ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហារ​ស្លាក់ ខ្ជាក់ស្លែង​ “​ បទ​ពាក្យ​៨ ”

13 ឆ្នាំ មុន

– ទាញ​ទ្វារ​បើក​ខ្វាក​ស្រងាក​ដួងចិត្ដ ឃើញ​ប្រពន្ធ​ផិត​នៅ​និង​នេត្រា
បើជា​អ្នក​ក្រៅ​មិនសូវ​ក្ដៅ​ផ្សា តែ​នេះ​បុត្រា​សំណព្វចិត្ដ​ខ្ញុំ ។
– ឃើញ​គេ​ធ្វើ​ល្អជា​មួយ​កូនប្រុស គិត​ថា​គេ​ស្មោះ​ម្ដាយ​ល្អ​សុខុម
លើកតំកើង​គេ​ដាក់​លើ​ទ្រនំ តែ​ខកចិត្ដ​ធំ​ចាញ់ល្បិច​បោកប្រាស់ ។

– ទាញ​ទ្វារ​បើក​ខ្វាក​ស្រងាក​ដួងចិត្ដ               ឃើញ​ប្រពន្ធ​ផិត​នៅ​និង​នេត្រា
   បើជា​អ្នក​ក្រៅ​មិនសូវ​ក្ដៅ​ផ្សា                    តែ​នេះ​បុត្រា​សំណព្វចិត្ដ​ខ្ញុំ  ។
– ឃើញ​គេ​ធ្វើ​ល្អជា​មួយ​កូនប្រុស                  គិត​ថា​គេ​ស្មោះ​ម្ដាយ​ល្អ​សុខុម
   លើកតំកើង​គេ​ដាក់​លើ​ទ្រនំ                     តែ​ខកចិត្ដ​ធំ​ចាញ់ល្បិច​បោកប្រាស់ ។
– តឹងទ្រូង​ស្ទើរ​ធ្លាយ​និយាយ​លែង​ចេញ          ​  សោកា​ទោម្នេញ​ពេញ​ដោយ​អាម៉ាស់
   មិន​គួរ​រើស​ចំ​ស្រី​ចើក​មុខ​ក្រាស់                 ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស់​មិន​ខ្មាស់់​ញាតិ​មិត្ដ​។
– កែវភ្នែក​ទាំង​គូរ​មើល​លែង​ឃើញ​អ្វី              គ្មាន​ទេរ​ស្មី​ក្នុង​ឆាកជីវិត
   កូនប្រុស​ដែល​ខ្ញុំ​ធ្លាប់តែ​យល់ចិត្ដ                ផ្លាស់​ប្ដូរ​ចរិត​ជា​កូន​កំហូច   ។
– បើ​យក​ស្រីខូច​មក​ធ្វើ​ប្រពន្ធ                      ក៏​គង់នៅ​គ្រាន់​ជាង​ប្រពន្ធ​ខូច
   ដួងចិត្ដ​ឈឺចាប់​គ្មាន​អ្វី​ប្រដូច                    ប្រពន្ធចុង​ខូច​ជាមួយ​កូន​ឯង  ។
– ម្ខាង​ជា​ប្រពន្ធ​ឯ​ម្ខាង​គឺ​កូន                        ឈឺចិត្ដ​ស្ទើរ​សូន្យ​កើតទុក្ខ​ចំបែង
   វិបត្ដិ​គ្រួសារ​ហារ​ស្លាក់​ខ្ជាក់​ស្លែង                 ស្ដោះ​លើ​ទ្រូង​ឯង​រែង​ពើត​ឱ​រ៉ា​។
– សុខចិត្ដ​អប់រំ​គេហ៍​ទាំង​ពីរ​នាក់                    មិន​ចង់​បែកបាក់​នៅ​ក្នុង​គ្រួសារ
   គេ​ហ៍រិត​តែ​ផ្គើន​មិន​ក្រែង​ចិន្ដា                    នាំ​ទាំង​បុត្រា​ទៅ​បាត់​ស្រមោល ។
– ទៅ​ចុះ​ៗ​ខ្ញុំ​អស់​អាល័យ                            ​​ គង់តែ​មាន​ថ្ងៃ​កម្ម​តាម​អន្ទោល
   សមនិង​សន្ទុះ​ដែល​នាង​បំបោល                ធ្លាក់ខ្លួន​តែលតោល​នាង​គង់​ដឹងខ្លួន ។
             ដោយ   ព្រុំ  គឹ​ម  ជឿន              prumkimchoeun@gmail.com