ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រីថៃ Suthep Thaugsuban អ្នកចាញ់ឆ្នោតបែរទៅជាអ្នកបំភ័យ បន្លាចប្រជាជនថៃទៅវិញ

12 ឆ្នាំ មុន

ការសងសឹករបស់អ្នកចាញ់នៅក្នុងការបោះ​ឆ្នោតថៃ​ ជាធម្មតាទៅហើយ នោះ​គឺជាការ​លួង​លោមខាងផ្លូវចិត្តឱ្យបាន ​ដោយធ្វើឱ្យខ្លួន​ក្លាយ​ទៅជាអ្នកបំភ័យ​បន្លាចប្រជាជនថៃទៅវិញ។​រឿង​នេះ គឺជារឿងរបស់ឧបនាយករដ្ឋមន្ត្រី​ដែល​ចេញពីតំណែង Suthep Thaugsuban ។ បើ​សិន​គាត់ជាកីឡាករល្អវិញ គាត់គួរតែចាក​

ការសងសឹករបស់អ្នកចាញ់នៅក្នុងការបោះ​ឆ្នោតថៃ​ ជាធម្មតាទៅហើយ នោះ​គឺជាការ​លួង​លោមខាងផ្លូវចិត្តឱ្យបាន ​ដោយធ្វើឱ្យខ្លួន​ក្លាយ​ទៅជាអ្នកបំភ័យ​បន្លាចប្រជាជនថៃទៅវិញ។​រឿង​នេះ គឺជារឿងរបស់ឧបនាយករដ្ឋមន្ត្រី​ដែល​ចេញពីតំណែង Suthep Thaugsuban ។ បើ​សិន​គាត់ជាកីឡាករល្អវិញ គាត់គួរតែចាក​ចេញ​ដោយស្ងៀមស្ងាត់សម្រាប់ពេលឥឡូវនេះ ​ហើយ​អនុញ្ញាតឱ្យលទ្ធិប្រជាធិបតេយ្យដំណើរ​ការ​ទៅ​តាមគន្លងរបស់ខ្លួន​ ក្រោមការដឹកនាំ​របស់​រដ្ឋា​ភិបាល​ដោយគណបក្សភឿថៃ។ គាត់គួរ​តែ​ចង​ចាំថា ប្រជាជនថៃបានបញ្ចេញឱ្យឃើញ​នូវ​ឆន្ទ​ៈ​របស់​ពួកគេរួចហើយ។

បើសិនជាគាត់យកចិត្តទុកដាក់ទៅលើ​ប្រទេសថៃ ហើយយកចិត្តទុកដាក់តិចតួច​សម្រាប់​ផលប្រយោជន៍ផ្ទាល់ខ្លួន គាត់គួរ​និយាយ​​ថា «គណបក្សប្រជាធិបតេយ្យ នឹង​ទៅ​ជាគណបក្សប្រឆាំង ក៏ប៉ុន្តែខ្លួននឹងត្រូវអនុវត្ត ការប្រឆាំងនៅក្នុងរង្វង់ច្បាប់ប៉ុណ្ណោះ។ ហើយ​ការនោះវាល្អគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់​ប្រទេសថៃ»។
ការនិយាយដ៏អគតិរបស់គាត់​អំពីគណ​បក្ស​ភឿថៃថាបាន «បង្កើតក្រុមប្រដាប់អាវុធ» រៀប​ចំជំរុញប្រជាជនឱ្យរំខានយាយីរដ្ឋាភិបាល។ ​ការ​និយាយប៉ាន់ស្មានដ៏អាក្រក់របស់គាត់ថា «ទម្រង់​រដ្ឋបាលថ្មីនឹងធ្វើឱ្យមានការផ្លាស់ប្តូរ​របៀប​របបគ្រប់គ្រង» ពីព្រោះក្រុមអាវ​ក្រហម​បានត្រួតត្រាប្រទេសជាងពាក់កណ្តាលមិនបាន​ប៉ុន្មានថ្ងៃផង​ក្រោយពីគណបក្សប្រជាធិប​តេយ្យ​ចាញ់ឆ្នោត​គណបក្សភឿថៃ ដែលការ​នេះ​បង្ហាញ​ឱ្យ​ឃើញជម្រៅចិត្តបុរសនេះ ដែល​មាន​អំណាច​គ្រប់យ៉ាងត្រូវធ្វើឱ្យគណបក្សប្រជាធិប​តេយ្យ​ឈ្នះ​ឆ្នោតកើត។ ប៉ុន្តែគិតទៅជា​បរា​ជ័យ​ទាំង​ស្រុង ទោះបីអស់រយៈពេលពីរឆ្នាំកន្លង​មក​នេះ គាត់​បានប្រើប្រាស់យុទ្ធសាស្ត្រគ្រប់មធ្យោ​បាយ ទោះ​បីការងារនោះស្របច្បាប់ ឬមិន​ស្រប​ច្បាប់​ក៏ដោយ ដរាបណាពួកគេឈរ​នៅ​ទី​ងងឹត​ចន្លោះ​ភាពស្របច្បាប់ និងមិនស្របច្បាប់ ដោយ​មាន​គោល​បំណង​ដើម្បីផ្តួលគូប្រកួត​ប្រជែង​ឯទៀត ហើយជាពិសេសគណបក្សភឿ​ថៃ​តែ​ម្តង។

នេះជាការបំផ្លាញនយោបាយផ្ទៃក្នុងថៃ​ នៅ​ពេលដែលអ្នកនយោបាយកំពូលៗថៃ​មិនយល់ អំពីអត្ថន័យនៃពាក្យ «ចម្រៀងហង្ស» ដែល​គ្រាន់តែជាពាក្យជម្រាបលានៅពេលចាញ់ឆ្នោត ក៏ប៉ុន្តែបែរទៅជានៅតែចាក់ដោតដោយពាក្យ​សំដីបង្វែរបង្វែងការទទួលខុសត្រូវផ្ទាល់របស់​ពួក​គេ ចំពោះការចាញ់ឆ្នោតរបស់គណបក្ស​នយោ​​បាយកាន់អំណាចមួយ​ ទៅគណ​បក្ស​នយោ​បាយ  «ដែលមិនកាន់អំណាច» តាម​ការ​និយាយ​អាក្រក់ និងទម្លាក់កំហុសទៅលើគណ​បក្ស​ភឿ​ថៃ​ដែល​ឈ្នះឆ្នោត។

ការនិយាយពាក្យ​ក្រហល់ក្រហាយដ៏ជូរចត់​របស់​លោក Suthep Thaugsuban ស្តីពីទំនាក់ ទំនង «កម្ពុជា-ថៃ» ដូចដែលបានចុះផ្សាយ​នៅ​ក្នុងកាសែតបាងកកប៉ុស្តិ៍ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១១ ក្រោមចំណងជើងថា «Suthep ធ្វើ​ការ​ទស្សន៍ទាយទាំងតូចចិត្តថា គាត់សង្ឃឹមថា​ ទំនាក់​​ទំនងកម្ពុជា-ថៃ នឹងបានប្រសើរឡើង​ពី​ព្រោះ​គណបក្សភឿថៃ ហើយនិង​រដ្ឋាភិបាល​ហ៊ុន សែន​ ជាមិត្ត» ដែលជាការបង្កប់អត្ថន័យ​ជ្រៅ​ហួស​ពី​ការសង្ស័យថា គាត់បានទុកក្នុងចិត្តមក​ជា​យូរថា គណបក្ស​ប្រជាធិបតេយ្យ និង​រដ្ឋា​ភិបាល Abhisit Vejjajiva គឺជាសត្រូវលេខ​មួយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដោយ​បាន​អនុ​វត្តសកម្ម​ភាពចេញលទ្ធផលជាការឈ្លាន​ពាន​ប្រដាប់​អាវុធថៃជាច្រើនដងប្រឆាំងមកលើ​កម្ពុជា។ នៅ​ចុងបញ្ចប់នេះ គឺជាការសារភាព​ដ៏​ភ្ញាក់ផ្អើលដែល​ត្រូវបានបន្លឺឡើង ដោយ​លោក Suthep Thaugsuban ។

ខ្ញុំនិយាយទៅកាន់ Suthep Thaugsuban ថា ចូររៀនធ្វើខ្លួនជាអ្នកនយោបាយពិតៗ​ រៀន​ច្រៀង «ចម្រៀងហង្ស» រៀនចុះចាញ់ការបោះ​ឆ្នោត​ដោយសមគួរ​នៅពេលដែលអ្នកត្រូវបោះ​បង់​ចោល​អំណាច ហើយកុំធ្វើខ្លួនជាអ្នកបំភ័យ​បន្លាចប្រជាជនថៃមួយនគរ​នៅពេលដែល​ខ្លួន​ជា​អ្នក​ចាញ់ឆ្នោតគណបក្សភឿថៃ៕ សហការី