ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ធ្លាក់​ភ្នែក​បោះពួយ​ឡើងទ្រូង​​ផ្លូវ​ទៅបុកបង្គោល​ភ្លើងបាក់​​​១ដើម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​បុរសជនជាតិចិន​​​​២នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បានបោះពួយ​​​​រថយន្ត​​ កាមរីគូទ​ហើម ​ឡើងទ្រូងផ្លូវ​​​ទៅបុក​បង្គោល​ភ្លើង​​បាក់​អស់​​១ដើម ។ ​ហេតុការណ៍​​​នេះកើតឡើង​​​កាលពី វេលាម៉ោង​​​​​១១​យប់​​ថ្ងៃទី​​​១០ កក្កដា ២០១១ ​​តាមបណ្តោយផ្លូវ​​​​​លេខ​២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ​។​

រាជធានីភ្នំពេញ​​ ៖ ​​បុរសជនជាតិចិន​​​​២នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បានបោះពួយ​​​​រថយន្ត​​កាមរីគូទ​ហើម ​ឡើងទ្រូងផ្លូវ​​​ទៅបុក​បង្គោល​ភ្លើង​​បាក់​អស់​​១ដើម ។ ​ហេតុការណ៍​​​នេះកើតឡើង​​​កាលពី វេលាម៉ោង​​​​​១១​យប់​​ថ្ងៃទី​​​១០ កក្កដា ២០១១ ​​តាមបណ្តោយផ្លូវ​​​​​លេខ​២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ​។

តាម​​សាក្សី​​ឃើញ​​ហេតុ​ការណ៍​​​នេះបាន​និយាយ​ថា មុនពេលកើត​ហេតុ ​​​​រថយន្ត​​កាមរី​​គូទ​ហើម ​​ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ​ភ្នំពេញ 2D-2090 បើក​ពី​​ទិស​ខាង​កើត​ទៅលិច​​ ក្នុង​ល្បឿន​លឿន​​​​​​​មើលទៅ​ដូច​ជា​អ្នកបើកបរ​ស្រវឹង។ ​​ស្រាប់តែ​​​​​មក​ដល់​ចំណុចកើត​​ហេតុ​​រថយន្តនេះ​ក៏​​បានបោះពួយ​​ឡើង​ទ្រូងផ្លូវ​​​ទៅបុក​បង្គោល​​​ភ្លើង​​​ទាំង​កំរោល​បណ្តាល​ឱ្យ​បាក់​​​១ដើម។​​​ ភ្លាម​ៗ​នោះ​អ្នក​បើក​បរ​ព្យា​យាម​បើក​​រថយន្ត​​​​​​រត់​គេច​​​ តែ​រត់មិន​បាន​ ព្រោះ​រថយន្ត​នោះ​​ជាប់នៅលើ​​​ទ្រូង​​​​ ​ផ្លូវ​ ណា​មួយ​បាន​បែក​កង់​មុខ​ខាង​ឆ្វេង​ ​ទើបទៅ​​ណាលែង​រួច។

សាក្សី​បន្ត​ថា​ ​ឃើញ​​​បុរស​ជន​ជាតិ​​ចិន​២នាក់​ចេញ​​ពី​រថយន្ត​ក្នុង​អាការ​ស្រវឹង​​​ជោកជាំ ​​ដើរ​ទៅជិះ​រថយន្ត​មួយ​គ្រឿង​​ទៀត​​គេចខ្លួន​បាត់ទៅ នៅសល់តែ​​​រថយន្ត​ដែលខូចខ្ទេច​​​ខ្ទី​ទុកចោល​​​ឱ្យ​សមត្ថកិច្ច​​​​ខណ្ឌ​សែនសុខ​​​​យកទៅរក្សា​ទុក​រង់​ចាំ​ការ​​​ដោះ​ស្រាយ ៕