នក​គ្រូ​​ពេទ្យ​ឆ្មប​​ចន សាវ៉ាត បាន​​ឱ្យ​ដឹង​ថា ម្តាយ​ទារក​ទាំង​​៣នាក់នេះមានសុខភាព​ជា​ធម្ម​តា​ទេ ហើយការប្រសូតនេះ​ក៏​​ពុំ​មាន​​​ការ​ពិបាក​​អ្វីដែរ ប៉ុន្តែ​នាង​មាន​ជីវភាព​ខ្វះខាត​៕