ផលវិបាកនៃគ្រឿងញៀន (បទពាក្យប្រាំបី) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលវិបាកនៃគ្រឿងញៀន (បទពាក្យប្រាំបី)

9 ឆ្នាំ មុន

-អាភៀនកញ្ឆាគ្រឿងញៀននាំឱ្យ ស្មារតីខ្សោយខ្សត់មិនដឹងរាក់ជ្រៅ
ចាកឆ្ងាយពុទ្ធិភ្លេចទាំងលំនៅ គ្មានត្រឹមត្រូវទេប្រព្រឹត្តផ្តេសផ្តាស ។
-បាត់បង់អ្នកធ្លាប់នៅជិតជាប់ខ្លួន គេលាក់ពួនគេចពីអ្នកញៀនណាស់
មិត្តមិនចង់ក្បែរខ្លួនខុសស្រលះ គេមិនចូលចិត្តច្បាស់ដោយគ្មានមិត្ត ។
-សូម្បីកិត្តិយសគ្រួសារក៏ស្អុយ ខាតអស់លុយប្រាក់ដោយការប្រព្រឹត្តិ
គ្រួសារបណ្តេញទៅទីងងឹត នៅទីទុច្ចរិតមិត្តអាក្រក់ ។

-ត្រូវសង្គមជាតិស្អប់ខ្ពើមខ្លាំងណាស់    ចេះមិនច្បាស់ក្រៅពីខ្សោយស្លេកស្លក់
ក្មេងបាតសង្គមសាងរឿងកខ្វក់    កើតហេតុល្អក់នាំហេតុដោយថ្នាំញៀន ។
-រឿងមិនដែលធ្វើក៏ធ្វើអស់ហើយ    មិនចង់ឡើយដោយសារតែអាភៀន
ក្លាយជាចោរលួចប្លន់ដោយសារគ្មាន    លុយសម្រាប់ថ្នាំញៀនគេរងគ្រោះ ។
-ធ្វើឱ្យជីវិតបាត់បង់រស្មី    យុវវ័យល្អបែរប្រែមានឈ្មោះ
ជាជនញៀនថ្នាំហៅមិនពីរោះ    ខ្លួនអាប់យសអាប់អន់ទាំងជាតិខ្មែរ ។
-ពិសេសបង្ករឿងនាំឈឺក្បាល    រាជរដ្ឋាភិបាលខ្លាំងណាស់ដែរ
ណាគិតចំរើនណាគិតកែប្រែ    ទោះក្រុងស្រែត្រូវកំចាត់ឱ្យអស់ ។
-សំខាន់បំផុតក្លាយជាធនធាន    គ្មានសូត្ររៀនគ្មានផលប្រយោជន៍សោះ
មិនបានរួមអភិវឌ្ឍជាតិដោយស្មោះ    ជាតិក្រៀមក្រោះរស់នាំធ្ងន់លោកា ។
-យុវជនរាល់គ្នាគេចពីគ្រឿងញៀន    ត្រូវឱ្យខ្លួនឯងមានថ្ងៃថ្លៃថ្លា
ជួយសង្គមជាតិរុងរឿងអស្ចារ្យ    ឱ្យគេបានឃើញថាខ្មែរឧត្តម ៕
    ​                                  និពន្ធដោយលោក ទិល ចាន់លីន