ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​​ជាថ្មីនៅ​យេម៉ែន​ស្លា.ប់​៨នាក់​ ​ខណៈ​​អាមេរិក​​ទទូច​​ឱ្យ​​លោក​​សឡេហ៍ ​លាលែង​​ចេញពី​​តំណែង​

12 ឆ្នាំ មុន

​មនុស្សយ៉ាង​ហោចណាស់​​៨នាក់បានស្លា.ប់​បាត់បង់ជីវិត​នៅភាគខាង​ត្បូង​យេម៉ែន ក្នុង​ឧប្បត្តិហេតុ​​​​២ដាច់ដោយឡែកពីគ្នា​កាលពីថ្ងៃទី​​១០ កក្កដា ​​កន្លង​មក​ ​ខណៈ​មន្ត្រី​ជាន់ខ្ពស់​​ប្រឆាំង​​ភេរវ​កម្ម​របស់ប្រធានាធិបតី​អាមេរិក ​​លោក​បារ៉ាក់ ​អូបាម៉ា ​​​ជួបពិភាក្សា​​​​ជា​មួយ​​​លោក​ប្រធា​នា​ធិបតី​​​អាលី អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​​ដើម្បី​ទទូច​​​ឱ្យ​លោកសាឡេហ៍ ​​

​មនុស្សយ៉ាង​ហោចណាស់​​៨នាក់បានស្លាប់​បាត់បង់ជីវិត​នៅភាគខាង​ត្បូង​យេម៉ែន ក្នុង​ឧប្បត្តិហេតុ​​​​២ដាច់ដោយឡែកពីគ្នា​កាលពីថ្ងៃទី​​១០ កក្កដា ​​កន្លង​មក​ ​ខណៈ​មន្ត្រី​ជាន់ខ្ពស់​​ប្រឆាំង​​ភេរវ​កម្ម​របស់ប្រធានាធិបតី​អាមេរិក ​​លោក​បារ៉ាក់ ​អូបាម៉ា ​​​ជួបពិភាក្សា​​​​ជា​មួយ​​​លោក​ប្រធា​នា​ធិបតី​​​អាលី អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​​ដើម្បី​ទទូច​​​ឱ្យ​លោកសាឡេហ៍ ​​លាលែង​ចេញពី តំណែង​ជា​បន្ទាន់ ។

​ជន​​​​សកម្ម​ប្រយុទ្ធ​​​៤​នាក់ ​​និង​ទាហាន​​ម្នាក់​បានត្រូវស្លាប់​​ក្នុងការប៉ះទង្គិច​គ្នា​​នៅ ក្នុង​​ទីក្រុង​​​ Zinjibar ខេត្ត Abyan ចំណែកនៅ​ក្នុង​ទីក្រុង​ Taiz ជនស៊ីវិល​​​​៣​នាក់​បានស្លាប់​​បាត់បង់ជីវិត​​​​នៅពេល​​ឆ្មាំ​សន្តិសុខ​​ការពារ​​និវេសន​ដ្ឋាន​​​ប្រធានាធិបតីបាញ់​ផ្លោងគ្រាប់​​សំដៅផ្ទះ​មួយ​ខ្នង​របស់​​មេដឹកនាំ​​​កុលសម្ព័ន្ធ​​ប្រឆាំង​លោកសា​ឡេហ៍ ។ ​ក្រុង​ទាំង​​​២នេះ​ស្ថិតនៅ​​ភាគខាង​ត្បូង​​ប្រទេសយេម៉ែន​។​

នៅក្នុង​​ជំនួបពិភាក្សា​​​រវាង​លោក​សាឡេហ៍ ​និង​មន្ត្រី​​​ជាន់ខ្ពស់​​​​របស់​​​លោកអូបាម៉ា ​​​ក្នុង​ទីក្រុង​​រីយ៉ាដ ​​រាជធានី​​​អារ៉ាប៊ី សាអូឌីត ជា​កន្លែង​​​ដែល​លោក​​សាឡេហ៍ ​កំពុង​សម្រាកព្យាបាល​​​របួស ​មន្ត្រីជាន់ខ្ពស់​​​របស់​លោក​​អូបាម៉ា ​​​បាន​ជូនសារ​លិខិត​មួយ​​របស់​លោក​​អូបាម៉ា ​ទៅ​លោក​​សា​ឡេហ៍ ។ ​

​អ្នក​នាំពាក្យ​​​​សេត​វិមាន​​លោក Jay Carney ថ្លែងក្នុង​​សេចក្តី​​ថ្លែងការណ៍​មួយថា មន្ត្រី​​​​ជាន់ខ្ពស់​របស់​​លោកប្រធានាធិបតី​​​​​អូបាម៉ា រូបនេះ​គឺ​​លោក Brennan បានអំពា​វនាវ​​​ដល់​លោកសា​ឡេហ៍​ ឱ្យ​គោរព​​តាមការ​សន្យារបស់​ខ្លួន ដែល​ថា នឹង​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​​ផ្ទេរ​អំណាច​​​ដែលសម្រប​សម្រួល​​ដោយក្រុមប្រឹក្សា​​​កិច្ចសហ​ប្រតិបត្តិការ​​​ឈូងសមុទ្រ (GCC)។

លោក Carney ថ្លែងទៀត​ថា ​ក្នុងជំនួប​​​ពិភាក្សា​​នោះ លោក Brennan គូសបញ្ជាក់​ពី​ការ​សំខាន់​នៃការ​​ដោះស្រាយ​វិបត្តិ​​នយោបាយ​នៅ​រដ្ឋធានី​សាណា របស់​យេម៉ែន ដើម្បី​ឱ្យរដ្ឋាភិ​បាល​ និង​ពលរដ្ឋ​​អាចដោះស្រាយ​​​បញ្ហានៅ​ចំពោះ​មុខ​​​ប្រកបដោយ​​​ជោគជ័យ​​​ ដែលក្នុងនោះ​​មាន​ដូចជាការ​វាយប្រហារ​​​ភេវ​កម្ម​​របស់ពួក អាល់កៃដា​​ជា​ដើម ៕​